OPPO F9 គ្រាន់តែ​បើក​លក់​ថ្ងៃ​ដំបូង​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ទូទាំង​កម្ពុជា​

បច្ចេកវិទ្យា
0
685
មិនបាច់​រង់ចាំ​យូរ​ទៀត​ទេ ចាប់ពី​ថ្ងៃនេះ​ទៅ​ប្រិយមិត្ត​អាច​រក​ទិញ​បាន​នូវ OPPO F9 នៅ​គ្រប់​ហាង​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​។ មាន​អ្វី​ភ្ញាក់ផ្អើល​សម្រាប់​ការបង្ហាញ​វត្តមាន របស់​OPPO F9 លើ​ទីផ្សារ​កម្ពុជា​? ​ស្ថិតក្នុង​តម្លៃ ៣៣៩ ដុល្លារ​អាមេរិក OPPO F9 ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ជាច្រើន​។ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ម៉ូ​ដែល​សំខាន់​ប្រចាំឆ្នាំ​របស់​OPPO ហើយក៏​ជា​ថ្ងៃ​កំណត់​ដែល​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន​ដើម្បី​ទទួលយក​ម៉ូ​ដែល​OPPO F9​នេះ​ផងដែរ​។ យើង​សង្កេតឃើញ​គ្រប់​ហាង​ទូរស័ព្ទ​ស្ទើរតែ​ទាំងអស់​សុទ្ធ​តែមាន​ភ្ញៀវ​មក​យ៉ាងច្រើន​កុះករ អ្នកខ្លះ​បានមក​រងចាំ​តាំងពីព្រឹក​ដើម្បី​ឆាប់​ទទួលបាន​ទូរស័ព្ទ​ទៅប្រើ​។ ដោយសារ​ហេតុផល​នេះ មាន​ហាង​ទូរស័ព្ទ​ជាច្រើន​ជូ​ប​នូវ​បញ្ហា​ដាច់​ស្តុក ខ្វះ​ទូរស័ព្ទ​ជូន​ដល់​អតិថិជន​។ ​ជួប​ជាមួយ​ម្ចាស់​ហាង​មួយរូប​នៅ​ក្រុងភ្នំពេញ លោកស្រី​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​៖ ក្រុមហ៊ុន​OPPO​ចេញ​ទូរស័ព្ទ​F9 នេះ​មក ពិតជា​ត្រូវចិត្ត​អ្នកប្រើប្រាស់​មែនទែន ព្រោះ​អតិថិជន​ចូលចិត្ត​ទូរស័ព្ទ​ដែលមាន​អេក្រង់​ពេញ ថ្ម​ខ្លាំង​ហើយ​សាក​ឆាប់​ពេញ RAM​ទំហំ​ធំ​ដើម្បី​ងាយស្រួល​លែង​ហ្គេម ជាពិសេស​នោះ​គឺ​តម្លៃ​សមរម្យ ដូច្នេះ​គ្រាន់តែ​OPPO F9 នេះ ចេញ​ភ្លាម ពួកគាត់​ក៏​មក​ទិញ​ភ្លាម​តែម្តង​។​ ​រីឯ​កញ្ញា សោភា ដែលជា​អតិថិជន​ដែល​បានមក​ជាវ OPPO F9 បាន​និយាយថា កញ្ញា​តាមដាន OPPO F9 ច្រើនដង​មកហើយ​តាម​អ៊ីនធឺណិត​អំពី​ថ្ងៃ​ចេញលក់​របស់​វា ព្រោះ​កញ្ញា​ជា​អ្នក​ចូលចិត្ត​ថតរូប​និង​សែ​ល​ហ្វី មួយថ្ងៃៗ​ចាំតែ​ថ្ងៃ​ចេញលក់ ហើយ​ថ្ងៃនេះ​គ្រាន់តែ​ប្រកា​សលក់​ភ្លាម កញ្ញា​ដើររក​ទិញ​ភ្លាម​។ កញ្ញា​បន្តថា