លោកអ្នកមានកូនស្រី៣នាក់ហើយ តែចង់បានកូនប្រុសម្នាក់ទៀត តើត្រូវធ្វើម្ដេចទៅ? ពិតហើយ ពិតជាមានបច្ចេកទេស វិទ្យាសាស្ដ្រ ឬចម្លែកៗ។ កលល្បិចដើម្បីបានកូនប្រុស ឬកូនស្រីដូចបំណងនេះ ឈរលើគោលការណ៍មួយចំនួន ដូចជាកាលបរិច្ឆេទនៃការរួមភេទ របបអាហារទទួលទានជាដើម។ តើវិធីទាំងនេះពិតជាមានប្រសិទ្ធភាពមែនដែរឬទេ?សុបិនដ៏ចំណាស់មួយនេះ គឺការចង់បានកូនប្រុស ឬកូនស្រីតាមចំណង់។
តាំងពីយូរយារណាស់មកហើយ មនុស្សតែងស្រមៃ សុបិនចង់បានកូនដែលមានភេទប្រុស ឬស្រីតាមតែការប៉ងប្រាថ្នារបស់ពួកគេ។ ទោះបីជាបច្ចេកទេសមួយចំនួនត្រូវបានទទួលស្គាល់ជាលក្ខណៈវិទ្យាសាស្ដ្រក្ដី ប៉ុន្ដែត្រូវចងចាំក្នុងចិត្ដថា មិនមានបច្ចេកទេសណាមួយដែលអាចទុកចិត្ដ ឬមានប្រសិទ្ធភាព១០០%នោះទេ។ ដើម្បីជាជំនួយសម្រាប់លោកអ្នកអាន ខ្ញុំសូមលើកយកវិធីសាស្ដ្រពីរបីយ៉ាង ដើម្បីទទួលបានកូនប្រុសឬកូនស្រីតាមចំណង់មកជម្រាប ជូនគឺកាលបរិច្ឆេទនៃការរួមភេទ របបអាហារទទួលទាន និងកម្រិតស៊កបញ្ចូលលិង្គពេលធ្វើការរួមភេទ។
ប្រសិនជាលោកអ្នកបានអានអត្ថបទនេះ មានន័យថា អ្នកកំពុងតែចង់បានកូន ហើយអ្នកនឹងសញ្ជឹងគិតថាតើអ្នកចង់បានកូនប្រុស ឬស្រី។ ទោះបីជាការចង់បានកូនប្រុស ឬស្រីតាមផ្នែកវេជ្ជសាស្ត្រតម្រូវឲ្យអ្នកចំណាយប្រាក់ច្រើនក៏ដោយ អត្ថបទនេះនឹងពិភាក្សាពីវិធីធម្មជាតិដែលអ្នកអាចយកទៅអនុវត្តនៅ ផ្ទះ។ វិធីធម្មជាតិនេះ នឹងធ្វើឲ្យអ្នកអាចបង្កើតបានកូនប្រុស ឬស្រីទៅតាមវិធីដែលអ្នកយកមកប្រើ។
ប្រសិនជាអ្នកចង់បានកូនស្រី ប្រសិនជាអ្នកចង់បានកូនស្រី អ្នកត្រូវព្យាយាមរួមដំណេកប្រហែល៣ថ្ងៃមុនពេលស្ត្រីបញ្ចេញអូវ៉ុល ហើយបន្ទាប់មកទើបផ្អាករួមដំណេក។អ្នកក៏ត្រូវតាមដានកម្រិតជាតិអាស៊ីតក្នុងទ្វារមាសដោយប្រើ ឧបករណ៍វាស់ រួចផ្លាស់ប្តូរវាឲ្យដល់កម្រិតមួយ ដែលអនុគ្រោះដល់ការមានកូនស្រី។
វិធីមួយទៀត គឺត្រូវស៊កប្រដាប់ភេទរាក់ៗ ដើម្បីទុកទឹកកាមនៅឆ្ងាយពីកស្បូន ហើយធ្វើឲ្យទឹកកាមឈ្មោលមានកម្លាំងខ្សោយ។
វិធីមួយទៀត គឺត្រូវបរិភោគអាហារដែលមានជាតិអាស៊ីតខ្ពស់ដូចជាផ្លែទំពាំងបាយជូរ ក្រូច ក្រូចឆ្មារ ។ល។ របបអាហាររបស់អ្នក ក៏ត្រូវសម្បូរជាតិកាល់ស្យូម ប៉ុន្តែត្រូវមានជាតិប្រៃ និងជាតិប៉ូតាស្យូមទាប។
វីធីមួយទៀត ការងូតទឹកក្តៅអ៊ុនៗមុនពេលរួមភេទ ព្រោះទឹកកាមញីចូលចិត្តសីតុណ្ហភាពក្ដៅឧណ្ហៗ។
នៅពេលរួមរក្ស ស្ត្រីមិនត្រូវបណ្តោយខ្លួនឲ្យស្រើបស្រាលរហូតដល់ចំណុចកំពូលឡើយ ព្រោះនៅពេលស្ត្រីឈានដល់ចំណុចកំពូល រាង្គកាយរបស់នាងនឹងបញ្ចេញនូវជាតិម្យ៉ាង ជួយបង្កើនកម្រិត អាល់កាលី ដែលដើរតួនាទីសំខាន់ក្នុងការកំណត់ភេទទារក។
