ស្ត្រី​ដែល​ចូលចិត្ត​ផ្សាំ​សុដន់​គួរ​យល់​ដឹងថា​វា​នឹង​អាច​ប្រែ​ក្លាយជា​ជំងឺមហារីក​សុដន់​ដ៏​កម្រ​ម្យ៉ាង​

សុខភាព
0
387
​ស្ត្រី​យ៉ាងហោច​៦១​នាក់ នៅ​អង់គ្លេស ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក​សុដន់​ដ៏​កម្រ​ម្យ៉ាង ដោយសារតែ​ការ​ផ្សាំ​សុដន់ ប៉ុន្តែ​បែរជា​និយតករ​ផលិតផល​សុខភាព បដិសេធន៍​មិន​ហាមប្រាម​ការប្រើប្រាស់​វា​ទៅវិញ​។​ការ​ផ្សាំ​សុដន់ ត្រូវបាន​ប្រើប្រាស់​នៅ​គ្លីនិក​នៅ​ទូទាំង​ចក្រភព​អង់គ្លេស បើទោះបីជា​វា​ខុសច្បាប់​នៅ​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី​ក៏ដោយ ដោយសារតែ​វា​ជាប់​ព័ន្ធ​នឹង​ជំងឺមហារីក​កូនកណ្តុរ​ទំហំ​ធំ​ដ៏​កម្រ​ម្យ៉ាង​។​ ស្ត្រី​ជាង​៤០​នាក់ បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​ក្រុមហ៊ុន​ផលិតផល ហើយ​និង​ក្រុម​មេធាវី​របស់​ពួកគេ បាន​អំពាវនាវ​ឲ្យ​ដក​វិធី​ផ្សាំ​សុដន់​ចេញពី​ទីផ្សារ​។ ជំងឺមហារីក​កូនកណ្តុ​រ​ទំហំ​ធំ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្សាំ​សុដន់ ឬ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀតថា​ជា​ជំងឺមហារីក​ដ៏​កម្រ BIA-ALCL​នឹង​នាំ​ឲ្យ​កើតមាន​វត្ថុ​រាវ​ជុំវិញ​ការ​ផ្សាំ​សុដន់ ហើយ​និង​អាច​នាំ​ឲ្យ​ហើម​សុដន់ ការឈឺចាប់ និង​ដុំ​ពក​។ ការព្យាបាល​ដំណាក់​ដំបូង គឺ​ចាំបាច់​បំផុត ហើយ​ក្រុមហ៊ុន Allergan ដែលជា​ក្រុមហ៊ុន​ផលិត​ធំ​នៃ​ការ​ផ្សាំ​សុដន់ បាន​ដក​ផលិតផល​មួយ​នេះ​ចេញពី​ទីផ្សារ​រួចហើយ​។​ថ្វីត្បិតតែ​មានការ​សម្រេច​ចិត្ត​ដកចេញ​ផលិតផល​របស់​ក្រុមហ៊ុន Allergan ក៏ដោយ ក៏​ទីភ្នាក់ងារ​បទបញ្ជា​វេជ្ជសាស្ត្រ និង​ផលិតផល​ថែរក្សា​សុខភាព​ចក្រភព​អង់គ្លេស​(MHRA) មិនបាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្សេងទៀត អនុវត្តន៍​តាម​នោះដែរ ដោយ​ពួកគេ​អះអាងថា បញ្ហា​ជំងឺមហារីក គឺ​កម្រ​កើតឡើង​ខ្លាំងណាស់​ពាក់ព័ន្ធ​នឹង​ការ​ផ្សាំ​សុដន់​។​លោកស្រី Sarah Moore ដែលជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ចែកចាយ Leigh Day ដែល​តំណាង​ឲ្យ​ស្ត្រី​រងគ្រោះ បាន​និយាយប្រាប់​កាសែត The Guardian​ថា លោកស្រី​គិតថា មាននូវ​ការធ្វើ​រោគវិនិច្ឆ័យ​ខុស ឬ​មិនបាន​ច្បាស់លាស់​នៅក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ ជា​កន្លែង​ដែលមាន​ករណី​ជំងឺមហារីក​ដ៏​កម្រ ALCL តែ​ជាង​១៧​នាក់​ប៉ុណ្ណោះ ។ លោកស្រី​គិតថា យើង​គួរតែ​មើលឃើញ​កំណើន​ជំងឺមហារីក​សុដន់​ច្រើនជាង​នេះ​។​ទោះបីជា​យ៉ាងណាក៏ដោយ សេវាកម្ម​សុខាភិបាល​ជាតិ​អង់គ្លេស​(NHS), MHRA និង​ក្រុម​អាជ្ញាធរ​សេវាកម្ម​មុខ​ជំនួញ​របស់ NHS មិនបាន​ដឹក​នោះឡើយ​ថា​តើ​ស្ត្រី​ប៉ុន្មាន​នាក់​ដែល​បាន​ផ្សាំ​សុដន់​រួចហើយ កើតមាន​ជំងឺមហារីក​។​ ​ទីភ្នាក់ងារ MHRA បាន​អះអាងថា យើង​យល់​ពី​ក្តីកង្វល់​មួយ​នេះ​ពី​ករណី​កម្រ​នៃ​ការ​ផ្សាំ​សុដន់​ប្រែក្លាយជា​ជំងឺមហារីក​។ ការស្រាវជ្រាវ​កំពុង​ធ្វើឡើង​នៅ​ចក្រភព​អង់គ្លេស និង​នៅ​ទូទាំង​ពិភពលោក ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ការអភិវឌ្ឍន៍​នៃ​ជំងឺ​មហា​រី​ប្រភេទ BIA-ALCL ៕