តារាចម្រៀង​ពេជ្រ សូលី​កា ៖ បង្ហោះ​សារ​ជា​លើកដំបូង បន្ទាប់ពី​……

សិល្បៈកម្សាន្ត
0
342
​ នាពេល​ថ្មីៗ​នេះ រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​ជុំវិញ​ករណី​ម្តាយ​របស់ តារាចម្រៀង​ពេជ្រ សូលី​កា បាន​ក្លាយជា​ប្រធានបទ​ដ៏ ក្តៅគគុក​មួយ​ដែល​មហាជន រួមទាំង​អ្នកសារព័ត៌មាន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ស្ទើរតែ​នឹកស្មាន​មិន​ដល់ ថា​មាន​រឿងនេះ​កើតឡើង​ឡើយ ។ ​ក្រោយពី​មានការ​ចុះផ្សាយ​យ៉ាង​ព្រោងព្រៀត​ជុំវិញ​រឿងនេះ​មក តារាចម្រៀង​ពេជ្រ សូលី​កា បាន​បង្ហោះ​សារ​ដែល មាន​លាយឡំ​ទៅដោយ​ទុក្ខព្រួយ វិប្បដិសារី​យ៉ាងខ្លាំង យ៉ាង​ដូច្នេះ​ថា​៖ ​រឿង​ដែល​បានកើត​ឡើង​ហើយ​វា​ក៏​មិនអាច​បក​ក្រោយ បានដែរ នេះ​ជា​អ្វីដែល​ខ្ញុំ​កំពុង​ប្រាប់​មកដល់ ខ្លួនឯង ព្រោះថា​នៅពេល​ឥឡូវនេះ​ខ្ញុំ​មាន​តួនាទី​ដែល​ត្រូវធ្វើ​ច្រើនជាង​មុន​ទៀត​ ​ដើរតួ​ជា​ឪពុក​ផង​ ​ដើរតួ​ជា​ម្ដាយ​ផង​ ​ដើរតួ​ជា​បងស្រី​ផង​ ​ហើយ​នៅ​មិនយូរ​ទៀត ​ខ្ញុំ​ក៏ត្រូវ​មាន​តួនាទី​ធ្វើជា​ម្ដាយ​របស់គេ​មួយរូប​ទៀត ​ព័ត៌មាន នឹង សង្គមមនុស្ស ដែល​បាន​វាយប្រហារ​មកលើ​ខ្ញុំ រូបថត​ខ្ញុំ ឈ្មោះ​របស់ខ្ញុំ តើ​ខ្ញុំ​ប្រឈមមុខ​ជាមួយ​កូន​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច ? បើ​ខ្ញុំ​មិនមែនជា​តារា ជា​មនុស្ស​ធម្មតា មិនមាន​អ្នក​ស្គាល់​ខ្ញុំ តើ​បងៗ​សារ ព័ត៌មាន អាចមក​យក​រូបខ្ញុំ ប្រើ​ឈ្មោះ​របស់ខ្ញុំ មក​ដាក់​ទន្ទឹមគ្នា​ជាមួយ​ជនរងគ្រោះ​ ​ដែលមាន​គ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះ​ដែរ​ទេ​? ​ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​បាក់​ទឹកចិត្ត​ខ្លាំងណាស់​ក្នុងពេល​ឥឡូវនេះ ហើយ​ខ្ញុំ​ក៏​ខ្លាច​ពាក្យ​ថា​ជីវិត​សិ​ល្បះ​មួយ​នេះដែរ នេះ​មិនមែនជា​ការសម្ដែង​ ​តែ​វា​ជា​អា​ម្មណ៍​ពិត​របស់ខ្ញុំ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​អង្គុយ​ហើយ​យំ លេបបាយ​មិន​ចូល ​រួច​ក៏​សួរ​ខ្លួនឯង​ថា