សម្រាប់​អ្នក​ចូលចិត្ត​លេង​អ៊ីនធឺណិត​ច្រើន​ដូច​រូបនាង OPPO F9​នេះហើយ​ដែល​សាក​សម​បំផុត ព្រោះ​វា​សាក​ថ្ម​បាន​លឿន ដូចនេះ​អា​រឿង​អស់​ថ្ម​ទូរស័ព្ទ​នោះ​លែង​ជា​បញ្ហា​ទៀតហើយ​។​ ​ខុសពី​កញ្ញា សោភា លោកពូ​ថេ​ង​ដែល​បាន​អ​ញ្ចើ​ញ​មក​ជាវ​ទូរ​សព្ទ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​បាន​ប្រាប់ថា លោក​មិនសូវ​ជា​យល់​ដឺ​ង​ច្រើន​ពី​ទូរស័ព្ទដៃ​នោះទេ តែ​ប្រពន្ធ​របស់លោក​ស្រលាញ់​ទូរស័ព្ទ​ម៉ាក​OPPO​នេះ​ណាស់ គ្រាន់តែ​បានឃើញ​គេ​ចាក់​ស្ព​ត​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍​ភ្លាម ប្រពន្ធ​លោកពូ​ប្រាប់ថា​ចង់បាន​។ ពេលនោះ​លោកពូ​បាន​មករក​ទិញ OPPO F9​ពី​ហាង​ភ្លាម តែ​ខាង​ហាង​ប្រាប់ថា​ទូរស័ព្ទ​មិនទាន់​មកដល់​ទេ ទាល់តែ​ថ្ងៃទី​៦​ខែកញ្ញា​បានមក​ដល់​។ ដោយ​ចង់​ឲ្យ​ប្រពន្ធ​សប្បាយចិត្ត លោកពូ​ក៏បាន​ធ្វើការ​ក​ម្ម៉​ង់​នូវ​OPPO F9​នេះ​មួយគ្រឿង​ទុក​។ លោកពូ​បន្តថា ពីរ​ថ្ងៃ​ទៀត​ជា​ថ្ងៃកំណើត​របស់​ប្រពន្ធ​លោក​ហើយ លោកពូ​នឹង​យក​ទូរស័ព្ទ​នេះ​ទៅ​surprise ប្រពន្ធ​របស់លោក មិនដឹង​គាត់​នឹង​សប្បាយចិត្ត​យ៉ាងណាទេ​។​ ​ទូរ​សព្ទ​ម៉ូ​ដែល​ចុងក្រោយ OPPO F9 មួយ​នេះ​មាន ២ ពណ៌​សម្រាប់​ជ្រើសរើស គឺ ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) ហើយ​ផ្ទៃ​ខាងក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កាឈូក​។ បន្ថែម​ពីនេះ អេក្រង់​រាង​តំណក់ទឹក (Water Drop Screen) ទំហំ ៦,៣​អ៊ី​ញ កម្រិត FULL HD+ ពិតជា​អាច​ទាក់ចិត្ត​ទាំង​ការមើល​អ៊ីនធឺណិត លេង​ហ្គេម និង​មើល​វីដេអូ​។ ​បើ​និយាយ​ពី​កម្លាំង​នៃ​ថាមពល​ថ្ម​វិញ​គឺ​ខ្លាំង​អស្ចារ្យ OPPO F9 បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC សាក ៥ នាទី និយាយបាន ២ ម៉ោង ក្រោម​កម្លាំង​ថ្ម 3500mAh​។ OPPO F9 កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB អាច​លេង​ហ្គេម និង​មើល​វីដេអូ​ដោយ​មិនចាំបាច់​បារម្ភ​នឹង​បញ្ហា​រអាក់រអួល​ឡើយ​។ ​ចាំ​អង្កាល​ទៀត​? តោះ​! ទៅយក​កាដូ​ពី OPPO F9 ចាប់ពី​ថ្ងៃនេះ​តទៅ​!