មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ស្នើ​នូវ​កិច្ចពិភាក្សា​ថ្មី​មួយ​ជាមួយ​ចិន ស្តីពី​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍ថ្មីៗ
0
296
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ មន្ត្រីរដ្ឋបាល​លោក​ត្រាំ​បានស្នើ​នូវ​កិច្ចពិភាក្សា​ថ្មី​មួយ​ស្តីពី​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកឡើង​អំពី​បញ្ហា​ដែល​កើតមានឡើង និង​ដើម្បី​លើកឡើង​អំពី​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​។ នេះ​បើតាម​របាយការណ៍​រប​ស់កា​សែត The Wall Street Journal ដែល​បាន​រាយការណ៍​។​ ​លោក​ស្តេ​វិ​ន ម្នូ​ឈី​ន (Steven Mnuchin) រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក និង​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​របស់​អាមេរិក​មួយរូប​ទៀត បានធ្វើការ​អ​ញ្ចើ​ញ​សម​ភាគី​ចិន​ឲ្យ​ចូលរួម​ជុំ​ថ្មី​មួយ​នៃ​កិច្ចចរចា​ស្តីពី​ពាណិជ្ជកម្ម ដើម្បី​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ មុន​ពេលដែល​សហរដ្ឋ​អាមេរិក​ពិចារណា​យកពន្ធ​បន្ថែមទៀត ទៅលើ​ទំនិញ​របស់​ចិន​។​ ​របាយការណ៍​នេះ​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឬ​នៅ​ទីក្រុង​ប៉េកាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​ ​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការបន្ត​ការយកពន្ធ​បន្ថែម​លើ​ផលិតផល​របស់​ចិន ដែលមាន​តម្លៃ ២៦៧​ពាន់​លាន​ដុល្លារ​។ ដោយឡែក ប្រទេស​ចិន​បាន​ប្តេជ្ញា​សងសឹក​វិញ ប្រសិនបើ​សហរដ្ឋអាមេរិក​ចាត់វិធានកា​រ​ថ្មីៗ​ដើម្បី​យកពន្ធ​នេះ​។​ ​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​បាន​កើនឡើង​កាលពី​ខែមីនា បន្ទាប់ពី​ប្រធានាធិបតី​អា​មេ​រិច​លោក​ត្រាំ​បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​យកពន្ធ​នាំចូល​លើ​ដែក និង​អាលុយមីញ៉ូម​។ ដោយសារ​តែមាន​ការយ​ក​ពន្ធ​សងសឹក​គ្នា​ទៅវិញ​ទៅ​មរ​វាង​ទីក្រុង​ទាំងពីរ កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំងពីរ​ស្តីពី​ពាណិជ្ជកម្ម បរាជ័យ​ក្នុងការ​ទទួលបាន​នូវ​លទ្ធផល​ល្អ​។​​កាលពីដើម​ខែសីហា អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡាយ​ថា​យ​ហ្សឺ (Robert Lighthizer) បាន​និយាយថា លោក​ប្រធានាធិបតី ដូ ណ​ល​ត្រាំ​បានស្នើ​សុំឱ្យ​លោក​ពិចារណា​តម្លើង​ពន្ធ​លើ​ការនាំ​ចូល​របស់​ចិន ២០០​ពាន់​លាន​ដុល្លារ លើ​ទំនិញ ១០ ទៅ ២៥​ភាគរយ​៕DNT-NEWS