ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​រកឃើញ​វ៉ាក់សាំង​កម្ចាត់​មហារីក​គ្រាប់​ឈាម​

សុខភាព
0
358
​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល នៅឯ​សាកលវិទ្យាល័យ Tel Aviv បាន​អភិវឌ្ឍន៍​វ៉ាក់សាំង​ណា​ណូ​ថ្មី សម្រាប់​ព្យាបាល​មហារីក​គ្រាប់​ឈាម ដែលជា​ជំងឺមហារីក​ស្បែក​ម្យ៉ាង​ដ៏​សាហាវ​បំផុត​។​ ​វិធីសាស្ត្រ​ព្យាបាល​របស់​ពួកគេ មកទល់នឹង​ពេលនេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការការពារ​ការអភិវឌ្ឍ​ន៍​របស់​មហារីក​គ្រាប់​ឈាម ហើយ​និង​ក្នុងការ​ព្យាបាល​មហារីក​គ្រាប់​ឈាម​ដំបូង និង​ការរីក​ដាល​នៃ​មហារីក​បង្កឡើង​ដោយសារតែ​ជំងឺមហារីក​គ្រាប់​ឈាម​។ ​ការយកចិត្តទុកដាក់​សំខាន់​លើ​ការស្រាវជ្រាវ​នេះ គឺ​ផ្តោតលើ​ភាគល្អិត​ណូ​ណា​ដែល​ដើរតួ​យ៉ាងសំខាន់​សម្រាប់​វ៉ាក់សាំង​។​ ​ការសិក្សា​ស្រាវជ្រាវ​នេះ ដឹកនាំ​ដោយ​សាស្ត្រា​រ្យ Ronit Satchi-Fainaro គឺជា​ប្រធាន​នាយកដ្ឋាន​សរីរវិទ្យា និង​ឱសថ​សាស្ត្រ និង​ជា​ប្រធាន​មន្ទីរពិសោធន៍​សម្រាប់​ស្រាវជ្រាវ​ជំងឺមហារីក និង​ថ្នាំពេទ្យ​ណា​ណូ នៃ​មហាវិទ្យាល័យ​ឱសថ TAU ហើយ​និង​សាស្ត្រាចារ្យ Helena Florindo មកពី​សាកលវិទ្យាល័យ Lisbon រួមជាមួយ​នឹង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើនរូប​ទៀត​។​ ​មហារីក​គ្រាប់​ឈាម នឹង​អភិវឌ្ឍន៍​នៅក្នុង​កោសិការ​ស្បែក​ដែល​ផលិត​បានជា​ដុំ​គ្រាប់​ឈាម ឬ​ជាតិ​ពណ៌​ស្បែក​។​ ​លោក Satchi-Fainaro គឺជា​សាស្ត្រាចារ្យ​មកពី​មហាវិទ្យាល័យ TAU បាន​និយាយថា “​សង្គ្រាម​ប្រឆាំងនឹង​ជំងឺមហារីក បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយៗ​ជំងឺមហារីក​គ្រាប់​ឈាម បាន​រីកលូតលាស់​គួរ​ឲ្យ​កត់សំគាល់ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ តា​យ​រយៈ​ការព្យាបាល ជាពិសេស​គឺ​ការព្យាបាល​តាម​ការចាក់​សារធាតុ​គីមី វិទ្យុសកម្ម និង​ការព្យាបាល​ដោយ​ប្រើ​ភាពស៊ាំ ខណៈពេលដែល​វិធី​ប្រើ​វ៉ាក់សាំង ប្រឆាំងនឹង​ជំងឺមហារីក នៅ​មិនទាន់មាន​ប្រសិទ្ធិភាព​នោះ​។​ ​លោក​បន្តថា នៅក្នុង​ការសិក្សា​របស់​ពួកយើង យើង​បានបង្ហាញ​ជា​លើកដំបូង​ថា​វា​អាចទៅរួច​ក្នុង​ការបង្កើត​វ៉ាក់សាំង​ណា​ណូ​ដ៏​មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង​ជំងឺមហារីក​គ្រាប់​ឈាម ហើយ​និង​រំញោច​ប្រព័ន្ធ​ភាពស៊ាំ ដល់​ការព្យាបាល​ដោយ​ប្រើ​ភាពស៊ាំ​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ប្រើ​ភាគ​ដ៏​តូច​មួយ​ទំហំ​ប្រហែល​១៧០​ណា​ណូ​ម៉ែត្រ ធ្វើ​ពី​ប៉ូ​លី​មែ​រដែ​លអាច​បំបែក​បាន​។ នៅក្នុង​ភាគ​ល្អិន​និ​មួយៗ ពួកគេ​ខ្ចប់​ច្រ​វ៉ា​ក់​ខ្លី​អាស៊ីត​អា​មី​ណូ​ចំនួន​២​ដែលមាន​នៅក្នុង​មហារីក​គ្រាប់​ឈាម​។ បន្ទាប់មក ពួកគេ​ក៏​ចាក់​ភាគល្អិត​ណា​ណូ​(​វ៉ាក់សាំង​ណា​ណូ​) ចូលទៅក្នុង​កណ្តុរ​គំរូ ដែល​កើត​ជំងឺមហារីក​គ្រាប់​ឈាម​។ ជា​លទ្ធផល ពួកគេ​ទទួលបាន​ប្រសិទ្ធិភាព​ជាទី​គាប់ចិត្ត​៕