បារាំង​បញ្ជូន​យាន​យោធា​ទៅកាន់​ទីក្រុង​ប៉ារីស ដើម្បី​ចាត់វិធានការ​ប្រឆាំង​ក្រុមបាតុក​អាវ​លឿង​

ព្រឹត្តិការណ៍ថ្មីៗ
0
299
បាតុករនៅបារំាង

​បារាំង​ត្រូវបាន​កំណត់ថា នឹង​បញ្ជូន​យាន​ចម្បាំង​ទៅកាន់​ទៅ​លាន​ប្រយុទ្ធ​ជាមួយ​ក្រុមបាតុករ ដើម្បី​ចាត់វិធានការ​ប្រឆាំង​ក្រុមបាតុករ​អាវ​លឿង ដែល​បាន​បំផ្លិចបំផ្លាញ​ទីក្រុង​ប៉ារីស​។​
​នាយករដ្ឋមន្ត្រី​បារាំង លោក Édouard Philippe បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​សន្តិសុខ​ត្រូវបាន​កំណត់ថា​នឹង​បញ្ជូន​ទៅកាន់​តំបន់ ដែល​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ជាមួយនឹង​យាន​ចម្បាំង Berliet VXB-170s រួមទាំង​ប៉ូលីស ៨​ពាន់​នាក់ ដើម្បី​ធានា​នូវ​សន្តិសុខ​ដល់ទី​ក្រុងប៉ារីស​។ លោក​ហ្វី​លី​ប​បាន​ច​ង្អុ​រ​បង្ហាញ​ពី​ការបំផ្លិចបំផ្លាញ​នៃ​ទ្រព្យសម្បត្តិ នៅក្នុង​ការបង្ហាញ​ពី​វិធានការ​ដ៏​កម្រ​មួយ​។​


​លោក​ហ្វី​លី​ពបាន​ប្រាប់​ទូរទស្សន៍​បារាំង TF1 ថា​: «​យើង​កំពុង​ប្រឈមមុខ​នឹង​មនុស្ស​ដែល​មិន​នៅ​ទីនោះ មិនមែន​ដើម្បី​ធ្វើបាតុកម្ម​នោះទេ ប៉ុន្តែ​ដើម្បី​បំផ្លិចបំផ្លាញ យើង​ចង់​ធានាថា យើង​មិន​ទុកឱ្យ​ពួកគេ​ធ្វើ​ដូចដែល​ពួកគេ​ចង់បាន​នោះទេ​»​។​
​យាន​ចម្បាំង​បារាំង​ជាច្រើន​ត្រូវបាន​គេ​សង្កេតឃើញ​ដោយ​កម្រ នៅក្នុង​ទីក្រុង​ធំៗ​បារាំង​ជាច្រើន​។ យាន​ចម្បាំង​ប្រភេទ​នេះ ក៏ត្រូវ​បាន​បារាំង​ធ្លាប់​ដាក់ពង្រាយ ដើម្បី​ជម្លៀស​ក្រុម​សកម្មជន នៅឯ​សហគមន៍ Notre-Dame-des-Landes កាលពី​ខែមេសា ហើយ​យាន​នេះ​ក៏​ត្រូវបាន​បារាំង​ដាក់ពង្រាយ ក្នុងកំឡុងពេល​នៃ​កុប្បកម្ម​កាលពី​ឆ្នាំ ២០០៥​ដែរ​។​
​ប្រទេស​បារាំង​បាន​ជួបប្រទះ​ភាពវឹកវរ​នៃ​ភាពចលាចល​សង្គម​ជា​ញឹកញាប់ ប៉ុន្តែ​ភាពចលាចល​ដែល​កំពុង​បន្ត​នាពេលនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជាហេតុ​ការណ៍​ដ៏​អាក្រក់ ដែល​ប្រទេស​នេះ​មិនដែល​បាន​ជួបប្រទះ ក្នុង​រយៈពេល​កន្លះ​សតវត្ស​នេះ ខណៈដែល​កុប្ប​កម្មនេះ​បង្ក​ឲ្យ​មាន​មនុស្ស​មួយចំនួន​បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន​។​
​វិធានការ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ការដំឡើងថ្លៃ​ប្រេងឥន្ធនៈ​ប៉ុន្តែ​បានធ្វើ​ឱ្យមាន​កំហឹង​យ៉ាងខ្លាំង​ពី​ក្រុមអ្នកតវ៉ា ដែល​មនុស្ស​ជាច្រើន​បានទាមទារ​នូវ​ការលាលែង​ពី​តំណែង​របស់លោក​ម៉ាក្រូ​ន​៕