នាវិក​បើក​យន្តហោះ​ប្រចាំ​នៅ​កងទ័ពជើងទឹក​អាមេរិក​ទទួលបាន​ពានរង្វាន់​វីរបុរស បន្ទាប់ពី​បាន​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង​ស៊ី​រី កាលពី​ឆ្នាំមុន​

ព្រឹត្តិការណ៍ថ្មីៗ
0
290
​សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ កញ្ញា​នេះ​ថា នាវិក​បើក​យន្តហោះ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កងទ័ពជើងទឹក​បានទទួល​ពានរង្វាន់​ជា​វីរបុរស Distinguished Flying Cross បន្ទាប់ពី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​កាលពី​ឆ្នាំ ២០១៧ ដែល​ការបាញ់​ទម្លាក់​នេះ គឺជា​លើកទីមួយ​ហើយ​សម្រាប់​អាមេរិក ដែល​ប្រើ​យន្តហោះ​ចម្បាំង​បាញ់​ទម្លាក់​នៅលើ​អាកាស​ដោយផ្ទាល់​បែបនេះ​។​ ​នាវិក​បើក​យន្តហោះ​ចម្បាំង F-18 Super Hornet លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Mike “MOB” Tremel បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រដ្ឋាភិបាល​ស៊ី​រី បន្ទាប់ពី​យន្តហោះ​ចម្បាំង​នោះបាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ប្រយុទ្ធ​ដែលមាន​ទីក្រុង​វ៉ា​ស៊ីន​ជា​បង្អែក នៅ​ជិត​ទីក្រុង​រ៉ា​កា​។​ ​លោក Tremel បានបញ្ចប់​ការសិក្សា​នៅ​សាលា​អាវុធ​ជាន់ខ្ពស់ ហៅថា Top Gun ហើយ​នៅ​ឆ្នាំ ២០០៤ លោក​បានបញ្ចប់​ការសិក្សា​ក្នុង​ផ្នែក​កងទ័ពជើងទឹក​។​ ​យន្តហោះ​ចម្បាំង F/A-18E Super Hornet របស់លោក​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ដែល​ផលិតឡើង​ដោយ​អតីត​សហភាពសូវៀត S-22 កំពុងតែ​ធ្វើ​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ទៅលើ​ក្រុម​បះបោរ ដែលមាន​ការជួយ​គាំទ្រ​ពី​ទីក្រុង​វ៉ា​ស៊ីន​។​ ​ពានរង្វាន់​នេះ​ត្រូវបាន​ប្រគល់ជូន​ដោយ​ប្រធាន​អាកាសចរណ៍​ជើង​ទឹក​ឧ​ត្ត​មនា​វី​ទោ DeWolfe Miller III នៅ​សន្និបាត​ប្រចាំឆ្នាំ​របស់​សមាគម Tailhook នៅ​រមណីយដ្ឋាន Nugget Casino Resort ក្នុង​រដ្ឋ Nevada កាលពី​ចុង​សប្តាហ៍​៕