Breaking News…! ចិន​ទាត់​អាមេរិក​ចេញពី​ការចូលរួម​ធ្វើ​សមយុទ្ធ​អាស៊ាន នៅក្នុង​តំបន់​មាន​ជម្លោះ​

ព្រឹត្តិការណ៍ថ្មីៗ
0
342
​កាលពី​ពីរ​បី​ខែ​មុន ទីក្រុង​ប៉េកាំង​ត្រូវបាន​គេ​រាយ​កាណ៍​មក​ថា បាន​សាងសង់​មូលដ្ឋាន​យោធា និង​បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល នៅលើ​ប្រជុំ​កោះ​ស្ព្រេ​ត​លី នៃ​តំបន់​សមុទ្រ​ខាងត្បូង ដែល​កំពុង​មានការ​ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រទេស​មួយចំនួន​ដូចជា តៃវ៉ាន់ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​។ ទង្វើ​នេះ បាន​បណ្តាល​ឲ្យ​សហរដ្ឋអាមេរិក​ទាត់​ចិន​ចេញពី​ការចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ RIMPAC ឆ្នាំ ២០១៨​។​ ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ចំនួន ១០​ប្រទេស​ផ្សេងទៀត មកពី​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (​រួមមាន កម្ពុជា វៀតណាម លាវ មី​យ៉ាន់​ម៉ា ថៃ ម៉ាឡេស៊ី សិង្ហ​ព្រុយ​ណេ ហ៊ី​លី​ពី និង​ឥណ្ឌូនេស៊ី​) បាន​ឯកភាពគ្នា​លើ​ការធ្វើ​សមយុទ្ធ​ជា​ទៀត​ទាត់​មួយ ដែល​មិនគួរ​មាន​ប្រទេសក្រៅ​មក​ចូលរួម​នោះទេ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន AFP​។​ ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានចង្អុលបង្ហាញ​ថា «​យើង​ជឿជាក់ថា ដោយ​គ្មាន​ការរំខាន​ពី​ប្រទេស​ខាងក្រៅ ក្រមសីលធម៌​នៃ​ការពិគ្រោះ​យោបល​នឹងត្រូវ​ព​ន្លឿ​ន​»​។​ ​លោក​បាន​សរសើរ​ដល់​ការរីកចំរើន ក្នុងការ​ជំរុញ​ទំនាក់ទំនង​អាស៊ាន - ចិន ពី​បរិមាណ ទៅជា​គុណភាព​។ លោក​បាន​បន្ថែមថា សមយុទ្ធ​កងទ័ពជើងទឹក​លើកដំបូង​របស់​ចិន - អាស៊ាន នឹង​ត្រូវគេ​ធ្វើឡើង​នៅក្នុង​ខែតុលា​ឆ្នាំ ២០១៨ ។​ ​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan បាន​បន្ទរ​តាម​លោក​វ៉ាង​ថា «​ក្រមសីលធម៌​នេះ គឺ​មានន័យថា ដើម្បី​ធានាថា សន្តិភាព ស្ថិរភាព និង​ទំនុកចិត្ត ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​ពួកយើង​អាច​បន្ត​នូវ​ការបង្កើតឡើង​នូ​វដ​ណោះ​រការ​សមូហភាពរ​វា​ង​អាស៊ាន និង​ចិន​ខណៈដែល​យើង​បាន​ចំណាយពេល ដើម្បី​ដោះស្រាយ​លើ​ជម្លោះទឹកដី​»​។​ ​ក្នុង​បរិបទ​នេះដែរ ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ដកស្រង់​សម្តី​របស់​លោកស្រី Hoang Thi Ha ប្រធាន​ស្រាវ​ជ្រាម​ក​ពី​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៅ​សិង្ហ​បុរី បាន​និយាយថា​សំណើរ​សុំ​របស់​ទីក្រុង​ប៉េកាំង ក្នុងការ​ដកចេញ​នូវ​ប្រទេស​នៅ​ខាង​ក្រៅពី​ការចូលរួម​ក្នុង​សមយុទ្ធ​នេះ គឺមាន​សម្តៅ​ទៅរក​អាមេរិក​ចំ​តែម្តង ខណៈដែល​អាមេរិក​កំពុងតែ​ឥទ្ធិពល​យ៉ាងខ្លាំង​នៅក្នុង​ដែនទឹក​ប៉ា​ស៊ី​ហ្វី​ក​ខាងលិច ជាពិសេស​គឺ​សមុទ្រ​ចិន​ខាងត្បូង​។​ ​លោកស្រី​ហា បាន​សង្កត់ធ្ងន់ថា ទីក្រុង​ប៉េកាំង​កំពុង​បញ្ជូន​សារ​មួយ​ទៅ​ពិភពលោក​ថា អាស៊ាន និង​ចិន​អាច​ធ្វើការ​ជាមួយគ្នា​បាន ហើយ​អ្វីៗ​កំពុងតែ​ដំណើរការ​បានល្អ ដូច្នេះ​មិនចាំបាច់​មានការ​ចូលរួម​ពី​ប្រទេស​ខាងក្រៅ មក​ជាប់​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។​ ​កាលពីដើម​ខែមិថុនា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហី​លី អនុប្រធាន​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​យោធា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា​ប្រទេស​ចិន​មាន​សិទ្ធ​អំណាច​ក្នុងការ​ដាក់ពង្រាយ​កង​កម្លាំង និង​គ្រឿង​បរិក្ខារ​យោធា នៅ​ប្រជុំ​កោះ Spratly ហើយ​ថា នរណាម្នាក់​ដែល​រិះគន់​សកម្មភាព​របស់​ចិន កំពុង​ព្យាយាម​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ហើយ​។ ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ​រូបនោះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជី​ម ម៉ា​ទី​ស​បានលើកឡើង​ពី​ការរិះគន់​ចំពោះ​ទង្វើ​របស់​ចិន​នៅក្នុង​តំបន់​៕ ​