“​ក្រុមហ៊ុន RF3 World Cambodia បានរៀបចំ​កម្មវិធី “Thank you RF3 World” យ៉ាង​អស្ចារ្យ​ ក្រោម​អធិបតីភាព​នៃ​ការចូលរួម​ពី​ឯកឧត្តម មៀ​ច សុផាន់់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​”

ព្រឹត្តិការណ៍ថ្មីៗ
0
310
​ភ្នំពេញ​៖ ក្រុមហ៊ុន RF3 World Cambodia បាន​ប្រារព្ធ​កម្មវិធី​យ៉ាង​សម្បើម​អស្ចារ្យ​របស់ខ្លួន គឺ​កម្មវិធី “Thank you RF3 World” នា​ថ្ងៃអាទិត្យ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗ​នេះ នៅ​មជ្ឈមណ្ឌល និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ដល់​ទៅ​៤ អគារ​ជាប់​គ្នា​។​ ​នៅក្នុង​កិច្ច​នៃ​កម្មវិធី យើង​ក៏​ឃើញ​មាន​វត្តមាន លោក​ឧកញ៉ា Dato Sri Nazeri Bin Omar ប្រធាន​ក្រុមហ៊ុន Rf3 World អន្តរជាតិ ដែល​លោក​អញ្ជើញ​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​ជាពិសេស​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម មៀ​ច សុផាន់់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ផងដែរ​។ នៅក្នុង​នោះ យើង​ក៏​ឃើញ​មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ ក៏ដូចជា​សមាជិក​ដែលជា​ម្ចា្​ស់​ស្តុក​ទាំង​តូច និង​ធំ ជាច្រើន​រយ​នាក់ បាន​ចូលរួម​យ៉ាង​អធិកអធម ជា​សក្ខីកម្ម​នៃ​ការប្រគល់​រង្វាន់ និង​សាទរភាព​ជោគជ័យ​យ៉ាង​អស្ចារ្យ​របស់​ក្រុមហ៊ុន Rf3 World Cambodia​។​ ​កម្មវិធី​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រគល់​រង្វាន់​ជ័យលាភី​ដល់​ថ្នាក់ដឹកនាំ​ឆ្នើម​របស់​ក្រុមហ៊ុន RF3 World Cambodia ដែលមាន​រថយន្ត​ដល់​ទៅ ២២ គ្រឿង សម្រាប់​ការប្រឹងប្រែង​ចែកចាយ​ការលក់​យ៉ាង​ជោគជ័យ និង​ចាប់ឆ្នោត​ផ្សងសំណាង​ជូន​ថ្នាក់ដឹកនាំ សមាជិក​ដែលជា​ម្ចាស់​ស្តុក (​តូច​-​ធំ​) ព្រមទាំង​ភ្ញៀវកិត្តិយស​ចូលរួម​ក្នុង​កម្មវិធី​ទាំងមូល មានឱកាស​ឈ្នះ​រង្វាន់​ដែលមាន​ដូចជា​៖ ម៉ូតូ​ហុងដា​ឌ្រី​ម ២០១៨ ចំនួន ២ គ្រឿង លែ​ត​ថប់ ចំនួន ២​គ្រឿង ស្មា​ត​ហ្វូ​ន ចំនួន ២០​គ្រឿង និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត​។ ​លោក វណ្ណ សុភា​នោ អគ្គនាយក​ក្រុមហ៊ុន RF3 World ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Rf3 World Cambodia បាន​បង្កើត​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦ និង​នាំចូល​ផលិតផល​គ្រឿងសម្អាង ២ ប្រភេទ គឺ​៖ គ្រី​ម Firmax3 និង​ស៊ី​រ៉ូម O2max3 ពី​ក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​ចុះ​ប្រវេទន៍​ត្រឹមត្រូវ​នៅ​ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​បរិបទ​ផ្លូវច្បាប់​ត្រឹមត្រូវ ។ គ្រី​ម Firmax3 ជា​គ្រី​ម​លាប​លើ​ជីប​ចរនៃ​ដងខ្លួន​ដ៏​ពូកែ​ស័ក្តិសិទ្ធិ និង​ស៊ី​រ៉ូម O2max3 គឺជា​ផលិតផល​គ្រឿងសម្អាង