ថ្មី​ទៀតហើយ​!!! OPPO បញ្ចេញ F9 ពណ៌​ថ្មី​ដ៏​ទាក់ទាញ រួម​នឹង​បណ្ណ​ធានា​កាន់តែ​ពិសេស​បន្ថែមទៀត​!

បច្ចេកវិទ្យា
0
321

​ក្រុមហ៊ុន OPPO កាន់តែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​យ៉ាងច្រើន ជាក់ស្តែង​គឺ​មួយរយៈ​ចុងក្រោយ​នេះ​គឺ ម៉ូ​ដែល F9​។ F9 ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់​យ៉ាងច្រើន​ទាំង​រូបរាង គុណភាព តម្លៃ និង​ជាពិសេស​ទៅទៀត​នោះ​គឺ​ពណ៌​របស់ F9 តែម្តង​។ F9 មាន ៣ ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​ខៀវ​(Twilight Blue) ពណ៌​ក្រហម​(Sunrise Red) ពណ៌​ស្វាយ​(Starry Purple) ដែល​សុទ្ធតែជា​ពណ៌​ពេញនិយម​សម្រាប់​អ្នកប្រើប្រាស់​។ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ទៅលើ​ពណ៌​របស់​OPPO F9 ពេលនេះ​ក្រុមហ៊ុន​ក៏បាន​ត្រៀម​ចេញ​ពណ៌​ថ្មី​សម្រាប់​វាយលុក​
​ទីផ្សារ​របស់ខ្លួន​បន្ថែ​ម​ទៀតផង​នោះ​គឺ​ពណ៌​បៃតង (Jade Green)​។​

OPPO F9 ពណ៌​បៃតង (Jade Green) ត្រូវបាន​គេ​ដឹងថា​វា​ជា​ពណ៌​មាន​ចំនួន​កំណត់ (Limited Edition) ប៉ុន្តែ​តម្លៃ​របស់​វា​មិនបាន​ផ្លាស់ប្តូរ​នោះទេ គឺ​នៅក្នុង​តម្លៃ ៣៣៩ ដុល្លារ​អាមេរិក​ដដែល​។
​ជាពិសេស​ទៅទៀត​ពណ៌​បៃតង (Jade Green) ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​ជាមួយនឹង​ការ​រចនា​ស្រោប​ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី ដែល​ពណ៌​នេះ​ប្រៀបដូចជា​ត្បូង​មរកត​អ៊ីចឹង​។
Jade Green ត្រូវបាន​គេ​ចាត់ទុកថា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ ភាពទន់ភ្លន់ និង​មាន​ក្តីសង្ឃឹម ប្រកបដោយ​ក្ដី​ស្រឡាញ់ ថែមទាំង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្ម​ការពារ​ដោយសារតែ​វា​អាច​ទប់​ទល់នឹង​ថាមពល​អវិជ្ជមាន​ដែល​នៅ​ជុំវិញ​អ្នក​ទៀតផង​។

​ស្រប​ពេលដែល​ក្រុមហ៊ុន OPPO ត្រៀម​ចេញ​នូវ​ម៉ូ​ដែល F9 ពណ៌​ថ្មី ក្រុមហ៊ុន​ក៏​ទើបតែ​បាន​ផូស​ត៍​លើ​
​ផេ​ក​ផ្លូវការ​របស់ខ្លួន​អំពី​បណ្ណ​ធានា​ពិសេស​ថ្មី​បន្ថែម​ពីលើ​បណ្ណ​ធានា​បច្ចុប្បន្ន​។ ដើម្បី​ជា​កាដូ​តបស្នង​ទៅកាន់​អតិថិជន​ដោយ​រាល់​ការ​ជាវ OPPO F9 គិត​ចាប់ពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នឹង​ទទួលបាន​បណ្ណ​ធានា​លើ​អេក្រង់​ដែលមាន​សុពលភាព ៦ ខែ គិត​ចាប់​ពីថ្ងៃ​ដែល​បាន​
​ជាវ​។ ប្រសិនបើ​អេក្រង់​មានការ​បែកបាក់​ឬ​ខូចខាត អតិថិជន​អាច​ប្រើ​បណ្ណ​ធានា​អេក្រង់​នេះ ដើម្បី​ផ្លាស់ប្តូរ​យក​អេក្រង់​ថ្មី​បាន​ចំនួន​មួយដង ដោយ​មិន​គិតថ្លៃ​ពី OPPO SERVICE CENTER​។ ប៉ុន្តែ​បើ​មានការ​បាត់បង់​នូវ​បណ្ណ​ធានា​នេះ នោះ​លោកអ្នក​នឹងមិន​អា​ចទ​ទួលបាន​នូវ​អត្ថប្រយោជន៍​នេះឡើយ​។​

