តើ​អាមេរិក​ហ៊ាន​ជាមួយ​រុស្ស៊ី ឬ​ខ្លាច​រុស្ស៊ី​? អាមេរិក​ដកទ័ព​ពី​ស៊ី​រី និង​អា​ហ្វ​ហ្កា​នី​ស្ថាន​មែន ប៉ុន្តែ​អាច​នឹង​បញ្ជូន​ទៅកាន់​អ៊ឺរ៉ុប ដើម្បី​តទល់​ជាមួយ​រុស្ស៊ី​

បច្ចេកវិទ្យា
0
301


​សារព័ត៌មាន​ញូ​ស៍​វី​ក នៅ​ថ្ងៃទី​២២ ធ្នូ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា នឹងធ្វើ​ទៅតាម​សេចក្តីប្រកាស​របស់លោក​ពី​ការ​ដកទ័ព​ចេញពី​ស៊ី​រី​ទាំងអស់ និង​ការដក​ទ័ព​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ពាក់កណ្តាល ប៉ុន្តែ​កងទ័ព​សហរដ្ឋអាមេរិក​ទាំងនេះ អាច​នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​អង្គការ​ណា​តូ ដើម្បី​ទៅ​ប្រឈម​ជាមួយ​រុស្ស៊ី​ដោយផ្ទាល់​នៅ​អ៊ឺរ៉ុប​តែម្តង​។​
​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ធ្លាប់បាន​និយាយ​ពីមុន​ថា នឹងមាន​ការសាងសង់​បន្ទាយ​យោធា​ត្រាំ​នៅក្នុង​ប្រទេស​ប៉ូឡូញ​រួមគ្នា​។​
​មួយថ្ងៃ​ក្រោយពី​លោក​ត្រាំ​បានប្រកាស​ពី​ការសម្រេចចិត្ត​របស់លោក ក្នុងការ​កាត់បន្ថយ​វត្តមាន​យោធា​អាមេរិក​នៅ​បរទេស លោក​ឌូ​ដា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ធ្នូ​ម្សិលម្ង៉ៃ​ថា គម្រោង​នៃ​ការបញ្ជូន​កងទ័ព​ផ្សេង​មកកាន់​ប្រទេស​ប៉ូឡូញ នៅតែ​ស្ថិតនៅក្នុង​ការតាមដាន ហើយ​គម្រោង​នេះ​នឹងត្រូវ​សម្រេច​នៅ​រដូវ​ផ្កា​រីក​។​។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក វត្តមាន​កងទ័ព​បរទេស​រួមទាំង​ទ័ព​អាមេរិក​នៅក្នុង​ទឹកដី​របស់ខ្លួន​ផង នឹងធ្វើ​ឲ្យ​ប្រទេស​របស់លោក​កាន់តែខ្លាំង​ជាង​មុន ហើយ​លោក​សង្ឃឹមថា លោក​កំពុង​ព្យាយាម​ធ្វើ​រឿងនេះ​។​


​អង្គការ​ណា​តូ​បាន​បោះជំហាន​ទៅមុខ​ជាមួយនឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប ចាប់តាំងពី​ការធ្លាក់ចុះ​ចំណងទាក់ទង​រវាង​លោកខាងលិច​ជា​ប្រទេស​រុស្ស៊ី​។​បន្ទាប់ពី​រុស្ស៊ី​បាន​ស៊ីដាច់​តំបន់​គ្រី​មា​កាលពី​ឆ្នាំ ២០១៤​។ ចាប់តាំងពី​ពេលនោះ​មក រុស្ស៊ី និង​អង្គការ​ណា​តូ​បាន​ពង្រឹងកម្លាំង​របស់​ខ្លួន​ដោយ​បញ្ជូន​កងទ័ព​រៀងៗ​ខ្លួន​ទៅកាន់​ព្រំដែន​ក្បែរ​គ្នា ហើយ​ប្រទេស​ប៉ូឡូញ​បាន​ក្លាយជា​កន្លែង​សម្រាប់​ក្រុម​ប្រយុទ្ធ​អន្តរជាតិ​មួយ ក្នុងចំណោម​ក្រុម​ទាំង​បួន ដែល​ត្រូវបាន​បង្កើតឡើង នៅក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ ២០១៦ នៅ​ទីក្រុង​វ៉ ស​។​
​ក្រុម​ប្រយុទ្ធ​នៅ​ប្រទេស​ប៉ូឡូញ ត្រូវបាន​ដឹកនាំ​ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។ បច្ចុប្បន្ននេះ ប៉ូឡូញ​មាន​ទាហាន​អាមេរិក​ប្រមាណ ៣.៥០០​នាក់ ព្រមទាំង​បុគ្គលិក​យោធា​អង្គការ​ណា​តូ​ប្រហែល ១​ពាន់​នាក់​នាក់​។ ទីក្រុង​វ៉ សបាន​រិះគន់​ចំពោះ​ទង្វើ​របស់​ទីក្រុង​ម៉ូស្គូ នៅក្នុង​តំបន់ ហើយ​ព្រមទាំង​អន្ទះសារ​ចង់​ដាក់​តម្លើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​នៅក្នុង​ទឹកដី​របស់ខ្លួន​ថែម​ទៀតផង ដូចជា​ប្រព័ន្ធ​មី​ស៊ី​ល SM-3 Block IIA​។ ដោយឡែក រុស្ស៊ី​បាន​ព្រមាន​ពីមុន​ហើយ​ថា បើ​អ្នកមាន​ប្រទេស​អ៊ឺរ៉ុប​ណាមួយ​ហ៊ាន​តែ​ដាក់​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នៅក្នុង​ទឹកដី​របស់ខ្លួន រុស្ស៊ី​នឹង​បើក​ការ​វាយ​ប្រា​ហរ​ទៅលើ​ប្រទេស​ទាំងនោះ​ភ្លាម​៕​