ហេង នរក​ក្កដា រកបាន​៥​គ្រាប់​ក្នុងជំនួប ក្រុម​មហាហង្ស ប៉ះ Man U Khmer

ព្រឹត្តិការណ៍ថ្មីៗ
0
765
​ការប្រកួត​បាល់ទាត់​ក្រោម​ដំណក់ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី​៥ កក្កដា រវាង​ក្រុមបាល់ទាត់​មហាហង្ស និង​ក្រុម​ជើង​ខ្លាំង​មួយ​ដែល​ឈ្មោះថា ក្រុម​Man U Khmer តារា​សម្ដែង​លោក​ហេង នរៈ​កក្កដា ត្រូវបាន​គេ​មើលឃើញថា​លេចធ្លោ​យ៉ាងខ្លាំង ដោយសារតែ​លោក​បាន​ជួយ​អោយ​ក្រុម​មហាហង្ស​ឈ្នះ​យ៉ាង​លើសលប់​លើ​ក្រុម​គូប្រកួត ដល់​ទៅ​លទ្ធផល​៧-០​។ អ្វីដែល​គេ​កត់សម្គាល់ គឺ​លោក​ម្នាក់ឯង រកបាន​ដល់​ទៅ​៥​គ្រាប់ ដែល​ជួយ​អោយ​ក្រុម​មហាហង្ស​កើន​គ្រប់​ឈ្នះ​មិនធម្មតា ក្រោយ​បញ្ចប់​៩០​នាទី​។ ​ការប្រកួត​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីលាន​បាល់ទាត់​វេ​ស្ទឺ​ន​នេះ បានធ្វើអោយ​ម្នាក់ៗ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​អ្នកគាំទ្រ​ក្រុមបាល់ទាត់​មហាហង្ស​ទាំងមូល ចាប់តាំងពី​ក្រុម​ដែល​ប្រមូលផ្ដុំ​ដោយ​តារា​សិល្បៈ​យ៉ាង​កុះករ​មួយ​នេះ​លេច​រូបរាង​ឡើង​។ ក្រុម​មហាហង្ស ប្រកួត​បានឈ្នះ​ច្រើនជាង​បរាជ័យ​តាំងពី​បានបង្ហាញ​ខ្លួន រហូត​បាន​ក្លាយជា​ក្រុម​ល្បីឈ្មោះ​មួយ​ក្នុង​ពិភព​បាល់ទាត់​ក្នុង​កម្រិត​មិនមែន​អាជីព និង​ពាក់កណ្ដាល​អាជីព​។ ក្រុម​មួយ​នេះ កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ច្រើនឡើង​ថែមទៀត ក្រោយពី​អាច​ប្រមូលបាន​សមាជិក​សុទ្ធសឹងតែ​ជា​តារា​នៅក្នុង​ពិភព​សិល្បៈ​ល្បីៗ ដោយ​តារា​ទាំងនោះ​ក្រៅពី​មានកេរ្តិ៍ឈ្មោះ​ក្នុង​ស្រទាប់​មហាជន​ក្នុង​ផ្នែក​កំប្លែង ចម្រៀង សម្ដែង និង​ពិធីករ ក៏មាន​ថ្វី​ជើង​លេង​បាល់​បានល្អ គួរអោយភ្ញាក់ផ្អើល​។ ​សមាភាព​សមាជិក​ល្បីៗ​រួមមាន លោក​ហេង នរៈ​កក្កដា លោក​លឹម ជា​ឡាយ លោក ភឹម តារា​វិបុល នាយ​ចឺម នាយ​គ្រឿន លោក​សេង នរៈ​មង្គល និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។ លោក ហេង នរៈ​កក្កដា ដែលជា​ខ្សែប្រយុទ្ធ​ដ៏​ខ្លាំង​ប្រចាំ​ក្រុម ត្រូវបាន​គេ​ចាត់ទុកថា​ជា​Super Star ក្នុង​ក្រុម ដោយសារតែ​លោក​រមែង​ជួយ​អោយ​ក្រុម​មហាហង្ស​រកបាន​គ្រាប់​បាល់​ជាប្រចាំ​ស្ទើរតែ​គ្រប់ការ​ប្រកួត​។ លោក​កាន់តែ​ត្រូវតែ​បាន​ក្រុម​ទាំងមូល​អបអរ​សារ​ទរ និង​ទទួលស្គាល់​សមត្ថភាព​ខ្លាំង​ឡើង​ថែមទៀត បន្ទាប់ពី​អាច​រកបាន​៥​គ្រាប់​ម្នាក់ឯង និង​បាន​បិទ​ក្រុម Man U Khmer មិនអោយ​រកបាន​សូម្បី​តែមួយ​គ្រាប់​កាលពី​ថ្ងៃទី​៥ កញ្ញា កន្លងទៅ​។ ក្នុង​តង់​ទី​១​លោក​រកបាន​៣​គ្រាប់ និង​តង់​ទី​២​រកបាន​២​គ្រាប់​បន្ថែម ដែល​ចំនួន​គ្រប់​ទាំងនោះ​ជួយ​អោយ​ក្រុម​មហាហង្ស​សង្គ្រប់​បាន​ដល់​៧​គ្រាប់ ឈ្នះ​លប់​លើ​ក្រុម​គូប្រកួត​។ យ៉ាងណាមិញ គេ​មិន​មិនទាន់​ដឹងថា​តើ​តារា​សម្ដែង​រូបនេះ មានបំណង​ចង់​ប្ដូរ​អាជីព​ពី​តារា​សម្ដែង​ទៅជា កីឡាបាល់ទាត់​អាជីព ឬ​យ៉ាងណា​នោះទេ បើទោះជា​តាំងពី​បាន​ប្រឡូក​ក្នុង​ក្រុមបាល់ទាត់​មហាហង្ស គឺ​លោក​បង្ហាញ​ទម្រង់​លេង​បានល្អ​មិន​ចាញ់​កីឡាករ​វ័យក្មេង​អាជីពៗ​។ ​នៅក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​នោះ គេ​ឃើញ​វត្តមាន​តារា​សម្ដែង​ល្បីៗ​បង្ហាញខ្លួន​ដូចជា លោក មូល សា​រ៉ា​វ៉ាន់ ពិធីករ PNN លោក​ភឹម តារា​វិបុល និង​តារា​ជាច្រើនរូប​ទៀត ក្រៅពី​លោក ហេង នរៈ​កក្កដា ដែល​អាច​រកបាន​៥​គ្រាប់​ម្នាក់ឯង​។ ជំនួប​ប្រកួត​ដែល​បាន​ធ្វើឡើង​នេះ គឺ​បន្ទាប់ពី​តារា​សម្ដែង និង​ក្រុម​ផលិតករ​ភាគច្រើន បានបញ្ចប់​ការសម្ដែង​ភាពយន្ត​រឿង​«​ព្រលឹង​» ដែល​ត្រៀម​ដាក់​បញ្ចាំង​គ្រប់​រោងកុន​ក្នុងពេល​ខាងមុខ ដែល​ជ័យជម្នះ​៧-០ ក៏​មិន​ខុសពី​អបអរ​ភាពយន្ត​នេះ​ត្រូវបាន​ថត​បញ្ចប់​៕