ចុចលើ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok មានហានិភ័យខ្ពស់!

បច្ចេកវិទ្យា
0
248
កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok (in-app browser) មាន​បង្កប់​ជាមួយ​កូដ JavaScript ដែល​អាច​ទាញយក​ទិន្នន័យ​ដែល​អ្នកប្រើប្រាស់​បាន​វាយ​បញ្ចូល​តាមរយៈ​ក្ដារ​ចុច​។​

​អ្នកស្រាវជ្រាវ​បានចាត់ទុក​កូដ​ដែលមាន​នៅក្នុង​កម្មវិធី TikTok គឺ​វា​ស្មើនឹង​ការ​លួច​ដំឡើង​កម្មវិធី keylogger ទៅក្នុង​កម្មវិធី​គេហទំព័រ​មួយចំនួន ដែល​ជនខិលខូច​តែងតែ​ប្រើ​ដើម្បី​លួច​ទាញយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​ក៏បាន​បញ្ជាក់ដែរថា កូដ​នេះ​អាច​លួច​យក​ទិន្នន័យ​សំខាន់ៗ​មាន ដូច ជា លេខ សម្ងាត់ និង​លេខ​ប័ណ្ណឥណទាន​ជាដើម​។​

​ដើម្បី​ជៀសវាង​ពី​ការ​លួច​ទាញយក​ទិន្នន័យ អ្នកស្រាវជ្រាវ​បាន​ណែ​នាំឱ្យ​អ្នកប្រើប្រាស់​បើក​តំណ​ភ្ជាប់​ទាំងឡាយណា​ដែលមាន​នៅក្នុង​កម្មវិធី ជាមួយនឹង​កម្មវិធី​គេហទំព័រ​របស់​កុំព្យូទ័រ ឬ​ទូរ​សព្ទ​មានដូចជា Safari វិញ ព្រោះ​សូម្បីតែ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី Facebook និង Instagram ក៏មាន​បង្កប់​មកជា​មួយ​នូវ​កូដ​ដែល​អាចឱ្យ​ពួកគេ​តាមដាន​ការប្រើប្រាស់​របស់លោក​អ្នក​បាន​ផងដែរ​៕​

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department