ជាថ្មី​ម្តងទៀត រុស្ស៊ី​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក ដោយសារតែ​អស​ន្ទិ​ដ្ឋិ​ភាព​ធ្ងន់ធ្ងរ​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​សារព័ត៌មាន​ញូ​ស​វី​ក បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ ធ្នូ​នេះ​ថា មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​ម៉ូស្គូ​បាន​អះអាងថា ប្រទេស​រុស្ស៊ី​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​បញ្ជៀ​ស​ជម្លោះ​ជាមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ទាំងពីរ​ហាក់ដូចជា​ស្ថិតនៅលើ​វិថី​ដ៏​គ្រោះថ្នាក់​មួយ ដែល​អាច​នាំទៅរក​ការប៉ះទង្គិច​គ្នា​ដោយសារតែ​កង្វះ​ទំនាក់ទំនង​។​ ​នៅពេលដែល​ត្រូវបាន​សួរ​កាលពី​ថ្ងៃ​ចន្ទ​អំពី​លទ្ធភាព​នៃ​ការ​ផ្ទះ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​អង្គការ​ណា​តូ​ជាមួយនឹង​ប្រទេស​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Larov បាន​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និក​រុស្ស៊ី​ថា «​គ្រាប់ៗ​គ្នា​នៅលើ​ពិភពលោក​នេះ​បាន​យល់ច្បាស់​អំពី​រឿងនេះ រឿង​ដែល​ពាក់ព័ន្ធ​ទៅនឹង​សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ រុស្ស៊ី និង​សហរដ្ឋអាមេរិក​នឹងមាន​ផលវិបាក​មហន្តរាយ​ស​ម្រា​ប់​មនុស្សជាតិ​»​។ លោក​បាន​បន្ទរ​តាម​ការព្រមាន​ពីមុន​ថា «​មិនបាច់​សង្ស័យថា​មាន​អ្នកណា​ឈ​ញ​នះ​លើ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ ហើយក៏​មិនគួរ​បញ្ចេញ​វា​ដែរ​»​។​ ​លោក​ឡាវ​រ៉ូ​វ​បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ស្រមៃ​ដល់​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ពួកគេ ហើយ​មិន​ត្រៀមខ្លួន​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការពិត​ដែល មិនបាន​ផ្លាស់ប្តូរ​បំណង​របស់ខ្លួន​ឡើយ​។ ជា​លទ្ធផល​លោក​បាន​និយាយថា ការសន្ទនា​គ្នា​ត្រូវបាន​ផ្អាក​ហើយ កិច្ចព្រមព្រៀង​អន្តរជាតិ​ដូចជា​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម (INF) កំពុងស្ថិត​នៅក្នុង​គ្រោះថ្នាក់​នៃ​ការលុបចោល ដែល​បង្កើត​នូវ​សមីការ​កាន់តែ​គ្រោះថ្នាក់​ថែមទៀត​។​ ​កាលពី​ខែ​មុន លោក​ត្រាំ​បាន​និយាយថា អាមេរិក​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ដោយសារតែ​រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​។​ ​លោកពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​នឹងត្រូវ​បង្ខំ​ឱ្យ​ចាត់វិធានការ​បន្ថែម ដើម្បី​ពង្រឹង​សន្តិសុខ​របស់ខ្លួន ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា នុយក្លេអ៊ែរ​។ អ្នកនាំពាក្យ​របស់លោក គឺ​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ថា ប្រទេស​រុស្ស៊ី​នឹងត្រូវ​កំណត់​គោលដៅ​ទៅលើ​គ្រាប់​មី​ស៊ី​ល​អាមេរិក ដែលមាន​បំណង​ដាក់​តម្លើង​នៅ​អឺរ៉ុប​។​ ​សូមបញ្ជាក់ថា ចាប់តាំងពី​ភាព​តានតឹង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​កាន់តែខ្លាំង​មក ជាពិសេស​បន្ទាប់ពី​អាមេរិក​គម្រាម​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​មក រុស្ស៊ី​បាន​គម្រាម និង​បាន​ទន្ទេញ​ថា គ្មាន​អ្នកណា​រស់​ទេ គ្មាន​អ្នកណា​ឈ្នះ​ទេ នៅក្នុង​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​ថា រុស្ស៊ី​នឹង​ឡើង​ឋាន​សួរ ព្រោះ​រុស្ស៊ី​ជា​អ្នក​ត្រូវគេ​វាយ ដូច្នេះ​អ្នក​ឡើង​ឋាន​សួរ​គឺ​រុស្ស៊ី​៕​