អន្តរជាតិ​បង្កើន​ការដាក់​សម្ពាធ​ទៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ការបាត់​ខ្លួន​អ្នកកាសែត

ព្រឹត្តិការណ៍ថ្មីៗ
0
288
​​អាល្លឺម៉ង់ អង់គ្លេស និង​បារាំង​បានទាមទារ​ឲ្យ​មានការ​បើក​ការស៊ើបអង្កេត​មួយ​ជុំវិញ​ការបាត់​ខ្លួន​អ្នកកា​សែង​អា​រ៉ា​ប៊ី​សា​អូឌីត លោក Jamal Khashoggi ខណៈដែល​អន្តរជាតិ​បានដាក់​ស​ម្ពា​ព​ទៅលើ​ទីក្រុង​រី​យ៉ា​ដ ឲ្យ​ធ្វើការ​បកស្រាយ​អំពី​ការបាត់​ខ្លួន​នេះ​។​ ​លោក Khashoggi ដែលជា​អ្នកសារព័ត៌មាន​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ និង​ជា​អ្នក​វាយប្រហារ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ផង បាន​បាត់​ខ្លួន​បន្ទាប់ពី​បាន​ចូលខ្លួន​ទៅកាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល កាលពី​ថ្ងៃទី​២ តុលា​ដើម្បី​ទទួលបាន​លិខិតស្នាម ដែល​អនុញ្ញាត​ឲ្យ​លោក​អាច​រៀបការ​ជា​មួយគូ​ដណ្តឹង​របស់លោក ជនជាតិ​តួ​ក​គី​។​ ​ការបាត់​ខ្លួន​របស់លោក​បានទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ហើយ បាន​ជំ​រុញឱ្យ​រដ្ឋធានី Washington ធ​ញ​វើ​ការ​គម្រាម​ផ្នែក​ពាណិជ្ជកម្ម​ទៅដល់​ក្រុង​រី​យ៉ា​ត​។ ជាមួយគ្នា​ន​នេះដែរ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ត្រាំ​ក៏បាន​ព្រមាន​អំពី​ទណ្ឌកម្ម​ដ៏​ខ្ឡាំ​ង​ក្លា​ផងដែរ ប្រសិនបើ​រកឃើញថា អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​សម្រាប់​អ្នកកាសែត​រូបនោះ​។​ ​ដោយឡែក កាលពី​ព្រឹក​ថ្ងៃអាទិត្យ អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រតិកម្ម​ខ្លាំង​ក្លាយ ដោយ​គំរាម​សងសឹក​វិញ បើសិនជា​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​មកលើ​ទីក្រុង​រី​យ៉ា​ដ​។ នេះ​បើតាម​សម្តី​មន្ត្រី​ម្នាក់ ដែល​បាន​និយាយ​ក្នុង​លក្ខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។​ ​ទោះបីជា​រង​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ​ក៏ដោយ ក៏មាន​បណ្តា​ប្រទេស​អារ៉ាប់​ជាច្រើន​បានបង្ហាញ​ការគាំទ្រ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​មានដូចជា អូ​ម៉​ង់ បា​រ៉ែ​ន ហ្ស​ក​ដង់ លី​បង់ អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​អេ​ហ្ស៊ី​ប​។ ជាមួយគ្នា​ន​នេះ ប៉ា​ឡេ​ស្ទី​ន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ផងដែរ​។ ទីភ្នាក់ងារសារព័ត៌មាន​អារ៉ាប់ និង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu របស់​ទួរគី​បាន​រាយការណ៍​ថា ប្រទេស​ទាំងពីរ​នេះ​កំពុង​ពិចារណា​បង្កើត "​ក្រុមការងារ​" ដើម្បី​ពិភាក្សា​អំពី​ករណី​បាត់​ខ្លួន​អ្នកកាសែត Khashoggi ៕​