សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​៖ កងទ័ព​អ៊ុយ​ក្រែ​ន​និយាយថា ខ្លួន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការប្រើ​អាវុធ​ប្រឆាំង​រុស្ស៊ី ប្រសិនបើ​ទីក្រុង​មូ​ស្គូ​បើក​ការវាយប្រហារ​មកលើ​ខ្លួន​ជាថ្មី​

ព្រឹត្តិការណ៍ថ្មីៗ
0
690
​ក្រោយ​រុស្ស៊ី​បាន​បើក​នាវាចម្បាំង​ទៅ​បំ​បុក​ទូក​អ៊ុយ​ក្រែ​ន​បាញ់បោះ​ដោយ​សេរី​ទៅលើ​ទូក​ចម្បាំង​អ៊ុយ​ក្រែ​ន និង​ឃាត់ខ្លួន​ក្រុម​នាវិក​អ៊ុយ​ក្រែ​ន មេបញ្ជាការ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃទី​២៤ ធ្នូ​ម្សិលមិញ​ថា ប្រទេស​របស់លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ការពារ​បូរណភាព​ជាតិ​របស់ខ្លួន​ពី​ប្រទេសជិតខាង​របស់ខ្លួន ហើយ​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​ដែនទឹក​នោះ​។​ ​លោក​ឧត្ដមសេនីយ៍ឯក Andriy Tarasov ប្រធាន​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​បាន​ប្រាប់​កាសែត Kyiv Post ថា «​មាន​សង្គ្រាម​ដែល​កំពុង​បន្ត ដែល​ត្រូវ​ចាប់ផ្តើម​ដោយ​រុស្ស៊ី ហើយ​សង្គ្រាម​កំពុងតែ​ហែកហួរ​នៅ​ស​មុទ​ញរ​ផងដែរ​ចាប់តាំងពី​ឆ្នាំ ២០១៤​មក​។ មិន​ថា​យើង​ចង់ និង​មិន​ចង់​លាក់ខ្លួន​នៅឯ​មូលដ្ឋាន និង​ការិយាល័យ​នោះទេ​។ យើង​ត្រូវបំពេញ​កាតព្វកិច្ច​រប​ស់​យើង​ទាក់ទង​នឹង​ការការពារ​ផលប្រយោជន៍​អធិបតេយ្យភាព​របស់​យើង ហើយ​ផលប្រយោជន៍​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​អនុវត្ត​ទៅលើ​ច្រក​សមុទ្រ Kerch ផងដែរ​។​ ​លោក Tarasov បាន​បន្តថា «​ប្រសិនបើ​យើង​ប្រឈមមុខ​នឹង​ទង្វើ​ឈ្លានពាន យើង​នឹង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​មានច្បាប់​ផ្សេងគ្នា ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​អាវុធ ប្រសិនបើ​យើង​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ដូច្នេះ ហើយ​ប្រសិនបើ​យើង​ទទួលបាន​សិទ្ធិ​ពេញលេញ​ពី​ច្បាប់​អន្តរជាតិ​និង​អ៊ុយ​ក្រែ​ន​។​ ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​នឹង​គ្នា​ចាប់តាំងពី​ឆ្នាំ ២០១៤ នៅពេលដែល​រុស្ស៊ី​ផ្តល់​ការគាំទ្រ​ដល់​ក្រុម​បះបោរ​ផ្តាច់​ទឹកដី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ មកទល់​បច្ចុប្បន្ននេះ កាលពី​ថ្ងៃទី​២៥ វិច្ឆិការ រុស្ស៊ី​បាន​ចាក់​សាំង​បញ្ឆេះ​សង្គ្រាម​សាជាថ្មី​ជាមួយ​អ៊ុយ​ក​ក្រែ​ន​។ ភាគី​អ៊ុយ​ក្រែ​ន​បាន​បើក​នាវា​ចូល​ច្រក​សមុទ្រ​ខឺ​ច ដែលជា​ដែនទឹក​រួម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ត្រូវបាន​រុស្ស៊ី​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន​ផ្តាច់មុខ​។​ ​យោងតាម​មាត្រា ១២៣​នៃ​ច្បាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​បាន​ចែងថា ភាគី​ទាំងពីរ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវបាន​តម្រូវ​ឲ្យ​ចែករំលែក​នូវ​ការប្រើប្រាស់​ច្រក​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ​។​ ​ទោះបីជា​រុស្ស៊ី​កំពុងតែ​ព្យាយាម​បង្ក​ព្យុះ​បង្ក​ភ្លៀង​ទៅលើ​អ៊ុយ​ក្រែ​ន​ក៏ដោយ ក៏​មេបញ្ជាការ​ទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​និយាយថា អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ប្រតិបត្តិ​នៅក្នុង​តំបន់​នេះ​ដដែល​។​ ​កាលពី​ដើមខែ​នេះ អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​កងទ័ពជើងទឹក​របស់ខ្លួន​ទៅកាន់​ច្រក​សមុទ្រ​ខឺ​ច ដើម្បី​ទៅ​ជែង​ជាមួយ​រុស្ស៊ី រីឯ​រុស្ស៊ី​វិញ​បាន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល Pantsir-S ទៅកាន់​តំបន់​គ្រី​មា ហើយ​គ្រោង​នឹង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល S-400 ទៅកាន់​តំបន់​គ្រី​មា​នាពេលខាងមុខ ប៉ុន្តែ​ត្រូវបាន​សារព័ត៌មាន Fox News និយាយថា រុស្ស៊ី​ត្រូវបាន​គេ​ឃើញ​ពី​ផ្កាយរណប​ថា​បាន​បញ្ជូន​ប្រព័ន្ធ​នេះ​ទៅកាន់​តំបន់​គ្រី​មា​ហើយ​៕​