ឥណ្ឌូនេស៊ី​ទាមទារ​ព្រហ្មចារី ដើម្បី​អាច​ចូល​បម្រើ​ការងារ​ជា​ប៉ូលីស​ស្រី​បាន​

ព្រឹត្តិការណ៍ថ្មីៗ
0
384
(​ចា​កាតា​)៖ យោងតាម​សារព័ត៌មាន News Week នៅ​ថ្ងៃទី​២២ តុលា នេះ​បាន​ឲ្យ​ដឹងថា ស្ត្រី​ទាំងឡាយណា​ដែល​ចង់​ក្លាយទៅជា​ប៉ូលីស ដាច់ខាត​ត្រូវ​ឆ្លងកាត់​ធ្វើតេស្ត​ព្រហ្មចារី​ជាមុនសិន ខណៈដែល​ប្រទេស​នេះ​តម្រូវ​ឲ្យ​ប៉ូលីស​ស្រី​ត្រូវមាន​ព្រហ្មចារី​។​ ​បណ្ដាញ​ទូរទស្សន៍​អូស្ត្រាលី ABC News បាន​រាយការណ៍​ថា ថ្វីបើ​មាន​សម្ពាធ​ពី​អន្តរជាតិ ដើម្បី​បញ្ចប់​ការអនុវត្ត​នេះ​ក៏ដោយ ក៏​បេក្ខជន​នៅតែ​ត្រូវបាន​តម្រូវ​ឲ្យ​ឆ្លងកាត់​ការធ្វើ​តេស្ត​ព្រហ្មចារី​ដោយ​ប្រើ​ម្រាមដៃ​ពីរ ដដែល​។​ ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹង​នៅ​ឆ្នាំ ២០១៤​ថា ការធ្វើ​តេស្ត​នេះ​មិនមាន​សុពលភាព​ខាង​វិទ្យាសាស្ត្រ​ទេ ហើយ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ហាមឃាត់​នូវ​ការអនុវត្ត​បែបនេះ​។ នៅក្នុង​ពាក្យបណ្តឹង​ទៅកាន់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន ABC ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា Zakia បាន​និយាយថា នាង​បាន​បរាជ័យ​ក្នុងការ​ធ្វើតេស្ត ដែល​ចង់ដឹងថា តើ​នាង​មាន​ព្រហ្មចារី​ដែរឬទេ​។​ ​នាង​ថា «​ពួកគេ​មិន​ត្រឹមតែ​បញ្ចូល​ម្រាមដៃ​របស់​ពួកគេ ចូលក្នុង​ប្រដាប់ភេទ​របស់ខ្ញុំ​ទេ ប៉ុន្តែ​ថែមទាំង​បញ្ចូល​ក្នុង​រន្ធ​លាមក​របស់ខ្ញុំ​ថែម​ទៀតផង​»​។​ ​នាង​ថា «​រាល់​ពេលដែល​ខ្ញុំ​ចាំ​អ្វីដែល​បាន​កើតឡើង​ខ្ញុំ​យំ ... ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ចង់​រស់នៅ​ទៀត​ទេ »​។ នាង​បាន​និយាយថា នាង​ជឿថា បាង​ប្រហែល​បានធ្វើ​ឲ្យ​ដាច់​សន្ទះ​ព្រហ្មចារី​របស់​នាង ក្នុងកំឡុងពេល​ហាត់ប្រាណ​។ នាង​លើកឡើងថា នាង​មិនមែន​ធ្វើការ​សាកល្បង​នេះ ដោយ​ក្រុមគ្រូពេទ្យ​មាន​ជំនាញ​នោះទេ​។​ ​លោកស្រី Sharyn Graham Davies មកពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​អូ​កឡិន​ក្នុង​របាយការណ៍ កាលពីដើម​ឆ្នាំនេះ​ថា បេ​ក្ខ​នារី​ក៏ត្រូវ​បាន​ត្រួត​ពិនិត្យមើល​ភាពមិន​សមរម្យ​នៃ​រាងកាយ​របស់​ពួកគេ តាមរយៈ​ក្រុមមន្ត្រី​បុរស​ផងដែរ​។​ ​លោកស្រី​បានសរសេរថា មន្ត្រី​ប៉ូលីស​ស្រី​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​យុទ្ធនាការ​ទំនាក់ទំនង​សាធ​រណៈ ដើម្បី​ធ្វើកំណែទម្រង់​មុខមាត់​នៃ​ប៉ូលីស​ពុករលួយ​។ មិ​មែន​ត្រឹមតែ​បេ​ក្ខ​នាទី​ជា​ប៉ូលីស​នោះទេ ប៉ុន្តែ​ស្ត្រី​នៅ​ក្នងកង​កម្លាំងយោធា​ក៏ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​នេះ​ដូចគ្នា​។​ ​បេ​ក្ខ​នាទី​ម្នាក់​ឈ្មោះ Rianti បាន​ប្រាប់​កាសែត South China Morning Post ថា នាង​បាន​ឆ្លងកាត់​ការពិនិត្យ​ព្រហ្មចារី​យ៍​ដោយ​គ្រូពេទ្យ​បុរស បន្ទាប់ពី​នាង​បានដាក់​ពាក្យ​ចូល​បម្រើការ​នៅក្នុង​តំណែង​ជា​យោធា នៅក្នុង​ទីក្រុង Jayapura​។​ ​នាង​បន្តថា នាង​ចង់​ឲ្យ​មានការ​បញ្ចប់​ការពិនិត្យ​នេះ​ឆាប់ៗ ព្រោះ​នាង​មាន​អារម្មណ៍​ថា​យូរណាស់​សម្រាប់​ការពិនិត្យ​នេះ ដោយសារតែ​នាង​មិន​ធ្លាប់មាន​បុរស​ណា​មក​ប៉ះ​លើ​រាង​ការ​នាង​ពីមុនមក​នោះទេ​។ នាង​មាន​អារម្មណ៍​ថា​ខ្មាសអៀន និង​ភ្ញាក់ផ្អើល​។​ ​ការពិនិត្យ​សន្ទះ​ព្រហ្មចារី​នេះ ត្រូវបាន​ធ្វើឡើង​សម្រាប់​សាខា​យោធា​និ​មួយៗ​របស់​ឥណ្ឌូនេស៊ី​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​៕