​នី​តា វរវង្ស ទោះ​បាន​តំណែង​តួ​កាច​ក៏​ស្កប់​ចិ​ត្ដ​ដែរ​

សិល្បៈកម្សាន្ត
0
692
​បន្ទាប់ពី​កញ្ញា​នី​តា វរវង្ស ធ្លាប់បាន​បង្ហើប​ប្រាប់ថា នាង​នឹង​ធ្វើអោយ​ខ្លួន​លេចធ្លោ​ក្នុងការ​សម្ដែង​ភាពយន្ដ​នោះ ថ្មីៗ​នេះ​គេ​សង្កេតឃើញថា នាង​ពិតជា​ដណ្ដើមបាន​ប្រជាប្រិយភាព​ពី​មហាជន​ពិតប្រាកដ​មែន​។​ ​កន្លងមក​តារា​សម្ដែង​រូប​ស្រស់​នី​តា វរវង្ស​បាន​និយាយ​ប្រាប់ថា នាង​ចង់អោយ​ទស្សនិកជន​ជាច្រើន​ទទួលស្គាល់​នូវ​ទេពកោសល្យ​សម្ដែង​របស់ខ្លួន ដោយសារតែ​នាង​មាន​និស្ស័យ​តាំងពី​កំណើត​ផង និង​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ផង​។ ជាការ​ពិត​ថ្មីៗ​នេះ​នាង​តែងតែមាន​វត្ដ​មាន​ក្នុងការ​សម្ដែង​ភាពយន្ដ​ភាគ​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន​។​ជាក់​សម្ដែង​នាពេលខាងមុខ​ឆាប់ៗ​នេះ​នាង​នឹង​បង្ហាញខ្លួន​នៅក្នុង​រឿ​«​មិ​ត្ដ​ឫស្យា​»​។​ ​ជួប​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​«​មិ​ត្ដ​ឫស្យា​»​ដែលជា​វណ្ណ​កម្ម​ថី្ម​របស់​ស្ថា​នី​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ កញ្ញា​នី​តា វរវង្ស បាន​ប្រាប់ថា កន្លងមក​នាង​ទទួលបាន​ការសម្ដែង​ច្រើន​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ ហើយ​ភាគច្រើន​សម្ដែង​ជា​តួ​កាច​។ យ៉ាងណា​ម៉ិ​ញ​នៅក្នុង​រឿង​«​មិ​ត្ដ​ឫស្យា​»​នេះ​អ្នកដឹកនាំ​រឿង​ក៏​តម្រូវអោយ​នាង​សម្ដែង​ជា​តួ​ឆ្នាស់​ដែរ​។​ ​កញ្ញា នី​តា វរវង្ស បញ្ជាក់ថា​៖«​កាលពី​ចូល​សិល្បៈ​ដំបូង​ខ្ញុំ​ធ្លាប់​ប្រាថ្នា​ចង់​សម្ដែង​ជា​តួអង្គ​ធំ​មួយរូប​ដែរ ពិសេស​តួ​ស្លូត​តែម្ដង ប៉ុន្ដែ​ក្រោយពី​សម្ដែង​ជាច្រើន​រឿង​ត្រូវបាន​អ្នកដឹកនាំ​រឿង​ប្រាប់ថា ទម្រង់​មុខ​ខ្ញុំ​ស៊ី​ទៅនឹង​តួ​ឆ្នាស់ គួបផ្សំ​នឹងមាន​ការគាំទ្រ​ទៅលើ​តួអង្គ​បែបនេះ​ផង​ខ្ញុំ​គិតថា ទោះបីជា​តួ​ង​កាច​ឆ្នាស់​ក៏​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ដែរ ព្រោះ​ការសម្ដែង​ផ្ដោត​សំខាន់​លើ​ការគាំទ្រ​។ បើ​ទស្សនិកជន​គាំទ្រ​លើ​តួអង្គ​ឆ្នាស់​ដូច្នេះ​មានតែ​ខ្ញុំ​ប្រឹង​បង្កើន​ទេពកោសល្យ​ខ្លួន​បន្ថែមទៀត​»​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​តារា​សម្ដែង​វ័យក្មេង ដែល​ទទួលបាន​បទពិសោធ​ន៍​ច្រើន​រឿង​ហើយ​នោះ បាន​ប្រាប់ទៀតថា ក្នុង​ការងារ​សិល្បៈ​ទោះបីជា​អោយ​នាង​សម្ដែង​តួអង្គ​ប្រភេទ​ណា​ក៏​នាង​អាចទៅរួច​ដែរ តែ​អ្វី​សំខាន់​គឺ​នាង​ត្រូវធ្វើ​តម្រូវ​ចិ​ត្ដ​អ្នកគាំទ្រ​ខ្លួន​។ ជាមួយគ្នានេះដែរ​នាង​ក៏​បង្ហាញ​ក្ដី​រំពឹង​ក្នុង​រឿង​«​មិ​ត្ដ​ឫស្យា​»​ថា​ពិតជា​មានការ​គាំទ្រ​ជាង​មុន​។ នាង​នឹង​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថ​ភាពមិន​អោយ​ចាញ់​រឿង​មុនៗ​ឡើយ​។​ម្យ៉ាង​រឿងនេះ​ក៏បាន​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បីៗ​ជាច្រើន​ផងដែរ​៕