ដែល​ផលិតផល​ទាំងពីរ​នេះ បាន​ផលិត​តាម​បច្ចេកវិទ្យា​ទំនើប​ថ្មី​មួយ​ដោយ​រូបមន្ត​បច្ចេកវិទ្យា​ណា​ណូ (NaNo Technology) រួមមាន​សារធាតុ​ផ្សំ​ពី​រុក្ខ​ធម្មជាតិ​សុទ្ធសាធ​ចំនួន ១៣​មុខ មកពី​៣​ទ្វីប គឺ​ទ្វីបអាស៊ី អាហ្វ្រិក និង​អ៊ឺរ៉ុប ដែលមាន​តួនាទី សមត្ថភាព និង​ឧត្តមភាព​ខ្ពស់​។ សម្រាប់ Firmax3 ជា​គ្រី​ម​ជំនួយ​សុខភាព ការពារ​ជម្ងឺ​រ៉ាំ​រៃ និង​ជួយ​បណ្តុះ​កោសិកា ហើយ​ស៊ី​រ៉ូម O2max3 អាច​សម្រួល​ដល់​អ្នកមាន​បញ្ហា​សុខភាព​ស្បែក ជួយ​បន្តឹង​ស្បែ​កមុខ បំបាត់​អាចម៍រុយ បំបាត់​ភាព​ជ្រីវជ្រួញ ជួយ​បង្កើន​អ័រម៉ូន ជួយ​បញ្ហា​ជាំមុខ មុខ​កើតមុន ថែរក្សា​សុខភាព​ឲ្យ​ស្រស់ស្រាយ ព្រមទាំង​ជួយ​រក្សា​សម្រស់​ឲ្យ​ស្រស់​ក្មេង​ជាង​វ័យ​។ ជាមួយ​ការទទួលស្គាល់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល Firmax3 និង​ស៊ី​រ៉ូម O2max3 មានការ​ធានា និង អះអាង​ពី ស្ថាប័ន​អន្តរជាតិ​ឱ្យ​ចែកចាយ​ជុំវិញ​ពិភពលោក ភ្ជាប់​ជាមួយ​អាជ្ញាប័ណ្ណ​ស្តង់ដា​អន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។​ ​គ្រី​ម Firmax3 និង​ស៊ី​រ៉ូម O2max3 មាន​វិសាលភាព​ចែកចាយ និង​ប្រើប្រាស់​ទូលំទូលាយ មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវបាន​ធ្វើចរាចរ​លើ​ពិភពលោក រហូតដល់​ទៅជា​ង ២០​ប្រទេស ក្នុងនោះ​រួមមាន​៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់​ក្លា​ដែ​ស ឥណ្ឌា ប្រុយ​ណេ ថៃ វៀតណាម ឡាវ កេ​ន​យ៉ា បារាំង អាមេរិក កាណាដា រ៉ុ​ស្សី អូស្ត្រាលី ញូ​វ​ស៊ី​ឡែ​ន​។​ល​។ ជាការ​គួរ​ឲ្យ​កត់សម្គាល់ ថ្វីបើ​ប្រទេស​កម្ពុជា​តូច និង​មាន​ប្រជាជន​តិច​ក៏ពិតមែន ប៉ុន្តែ​ការនាំ​ចូល​ផលិតផល​គ្រឿងសម្អាង គ្រី​ម Firmax3 និង ស៊ី​រ៉ូម O2Max3 មាន​វិសាលភាព និង​ទីផ្សារ​ទូលំទូលាយ​គួរឱ្យ​ជាទី​មោទនភាព​បំផុត និង​មាន​ចំណាត់ថ្នាក់​លំដាប់​លេខ​២ ក្នុងចំណោម​ជាង​២០​ប្រទេស​ខាងលើ​។​” ​នៅក្នុង​ថ្ងៃ​នៃ​កម្មវិធី ក្រុមហ៊ុន Rf3 World Cambodia ក៏បាន​ចូល​ជា​សមាជិកសមាគម​ឱសទ​កម្ពុជា​ជា​ផ្លូវការ សម្រាប់​ការបម្រើ​សេវាកម្ម​សុខភាព​ប្រជាជន​បានល្អ និង​ទទួលបាន​នូវ​វិ​ញាប​ន​ប័ត្រ សេចក្តីប្រកាស មេដាយ និង​ពាន​កិត្តិយស​ផងដែរ​។​ ​ក្រុមហ៊ុន Rf3 World Cambodia បាន​ផ្គត់ផ្គង់​ជូន​អតិថិជន​នូវ​ផ​លិ​ផល​ប្រើប្រាស់​ប្រកបដោយ​ភាពជឿជាក់​និង​ទំនុកចិត្ត​គ្មាន​ការព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព និង​បានរួម​ចំណែក​ជួយ​ប្រទេសជាតិ​កាត់បន្ថយ​ភាពក្រីក្រ និង​បញ្ហា​ចំណាកស្រុក តាមរយៈ​ការទទួលបាន​ឱកាស​បណ្តុះបណ្តាល​ចំណេះដឹង​នៃ​ការប្រើប្រាស់​ផលិតផល និង​ឱកាស​ការងារ​ដល់​សមា​ជិ​ក​ជាច្រើន​រយ​នាក់ ដើម្បី​មានលទ្ធភាព​រកប្រាក់​ចំណូល បង្កើន​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ​ផងដែរ​។​