រដ្ឋបាល​ជើងហោះហើរ​សហព័ន្ធ​សហរដ្ឋអាមេរិក​ចេញ​ចេញ​សេចក្តីណែនាំ​ប្រកាសអាសន្ន​ទៅដល់​ក្រុមហ៊ុន​ប៊ូ​អ៊ីង ដែល​កំពុង​ប្រតិបត្តិ​យន្តហោះ ២៤៦

ព្រឹត្តិការណ៍ថ្មីៗ
0
244
​រដ្ឋបាល​ជើងហោះហើរ​សហព័ន្ធ​សហរដ្ឋអាមេរិក បានចេញ​នូវ​សេចក្តីប្រកាស​ណែនាំ​អំពី​សុវត្ថិភាព​នៃ​ការហោះហើរ​របស់​ជើងហោះហើរ Boeing 737 Max កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​យន្តហោះ​ដឹក​អ្នកដំណើរ Lion Air 737 Max បាន​ធ្លាក់​និង​បានសម្លាប់​មនុស្ស ១៨៩​នាក់ ក្រោយពី​វា​បាន​ហោះ​ឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​តែប៉ុណ្ណោះ​។​ ​រដ្ឋបាល​ជើងហោះហើរ​សហព័ន្ធ​សហរដ្ឋអាមេរិក ( FAA) បានចង្អុលបង្ហាញ​ថា បទបញ្ជា​នេះ​អនុវត្ត​ចំពោះ​យន្តហោះ​ចំនួន ២៤៦​គ្រឿង​នៅ​ទូទាំង​ពិភពលោក​ដែល​ក្នុងនោះ ៤៥​គ្រឿង​មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក​។ យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ បទបញ្ជា​ចុងក្រោយបង្អស់​បញ្ជា​ឱ្យ​ប្រតិបត្តិ​ករ​ពិនិត្យមើល​ឡើងវិញ​នូវ​សៀវភៅ​ជើងហោះហើរ ដើម្បី​ផ្តល់នូវ​តុល្យភាព​នៃ​ជើង​ហោះ​ទៅដល់​ប្រតិបត្តិ​ករ​ខាង​ម៉ាស៊ីន ដើម្បី​សម្រួល​ដំណើរការ​អនុវត្តតាម​លក្ខខណ្ឌ​មួយចំនួន​។​ ​ក្រុមហ៊ុន​បូ​អ៊ីង​បានចេញ​សេចក្តី​ព្រមាន​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ ដែល​បានលើកឡើង​ពី​ការដាក់​ប​ញ្ចូ​ន​ច្រឡំ​ពី​ឧបករណ៍​ចាប់​សញ្ញា AOA ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​យន្តហោះ​ឡាយ​អិន​បាន​ធ្លាក់​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា អាកាសយានិក​យន្តហោះ​ឡាយ​អិន​អ៊ែរ កំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​យន្តហោះ​នេះ​បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង​។ បញ្ហា​នេះ​អាច​ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​នៅពេលដែល​អាកាសយានិក​ស្វ័យប្រវត្តិ​បាន​បិទ​។ នេះ​បើតាម​សារព័ត៌មាន Bloomberg​។​ ​យោងតាម​សារព័ត៌មាន USA Today បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បូ​អ៊ីង​បាន​ចែកចាយ​ប្រភេទ​យន្តហោះ​បូ​អ៊ីង ៧៣៧ ចំនួន ២០០​ប្រភេទ និង​បានទទួល​បទបញ្ជា​ជាង ៤ ៥០០​បញ្ញត្តិ​។​ ​សូមបញ្ជាក់ថា ជើងហោះហើរ JT610 បានធ្វើ​ដំណើរ​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​ចា​កាតា​ឆ្ពោះទៅកាន់​កោះ Bangka​។ ក្រោយពី​បាន​ហោះ​ឡើង​ត្រឹមតែ ១៣​នាទី យន្តហោះ​នេះ​បាន​ដាច់​ការទាក់ទង​។ ក្រោយមក​វា​ត្រូវបាន​គេ​ប្រទះឃើញ​បំណែក​នៅក្នុង​សមុទ្រ ដោយ​ក្រុម​អ្នកនេសាទ​។ យោងតាម​ប្រភព យន្តហោះ​នេះ​បាន​ហោះហើរ​ចំនួន ១៩​លើក​រួមទាំង​ការហោះ​ចុងក្រោយ​ផងដែរ​៕