អភិបាលខេត្ត Saga របស់​ជប៉ុន​យល់ព្រម​ដាក់ពង្រាយ​យន្តហោះ Osprey ចំនួន ១៧​គ្រឿង​ដោយ​ត្រូវ​ចំណាយ ៨៩,៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
575
​ទូរទស្សន៍ NHK របស់​ជ​ប៉ន​បាន​រាយការណ៍​ថា អភិបាលខេត្ត Saga របស់​ជប៉ុន លោក Yoshinori Yamaguchi បាន​ឯកភាព​ស្របតាម​ផែនការ​របស់​ក្រសួងការពារជាតិ ក្នុងការ​ដាក់ពង្រាយ​យន្តហោះ Osprey ចំនួន ១៧​គ្រឿង​ប្រចាំ​នៅក្នុង​តំបន់​នេះ​។​ ​យន្តហោះ​ប្រភេទ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​បាន​គេ​ដាក់ពង្រាយ​នៅឯ​អាកាសយា​ដ្ឋា​ន​អន្តរជាតិ Kyushu-Saga ហើយនឹង​ត្រូវបាន​ប្រើ​ដោយ​កងកម្លាំង​ស្វ័យការពារ​ថ្មើរជើង​របស់​ជប៉ុន ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន រួមទាំង​ការការពារ​នូវ​កោះដាច់​ស្រយាល​ផងដែរ​។​ ​យោងតាម​ប្រភព​ទូរទស្សន៍ NHK បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា រដ្ឋាភិបាល​នឹងត្រូវ​ចំណាយ ៨៩,៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​កម្រៃ​ចុះចត​អាកាសយានដ្ឋាន​ទៅកាន់​តំបន់​នោះ អស់​រយៈពេល​ជាង ២០​កន្លងទៅនេះ​។ អាជ្ញាធរ​ប្រចាំ​តំបន់​នេះ នឹងត្រូវ​ប្រើប្រាស់​ថវិការ​នេះ ដើម្បី​បង្កើត​មូលនិធិ​ក្នុងការ​ជំរុញ​ឧស្សាហកម្ម​នេសាទ​នៅក្នុង​តំបន់​។​ ​លោក Yamaguchi បាន​និយាយថា «​សំណើ​របស់​ក្រសួងការពារជាតិ​ទាក់ទិន​នឹង​សន្តិសុខ​ដែលជា​មូលដ្ឋាន​សម្រាប់​ប្រទេសជាតិ​។ វា​គឺជា​ទីតាំង​មូលដ្ឋាន​របស់​តំបន់ Saga ដើម្បី​សហការ​នៅក្នុង​វិស័យ​គោលនយោបាយ​ការពារជាតិ ហើយ​គួរតែ​ទទួលបន្ទុក​ដ៏​ច្បាស់លាស់​»​។​ ​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​អាជ្ញាធរ​របស់​រដ្ឋាភិបាល ក្រសួងការពារជាតិ​ជប៉ុន​ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ការចរចា​ជាមួយ​អ្នកនេសាទ និង​ម្ចាស់​ដី​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Saga ដើម្បី​ទទួលបាន​នូវ​ការឯកភាព​៕DNT-NEWS