សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា នៅ​សមុទ្រ​ចិន​ខាងត្បូង​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បានបញ្ចប់​ការធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក ៦​ថ្ងៃ​របស់ខ្លួន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ពុធ ដែល​ត្រូវបាន​គេ​មើលឃើញថា គឺជា​ការធ្វើ​សមយុទ្ធ​ប្រឆាំង​ទៅនឹង​ការកាន់កាប់​ដោយ​ខុសច្បាប់​របស់​ទីក្រុង​ប៉េកាំង នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​កាលពី​ពុធ កម្លាំងយោធា​សហរដ្ឋអាមេរិក​បានប្រកាស​ថា នាវា​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល USS McCampbell និង​នាវា​អង់គ​ញ​លេស HMS Argyll បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ចន្លោះ​ថ្ងៃទី​១១ និង ១៦​មករា​។​ ​យោងតាម​សហរដ្ឋអាមេរិក នាវាច​ម្ពាំ​ង ២​គ្រឿង​បានធ្វើ​សមយុទ្ធ​ទំនាក់ទំនង យុទ្ធសាស្ត្រ​បែងចែក និង​ការផ្តោះប្តូរ​បុគ្គលិក​ក្នុងកំឡុងពេល​មួយ​សប្តាហ៍ ដើម្បី​ជួយ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​កង​ទ័ពជើងទឹក​ទាំងពីរ​។​ ​សមយុទ្ធ​ដែល​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បានធ្វើ​ឡើង​រួមគ្នា​នេះ បាន​ធ្វើឡើង​ដើម្បី​ការពារ​សិទ្ធ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ ដែល​ចិន​កំពុងតែ​កាន់កាប់​ដោយ​ខុសច្បាប់ និង​កំពុងតែ​វ៉ាងទី​លើ​ភាពជា​កម្ម​សិទ្ធ​របស់ខ្លួន​៕ ​