ប្រសិនជាអ្នកចង់បានកូនស្រី លោកអ្នកក៏អាចអនុវត្តទិកនិករួមភេទតាមរបៀបដែលស្ត្រីភាគច្រើនចង់ បាន ដូចជា ស្តាប់ចម្រៀងលន្លង់លន្លោចពេលប្រតិបត្តិការ និងរួមរក្សក្រោមពន្លឺភ្លើងទៀនជាដើម។
ប្រសិនបើអ្នកចង់បានកូនប្រុស
ទឹកកាមភេទប្រុសងាយរងបំផ្លាញលឿនជាងទឹកកាមភេទស្រី។ ដូច្នេះអ្នកដែលចង់បានកូនប្រុស គួរតែរួមរក្សនៅថ្ងៃដែលស្ត្រីបញ្ចេញអូវ៉ុល។
នៅក្នុងបរិវេណច្រកទ្វារមាស អ្នកក៏ត្រូវបង្កើនឲ្យមានជាតិអាល់កាលី។ ជាទូទៅ ស្ត្រីភាគច្រើនមានជាតិអាស៊ីតពីធម្មជាតិនៅប្រដាប់ភេទ ដែលទាមទារត្រូវតែបន្សាប ដើម្បីទទួលបានឱកាសមានកូនប្រុស។
ទាក់ទិនទៅនឹងទិចនិក ដើម្បីឲ្យបានកូនប្រុស បុរសត្រូវដាក់បញ្ចូលលិង្គឲ្យបានជ្រៅ ដើម្បីមេជីវិតឈ្មោល ងាយហែលទៅជួបពងបង្កកំណើត។
អាហារប្រចាំថ្ងៃដែលជួយទ្រទ្រង់ឱកាសមានកូនប្រុស រួមមាន អាហារប្រៃ សាច់ក្រហម ស៊ុត សណ្តែកបារាំង ទំពាំងបាយជូរក្រៀម ត្រប់ សណ្តែក ពោត នំប៉័ង និងសាច់ត្រី ហើយគួរជៀសវាងអាហារមានជាតិអាស៊ីត។
យោងការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត សេតថល(Shettles)អ្នកអាចមានកូនប្រុសប្រសិនបើដៃគូប្រុសញ៉ាំកាហ្វេមួយកែវ មុនពេលរួមដំណេក។ សារធាតុកាហ្វេអ៊ីន នៅក្នុងភេសជ្ជៈនេះ នឹងផ្តល់ថាមពលបន្ថែមដល់ដៃគូរបស់អ្នក។ មនុស្សមួយចំនួនបានអះអាងថា ប្រសិនបើស្ត្រីញ៉ាំស៊ីរ៉ូបំបាត់ក្អក ពីរម៉ោងមុនរួមដំណេក វាជួយបង្ខាប់ទឹករំអិល និងសម្រួលដល់ការហែលរបស់មេជីវិតឈ្មោលចូលទៅបង្កកំណើត។
ដើម្បីបានកូនប្រុស អ្នកគួរតែបង្កភាពភ្ញាក់ផ្អើល ដោយ¬ការរួមរក្សគ្មានគ្រោងទុក បែបកញ្ឆក់កណ្ដៀត គ្មានការបបោសអង្អែលបែបមនោសញ្ចេតនាអ្វីវែងឆ្ងាយ និងប្រតិបតិ្តការឲ្យបានរហ័សហើយលឿនបំផុត។
ក្រៅពីកាលបរិច្ឆេទនៃការរួមភេទ និងរបបចំណីអាហារ កម្លាំងឬកម្រិតស៊កបញ្ចូលលិង្គក្នុងពេលរួមភេទក៏ដើរតួនាទីសំខាន់ផងដែរ។ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសមិនសូវជ្រៅ(រាក់)នៅពេលរួមភេទ ក្នុងដំណាក់កាលធ្លាក់មេជីវិតអូវុល អាចសម្រួលឱ្យតែស្ពែមម៉ាតូសូអ៊ីដរត់ចូលបានវែងឆ្ងាយ ដោយមិនអស់កម្លាំង។ នៅក្នុងលក្ខខណ្ឌនេះ ស្ពែមម៉ាតូសូអ៊ីដដែលផ្ទុកក្រូម៉ូសូមអ៊ិច ហើយដែលធន់ជាងគេ អាចទៅជួបមេជីវិតអូវុល សម្រាប់បង្កកំណើតជាមួយគ្នាបានប្រសើរ។ ផ្ទុយទៅវិញ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារ មាសក្នុងកម្រិតធម្មតា ឬរាងជ្រៅផ្ដល់ឱកាសឱ្យមានផ្ទៃពោះ ឬគភ៌ជាកូនប្រុសច្រើនជាង។
បណ្ដាំផ្ញើ ៖ លោកអ្នកបានជ្រាបហើយអំពីបច្ចេកទេសដែលអាចផ្ដល់កំណើតជាកូនប្រុស និងកូនស្រីតាមចំណង់។ ទោះជាក្នុងករណីណាក្ដី សូមកុំភ្លេចថាគ្មានវិធីណាមួយដែលផ្ដល់ប្រសិទ្ធភាព១០០%នោះទេ ហើយទារកឬបុត្រធីតាដែលផ្ដល់សុភមង្គលដល់គ្រួសារ លោកអ្នកមិនមែនចាំតែកូនប្រុស ឬកូនស្រីនោះទេ។