ខ្ញុំ​នៅ​ជា​កូន​ដែល​មិនទាន់​ល្អ​គ្រប់គ្រាន់​មែន​ទេ ហេតុ​អី​ទើប​អ្នកមានគុណ ខ្ញុំ​មាន​បញ្ហា​នៅក្នុង​ចិត្ត​រឿង​អ្វី បានជា​ខ្ញុំ​មិនដឹង​ខ្ញុំ​ស្ដាយក្រោយ បើ​ខ្ញុំ​បានដឹងថា​គាត់​កំពុង​ជួប​បញ្ហា​អ្វី ​ខ្ញុំ​នឹងមិន​បណ្ដោយអោយ​គាត់​មក​ពិបាក​បែបនេះ​ទេ ក៏​មិន​បណ្ដោយអោយ ប្អូនស្រី​របស់ខ្ញុំ ឃើញ​នៅ​រូបភាព​បែប​ដែរ ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ ដឹង​ហើយ លឺ​ហើយ តែ​ខំទ្រាំ​មិន​សួរ​មិន​និយាយ សុខចិត្ត​ទៅ​លួច​អង្គុយ​យំ​នឹក​ម៉ា​ក់បងៗ សារព័ត៌មាន នឹង​អ្នក​ដែល​កំពុង​សើចចំអក​គ្រួសារ​ខ្ញុំ ត្រូវ​ចាំ​ថា អ្នក​មិនបាន​ធ្វើអោយ​ខ្ញុំ​មាន​អា​ម្មណ៍​ថា បាក់​ទឹកចិត្ត នឹង​ខ្លាច​សង្គម​មួយ​នេះ តែ​ខ្ញុំ​ម្នាក់​ទេ អ្នក​ក៏​កំពុង​អោយ​ក្មេងស្រី​ដែល​គ្នា​មិន​ដឹងអី ក៏​កំពុង​ទទួល​អារម្មណ៍​បែប​ហ្នឹង​ដូច​ខ្ញុំ​ដែរ ៕ ​ម៉ាក់​ហត់​ខ្លាំងណាស់​ហើយ ទើប​ម៉ាក់​មិនអោយ​កូន​ដឹង​បែបនេះ​ ​ម្ដាយ​ខ្ញុំ​ធ្វើ​ខុស គាត់​ក៏បាន​ទទួល​នូវ​កំហុស ចំណែក​ច្បាប់​ក៏បាន​ធ្វើការ ទៅតាម​ផ្លូវច្បាប់​តែ​ហេតុអ្វី​អ្នក ដែល​គ្មាន​មេត្តា​ខំប្រឹង​មក​កាត់ក្ដី ជំនួស​ច្បាប់​បន្ថែមទៀត​បែបនេះ ម្នាក់ៗ​សុទ្ធ​តែមាន​ម្ដាយ សុទ្ធតែ​ខ្លាច​ជួប​រឿង​បែបនេះ​នៅលើ​គ្រួសារ​ខ្លួន​អ្នក​ក៏​មើលមិនឃើញ​នៅ​ស្អែក ខ្ញុំ​ក៏​មើលមិនឃើញ​នៅ​ស្អែក​ ​ហេតុ​អី​មក​សប្បាយ​នៅលើ​គំនរ​ទុក្ខ​របស់ខ្ញុំ ? ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បានតែ​មួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បី​ប្អូន ដើម្បី​កូន នឹង​អនាគត​គ្រួសារ​របស់ខ្ញុំ ​សុំទោស​ណា៎​ម៉ាក់ ?? ​យ៉ាងណាមិញ អ្នកសិល្បៈ និង​មហាជន​មួយចំនួន​ទទូច​កុំ​យក សូលី​កា មកវា​ក់វិន​ក្នុងករណី​ខាងលើ​សលុប​ពេក មិនដឹងថា នាងរង​សម្ពាធ​ផ្លូវចិត្ត​បែបណា​នោះទេ​។​កូន​ផ្សេង ម្តាយ​ផ្សេង អ្វីដែល​សំខាន់ រឿង​ខ្លះ​នៃ​ជីវិត​ឯកជន​របស់​ម្តាយ​នាង ក៏​ដឹង​មិន​អស់​គ្រប់យ៉ាង​នោះទេ ។​ ​