កែវយឹត​អវកាស​របស់​អង្គការ​ណា​សា រកឃើញ​ភស្តុតាង​ដែល​បង្ហាញថា មាន​ព្រះ​ចន្ទ​មួយ​ផ្សេងទៀត ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
501
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ កែវយឹត​អវកាស The Hubble and Kepler បាន​រកឃើញ​ជា​លើកដំបូង នូវ​អ្វីដែល​ត្រូវបាន​គេ​ជឿថា អាចជា​ព្រះ​ដែល​ស្ថិត​នៅក្រៅ​ភព​ប្រព័ន្ធ​សូ​ឡា​យើង​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ​ណា​សា ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។​ ​ការចេញផ្សាយ​នេះ​បាន​និយាយថា «​វត្តមាន​ព្រះ​ច័ន្ទ​នេះ ស្ថិតក្នុង​រយៈ​ចម្ងាយ ៨​ពាន់​ឆ្នាំ​ពន្លឺ ឬ​ស្មើ​រាប់លាន​សែន​កោដិ​គីឡូម៉ែត្រ​ពី​ភពផែនដី នៅត្រង់​កញ្ចុំ​ផ្កាយ​ស៊ីនុស​»​។ យ៉ាងណាមិញ ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​សេចក្តី​សន្និដ្ឋានថា ព្រះ​ច​ន្ទះ​ដែល​ស្ថិតនៅ​ក្តៅ​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​ដោយ​មិន​ផ្អែកលើ​ការពិត​ទាំងស្រុង​នោះទេ ហើយ​វា​ត្រូវតែ​បានបញ្ជាក់​អះអាង​ដោយ​ការតាមដាន​ពី​កែវ​យឹ​ង Hubble​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយ​បន្តថា ភ័ស្តុតាង​នៃ​ព្រះ​ចន្ទ ដែល​ត្រូវបាន​រកឃើញ​តាមរយៈ​ការអង្កេត​នេះ បាន​កើតឡើង​ខណៈដែល​មាន​ភព​មួយ​បាន​ហោះ​ឆ្លងកាត់​ភពផែនដី ដែល​គេ​ស្គាល់​ថា ជា​បា​តុ​ភូ​មួយ​នៃ​សញ្ញា​បញ្ជូន​។ វិធីសាស្ត្រ​ដូចគ្នានេះ​ត្រូវបាន​គេ​ប្រើ ដើម្បី​ស្វែងរក​ភព​នៅក្រៅ​ប្រព័ន្ធ​សូ​ឡា នៅពេល​ដែលមាន​ភព​ក្រៅ​ប្រព័ន្ធ​ព​ញ​រះ​អាទិត្យ​មួយ ឆ្លងកាត់​ផ្កាយ ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ព្រះ​ចន្ទ​ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​នេះ ពិតជា​ពិបាក​ក្នុងការ​តាមដាន​ណាស់ ដោយសារតែ​ពួកវា​តូច​ខ្លាំងណាស់ មានន័យថា សញ្ញា​បញ្ជូន​នេះ​គឺ​ខ្សោយ​ខ្លាំង​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍ ដែល​បាន​បន្ត​។ ម្យ៉ាងទៀត អ្វីដែល​ការលំបាក​នោះ គឺ​ដំណើរ​វិលជុំ​របស់​ព្រះ​ចន្ទ​នៅក្រៅ​ប្រព័ន្ធ​ព្រះ​យើង​នេះ គឺមាន​ការប្រែប្រួល មិន​ទៀងទាត់​នោះទេ​។ នៅក្នុង​របកគំហើញ​ថ្មី​ចុងក្រោយ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​នូវ​ភព​មួយ ដោយ​កែវយឹត Kepler-1625b ដែល​សញ្ញា​បញ្ជូន​បញ្ជាក់​អំពី​វត្តមាន​ព្រះ​ចន្ទ​មួយ​៕