កងទ័ពជើងទឹក​អាមេរិក​៖ នាវាមុជទឹក​រុស្ស៊ី​បង្ក​ការ​គម្រាមកំហែង​ក្នុង​កម្រិត​ខ្ពស់បំផុត

ព្រឹត្តិការណ៍ថ្មីៗ
0
336
​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន News Week នៅ​ថ្ងៃទី​១០ សីហា​នេះ​បាន​ឲ្យ​ដឹងថា មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋ​បាន​និយាយថា កងទ័ពជើងទឹក​រុស្ស៊ី​បានបង្ហាញ​ពី​ការ​គម្រាមកំហែង​យ៉ាងខ្លាំង​ក្លា មកលើ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​។​ ​ឧ​ត្ត​មនា​វី​ឯក​សហរដ្ឋអាមេរិក លោក John Richardson បាន​ប្រាប់​សារព័ត៌មាន​សម្លេង​សហរដ្ឋអាមេរិក VOA ថា នាវាមុជទឹក​រុស្ស៊ី​បាន​ឈានទៅដល់​កម្រិត​ដ៏​ខ្ពស់បំផុត ដែល​មិនដែល​បាន​ជួបប្រទះ​អស់​រយៈពេល ២៥​ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ការដួលរលំ​នៃ​អតីត​សហភាពសូវៀត​។ ក្រោយ​ការដឹកនាំ​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កងទ័ពជើងទឹក​ប្រទេស​នេះ បាន​ព្យាយាម​ស្តា​កិត្យានុភាព​របស់ខ្លួន​ឡើងវិញ និង​ពង្រីក​សមត្ថភាព​កងក​ម្លាំ​ង​យោធា​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក ចាប់ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រហូតដល់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក​។​ ​លោ​ករី​ឆាត​សុន ក៏បាន​ហៅ​វត្តមាន​កងទ័ពជើងទឹក​របស់​ចិន​ថា​ជា​កម្លាំងចលករ​ថ្មី​មួយ​ផងដែរ ដែល​កំពុងតែ​ត្រៀមខ្លួន និង​មានលទ្ធភាព​បង្ក​ការ​គម្រាមកំហែង​មកលើ​កងកម្លាំង​សហរដ្ឋអាមេរិក​។ លោក​បាន​និយាយថា សកម្មភាព​យោធា​របស់​រុស្ស៊ី និង​ចិន​នៅ​ជិត​ឆ្នេរ​សហរដ្ឋអាមេរិក បាន​ញ៉ាំង​ឲ្យ​កងទ័ពជើងទឹក​អាមេរិក​មានប្រតិកម្ម​ត​ប​វិញ ខណៈដែល​កងទ័ព​មហា​យក្ស​ទាំងពីរ​បាន​លេចឡើង​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ខាងជើង​។​ ​ជាក់ស្តែង មួយថ្ងៃ​ក្រោយ​បទសម្ភាសន៍​របស់លោក រី​ឆាត​សុន រុស្ស៊ី​បាន​បញ្ជូន​កង​នាវាចម្បាំង​របស់ខ្លួន​ទៅកាន់​ឈូង​សមុទ្រ​អា​ដែន ដើម្បី​ធ្វើ​បេសកកម្ម​ប្រឆាំង​ចោរ​សមុទ្រ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នាវាចម្បាំង​រុស្ស៊ី​ចំនួន ២​គ្រឿង​បានធ្វើ​ប្រតិបត្តិការ​ផ្តោតលើ​ការហ្វឹកហាត់ ក្នុងការ​ប្រើប្រាស់​អាវុធ និង​បច្ចេកវិទ្យា​នៃ​នាវាចម្បាំង​។ បន្ថែម​លើស​នេះ រុស្ស៊ី​តែងតែ​ចាប់ដៃ​ជាមួយ​ចិន ដើម្បី​ធ្វើ​សមយុទ្ធ​នៅក្នុង​មហាសមុទ្រ ដែល​កំពុង​មានការ​ប្រជែង​ឥទ្ធិពល​គ្នា​ថែម​ទៀតផង​៕DNT-NEWS