​ជាក់ស្ដែង យើង​ក៏​ដឹង​ដែរ​ថា​ឱកាស​បុណ្យ​ណូអែល​(​គ្រិ​ស្មាស​) ក៏ដូចជា​បុណ្យចូលឆ្នាំ​សកល កំពុង​ខិតជិត​មកដល់​នោះ អ៊ីចឹង​សម្រាប់​អ្នក​ដែល​ត្រូវ​ការទិញ​កាដូ​ជូន​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ទិញ​របស់​សម្រាប់​ជាការ​លើកទឹកចិត្ត​ឱ្យ​ខ្លួនឯង OPPO F9 Jade Green ពិតជា​ជម្រើស​មួយ​ដ៏​សមគួរ​សម្រាប់​លោកអ្នក ដែល​នេះ​ជា​កាដូ​ពីរ​ពី OPPO គឺ F9 ពណ៌​ថ្មី និង​ការ​ថែម​ជូន​បណ្ណ​ធានា​សម្រាប់​ការប្ដូរ​អេក្រង់​ថ្មី​មួយ​​ដង​។​

​ពេលនេះ​មក​ដឹង​ពី​ចំណុច​ពិសេស​របស់ OPPO មាន​លក្ខណៈពិសេសៗ​ដូចជា​

  • អេក្រង់​បែប​ដំណក់ទឹក (Water drop Screen) ទំហំ 6.3" FHD+
  • ថាមពល​ថ្ម​ទំហំ​ធំ 3500mAh + បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក​ថ្ម 5 នាទី និយាយបាន 2 ម៉ោង​
  • បច្ចេកវិទ្យា AI Beauty 2.1 ដែល​ធ្វើឱ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត​
  • បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ការ​ស្គែ​ន​មុខ (Facial Unlock)
  • កាមេរ៉ា​មុខ 25MP កាមេរ៉ា​ក្រោយ 16MP+2MP
  • រចនា​ពណ៌​បែប Gradient ដ៏​ថ្មី​សន្លាង​
  • ColorOS 5.2 + Android 8.1
  • Ram 6GB + Rom 64GB
    ​តាមរយៈ​ពណ៌​ថ្មី​របស់ F9 បូករួម​ជាមួយ​បណ្ណ​ធានា​អេក្រង់​រយៈពេល ៦ ខែ បន្ថែម​ពីលើ​បណ្ណ​ធានា​បច្ចុប្បន្ន និង​ចំណុច​ពិសេសៗ​របស់​ម៉ូ​ដែល F9 ហើយ​តម្លៃ​ត្រឹមតែ ៣៣៩ ដុល្លារ​អាមេរិក នោះ​អាចធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​ពិចារណា​បាន​ថា OPPO F9 ពិតជា​កាដូ​ដ៏​សាក​សម​សម្រាប់​ខ្លួនឯង​ឬ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ក្នុង​ថ្ងៃបុណ្យ​ណូអែល ក៏ដូចជា​បុណ្យចូលឆ្នាំ​សកល​ក្នុងឆ្នាំនេះ​៕
    ​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់ OPPO បាន​៖
    https://www.facebook.com/OPPOCAMBODIA/