ទីក្រុង​តូ​ក្យូ​៖ កូរ៉េខាងជើង​មាន​គ្រាប់​មី​ស៊ី​ល Nodong និង​កំពុងតែ​ដាក់ពង្រាយ​មី​ស៊ី​ល​ទាំងនេះ​រាប់រយ​គ្រាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
257
(​ទីក្រុង​តូ​ក្យូ​)៖ ជប៉ុន​នៅតែ​ចាត់ទុក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ថា​ជាការ​គម្រាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មកលើ​ខ្លួន​ដដែល បើទោះបីជា​មានការ​ធូ​ស្រាល​ផ្នែក​នយោបាយ​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​យ៉ាងណាក៏ដោយ​។ នេះ​បើតាម​ឯកសារ​របស់​ក្រសួងការពារជាតិ​ជប៉ុន ដែល​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៨ សីហា​នេះ​។​ ​ឯកសារ​នោះបាន​និយាយថា «​ដោយ​ពិចារណា​លើ​ការពិត​ដែលថា កូរ៉េខាងជើង​ហាក់ដូច​ជាមាន និង​ដាក់ពង្រាយ​មី​ស៊ី​ល Nodong រាប់រយ​គ្រាប់​ដែលមាន​សមត្ថភាព​វាយប្រហារ​ទៅដល់​ស្ទើរ​គ្រប់ផ្នែក​នៃ​ប្រទេស​ជប៉ុន ក៏ដូចជា​ការរីកចម្រើន​ខាង​សមត្ថភាព​អភិវឌ្ឍន៍ និង​ប្រតិបត្តិការ​នៃ​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល តាមរយៈ​ការសាកល្បង​នុយក្លេអ៊ែរ​ម្តង​ហើយ​ម្តងទៀត ហើយ​មី​ស៊ី​ល​ផ្លោង​ដែល​បាន​បាញ់​បង្ហោះ​រហូតមក​ដល់ពេលនេះ មិនមាន​ការប្រែប្រួល​ណាមួយ ក្នុងការ​ទទួលស្គាល់​ជា​មូលដ្ឋាន ពាក់ព័ន្ធ​ទៅនឹង​ការ​គម្រាមកំហែង​នៃ​អាវុធ និង​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅឡើយ​ទេ​»​។​ ​យោងទៅតាម​ឯកសារ​ដដែល​នោះ ជប៉ុន​ក៏​នឹង​ពង្រឹង​បណ្តាញ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​នូ​វប្រ​ព័ន្ធ​ការពារ​មី​ស៊ី​ល ដែល​បាញ់​ចេញពី​ដី​ផលិតឡើង​ដោយ​អាមេរិក​ប្រភេទ Aegis Ashore​។​ ​ឯកសារ​នោះ​បន្តថា «​ដើម្បី​ការពារ​ជប៉ុន​ឲ្យ​បាន​គ្រប់ពេលវេលា វា​ចាំបាច់​ក្នុងការ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល​ផ្លោង​។ ដូច្នេះ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​គណៈរដ្ឋមន្ត្រី​បាន​អនុ​ម័​យ​លើ​ការណែនាំ​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis កាលពី​ខែធ្នូ ២០១៧»​។​ ​ទីក្រុង​តូ​ក្យូ​គ្រោង​នឹងដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ប្រភេទ​នេះ ដើម្បី​ការពារ​ប្រទេស​ពី​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​លពី​សំណាក់​កូរ៉េខាងជើង​។​ ​កាលពី​ខែកក្កដា ប្រធាន​ផ្នែក​ស៊ើបការណ៍​ជាតិ​អាមេរិក លោក Daniel Coats មានការ​សង្ស័យថា កូរ៉េខាងជើង​នឹងធ្វើ​ការរុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ក្នុង​រយៈពេល ១​ឆ្នាំ​។ ប៉ុន្តែ​ថ្មីៗ​កន្លងទៅនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បានចេញ​ផ្សាយ​ថា កូរ៉េខាងជើង​កំពុងតែ​ផលិត​គ្រាប់​មី​ស៊ី​ល​ប្រភេទ​ថ្មី​បន្ថែមទៀត ដែល​អាច​វាយ​ទៅដល់​ទឹកដី​កូរ៉េខាងជើង​បាន​។ ប្រទេស​នេះ​ថ្មីៗ​នេះ ក៏បាន​ផ្អាក​ការរុះរើ​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បន្ថែមទៀត​ដែរ​។​ ​សូម​រំឭកថា កាលពី​ឆ្នាំមុន កូរ៉េខាងជើង​បានធ្វើកា​របាញ់​គ្រាប់​មី​ស៊ី​ល​ស្ទើ​រៀងរាល់ខែ ជាពិសេស​ចំពេល​ដែល​ប្រទេស​នេះ​ប្រារព្ធ​នូវ​កម្មវិធី​អ្វីមួយ​ឡើង​។ ក្រៅពី​បាញ់​មី​ស៊ី​ល​រំលង​ទឹកដី​ជប៉ុន ប្រទេសមួយ​នេះ ក៏បាន​គម្រាម​បាញ់​គ្រាប់​មី​ស៊ី​ល​ទៅ​ទម្លាក់​នៅក្នុង​រង្វង់​ដែនដី​នៃ​កោះ​ហ្គាំ​ផងដែរ​។ កាលនោះ​លោក​ត្រាំ​បានចេញ​សេចក្តីថ្លែងការណ៍​តប​វិញ​ទាំង​ក្តៅក្រហាយ​ថា កូរ៉េខាងជើង​នឹងត្រូវ​ជួប​ជាមួយ​ភ្លើង និង​កំហឹង​៕DNT-NEWS