ស្ថានការណ៍​រវាង​ចិន និង​តៃវ៉ាន់​ឡើងក​ម្តៅ​កាន់តែខ្លាំង អ្នកវិភាគ​មើលឃើញថា សង្គ្រាម​នឹង​ផ្ទុះឡើង ហើយ​អាមេរិក​នឹង​ចូល​ជួយ​តៃវ៉ាន់​

ព្រឹត្តិការណ៍ថ្មីៗ
0
280
(​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន Express របស់​អង់គ្លេស បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៣ មករា ២០១៩​នេះ​ថា ចំពេល​ស្ថាន​ការ​រវាង​ចិន និង​តៃវ៉ាន់​កាន់តែ​ឡើងក​ម្តៅ​កាន់តែខ្លាំង អ្នកវិភាគ​បាន​ព្រមាន​ថា សង្គ្រាម​រវាង​ចិន និង​តៃវ៉ាន់​អាច​នឹង​ផ្ទុះឡើង ហើយ​ពេលនោះ អាមេរិក​នឹង​ចូល​ជួយ​តៃវ៉ាន់​។​ ​ការព្រមាន​ពី​អ្នកវិភាគ​នេះ បានធ្វើ​ឡើង​ចំពេល​ដែល​ស្ថាន​ការ​រវាង​ចិន និង​តៃវ៉ាន់​កាន់តែ​ឡើងក​ម្តៅ​កាន់តែខ្លាំង​។ កាលពី​ថ្ងៃទី​០២ មករា​ម្សិលមិញ ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង​បាន​ជម្រុញ​ឲ្យ​ប្រជាជន​តៃវ៉ាន់​ទទួលយក​ការបង្រួបបង្រួម​ជាមួយ​ចិន​ជាដាច់ខាត​។​ ​នៅក្នុង​សន្ទរកថា​មួយ លោក​ជិន​ពីង​បានលើកឡើង​សារជាថ្មី​នូវ​ការអំពាវនាវ​របស់​ទីក្រុង​ប៉េកាំង សម្រាប់​ការបង្រួបបង្រួម​ដោយ​សន្តិភាព​រវាង​ចិន និង​តៃវ៉ាន់ ដោយ​ឈរ​នៅលើ​គោលការណ៍​ប្រព័ន្ធ​ពីរ ប្រទេស​តែមួយ​។ លោក​បាន​ព្រមាន​ថា ចិន​រក្សា​សិទ្ធ​ក្នុងការ​ប្រើប្រាស់​កម្លាំង​។ ប៉ុន្តែ ជាការ​ឆ្លើយតប ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វិ​ន​បាន​និយាយថា កោះ​មួយ​នេះ​នឹងមិន​ទទួលយក​ការបង្រួបបង្រួម​របស់​ចិន​ជាដាច់ខាត​។​ ​លោកស្រី​សៃ​បាន​និយាយ​ដូច្នេះ​ថា « ខ្ញុំ​ចង់​លើកឡើង​ម្តង​ទៀតថា តៃវ៉ាន់​នឹងមិន​ទទួលយក​នូវ​ប្រទេសមួយ ប្រព័ន្ធ​ច្បាប់​ពីរ​ជាដាច់ខាត​។ ភាគច្រើន​នៃ​មតិ​សាធ​រណ​ជន​តៃវ៉ាន់​ជំទាស់​ទៅនឹង​ប្រទេសមួយ ប្រព័ន្ធ​ច្បាប់​ពីរ​នេះ​»​។​ ​ក្រោម​រូបមន្ត​ប្រទេសមួយ​ប្រព័ន្ធ​ច្បាប់​ពីរ តៃវ៉ាន់​មាន​សិទ្ធ​ក្នុង​ការរៀបចំ​កិច្ចការ​របស់ខ្លួន ដែលជា​ការរៀបចំ​មួយ​ស្រដៀង​ទៅនឹង​ហុងកុង​។ ហុងកុង​មាន​ប្រព័ន្ធ​ស្របច្បាប់​ផ្ទាល់ខ្លួន និង​មាន​សិទ្ធ​លើ​សេរីភាព​ក្នុងការ​ជួបជុំ និង​សេរីភាព​ក្នុងការ​និយាយស្តី ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា សេរីភាព​ទាំងនោះ​នឹងត្រូវ​ធ្លាក់ចុះ​។​ ​នៅក្នុង​សុន្ទរកថា​របស់លោក​កាលពី​ថ្ងៃ​ពុធ លោក​ស៊ីថា ភាគី​ទាំងពីរ​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​ជន​ជាតិចិន​ដូចគ្នា​ហើយ​ឯករាជ្យ​របស់​តៃវ៉ាន់ គឺជា​ចរន្ត​អវិជ្ជមាន​មួយ​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ និង​ជាទី​បញ្ចប់​មួយ​។​ ​លោក​ស៊ី​បន្តថា ប្រជាជន​តៃវ៉ាន់​ត្រូវតែ​យល់ថា ឯករាជ្យភាព​នឹង​នាំមក​នូវ​ការលំបាក​តែប៉ុណ្ណោះ ទីក្រុង​ក្រុង​ប៉េកាំង​នឹងមិន​អត់ធ្មត់​លើ​ទម្រង់​នៃ​សកម្មភាព​ណាមួយ ដើម្បី​ជំរុញ​ឯករាជ្យភាព​តៃវ៉ាន់​នោះទេ​។ ផ្ទុយទៅវិញ​ការបង្រួបបង្រួម​គឺជា​រឿង ដែល​ជៀស​មិន​រួច​សម្រាប់​ការធ្វើ​មាន​សក្កដានុពល​ដល់​ប្រជាជន​ចិន​។ ​លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ទំនាក់​ទំ​នាង​ជាមួយ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​នយោបាយ​ក្នុងស្រុក​របស់​ចិន ហើយ​ការ​ជ្រៀង​ជ្រែ​កដោយ​បរទេស គឺជា​រឿង​មិនអាច​អត់ទ្រាំ​បានឡើយ​»​។ លោក​បន្ថែមទៀតថា ទីក្រុង​ប៉េកាំង​រក្សា​នូវ​ជម្រើស​ណាមួយ​ក្នុងការ​ចាត់វិធានការ​ប្រឆាំង​ទៅនឹង​កម្លាំង​ពី​ខាងក្រៅ ដែល​ជ្រៀង​ជ្រែក​ជាមួយនឹង​ការបង្រួបបង្រួម​ដោយ​សន្តិភាព និង​ប្រឆាំង​ទៅនឹង​សកម្មភាព​បំបែក​ខ្លួន​របស់​តៃវ៉ាន់​។​ ​ស្ថិតក្នុង​សំណុំរឿង​តៃវ៉ាន់​នេះដែរ លោក​បណ្ឌិត Graham Ong-Webb មកពី​សាលា​សិក្សា​អន្តរជាតិ N. Rajaratnam បាន​ប្រាប់​សារព័ត៌មាន Euronews ប៉ុន្តែ​ត្រូវ​សារព័ត៌មាន Express ស្រង់​សម្តី​ថា កងទ័ព​តៃវ៉ាន់​ខ្សោយ​ជាង​ចិន​។​ ​លោក​បាន​និយាយថា «​បរិបទ​ដែល​កំពុងតែ​កើតមាន​នេះ​បាន​ផ្លាស់ប្តូរ​។ លោក​ថា ចិន​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន តុល្យភាព​យោធា​រវាង​ចិន និង​តៃវ៉ាន់​បានធ្វើ​ឲ្យ​ចិន​មានប្រៀប​លើ​តៃវ៉ាន់​។ ឥឡូវនេះ​តៃវ៉ាន់​កំពុង​ធ្លាក់ចុះ​ខាង​វិស័យ​យោធា​។ ប៉ុន្តែ​ដោយមាន​ការជួយ​ជ្រុំ​ជ្រែង​ពី​សំណាក់​អាមេរិក រួមទាំង​គ្រឿង​សព្វាវុធ​យោធា ខ្ញុំ​គិតថា តៃវ៉ាន់​គួរតែ​អាច​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​បាន​។​ ​អ្នកវិភាគ​រូប​នោះបាន​ពន្យល់ថា «​យើង​បាន​ឈានដល់​ស្ថានភាព​នៅថ្ងៃនេះ ដែល​កងកម្លាំង​យោធា​តៃវ៉ាន់​ខ្ចោ​យ​ជាង ដែល​គ្រប់ៗ​គ្នា​នឹង​បង្ហាញ​ទ​ឡ្ហិ​ករ​ណ៍ ប៉ុន្តែ​ជាមួយគ្នានេះដែរ​យើង​មាន​និន្នាការ​សង្គម​នៅ​តៃវ៉ាន់ ដែល​បាន​ផ្លាស់ប្តូ​រយា់ង​ខ្លាំង​»​។ «​យុវជន​តៃវ៉ាន់​សព្វថ្ងៃនេះ​មាន​អារម្មណ៍​យ៉ាងខ្លាំង​ក្លា​អំពី​អត្តសញ្ញាណ និង​ឯករាជ្យ​របស់​ពួកគេ​»​។​ ​ដូចគ្នានេះដែរ អ្នកវិភាគ​សហរដ្ឋអាមេរិក​មួយរូប​ទៀត​ក៏បាន​ធ្វើការ​វិភាគ​ផងដែរ​ថា បើ​ចិន​ហ៊ាន​តែ​ប្រើ​កម្លាំងយោធា​វាយ​សង្គ្រប់​ទៅលើ​កោះ​តៃវ៉ាន់ នោះ​សហរដ្ឋអាមេរិក​នឹង​ចូល​អន្តរាគមន៍​នៅក្នុង​សង្គ្រាម​នោះ​។ ​ចិន​ធ្លាប់បាន​ចោល​ពាក្យ​ចោល​សម្តី​ទៅ​តៃវ៉ាន់​ថា ចង់យក​កោះ​តៃវ៉ាន់​មកវិញ​អត់​ពិបាក​ទេ ប្រើតែ​ឧ​ទ្ធ​ម្ភា​ចក្រ​តែ ១០០​គ្រឿង​ស៊ី​ផុយ​។ ដោយឡែក តែ​វ៉ាន់​តប​ទៅវិញ​ថា តៃវ៉ាន់​បើកដៃ​ឲ្យ​ចូលមក​ឈ្លានពាន​ឥឡូវ​មក កុំថាឡើយ ១០០​គ្រឿង ចង់​ហក់​មក ១​ពាន់​គ្រឿង​ទៀត​ក៏​តៃវ៉ាន់​អត់​ព្រឺ​ដែរ​។ យ៉ាងណាក៏ដោយ ភាគី​តៃវ៉ាន់​មិនទាន់​ចេញមុខ​ប្រកាស​ឯករាជ្យ​នៅឡើយ​ទេ ដែល​ភាគី​ចិន​គម្រាម ញយៗ​ហើយ​ថា កុំ​ព្រហើន​ប្រកាស​ឯករាជ្យ​ឲ្យ​សោះ តែ​ហ៊ាន​ប្រកាស​ឯង​រាជ្យ​នឹងត្រូវ​ជួប​ជាមួយនឹង​កណ្តាប់ដៃ​ដែក​របស់​ទីក្រុង​ប៉េកាំង​៕ ​