តៃវ៉ាន់​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​ដេញតាម​កងទ័ព​ចិន​ប្រកិតៗ នៅក្នុង​សមរភូមិ​ក្តៅ ខណៈដែល​ចិន​ព្រហើន​ចូល​ដែន​អត្តសញ្ញាណ​ការពារជាតិ​របស់ខ្លួន

ព្រឹត្តិការណ៍ថ្មីៗ
0
239
(​ទីក្រុង​តៃប៉ិ​)៖ សារព័ត៌មាន​ស្ពុ​ត​និក​រុស្ស៊ី​នៅ​ថ្ងៃទី​២៤ មករា​នេះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​អង្គារ​យន្តហោះ​ចម្បាំង​យោធា​ចិន​បាន​ហោះ​ពីលើ​ផ្លូវទឹក Bashi ដែលជា​ផ្លូវទឹក​មួយ​នៅ​ចន្លោះ​តៃវ៉ាន់ និង​ហ្វីលីពីន​។ នេះ​បើតាម​ក្រសួងការពារជាតិ​តៃវ៉ាន់​។​ ​យន្តហោះ​ចម្បាំង Sukhoi Su-30 និង​យន្តហោះ​ដឹក​គ្រឿង​បរិក្ខា​យោធា Shaanxi Y-8 ដែល​ផលិតឡើង​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ត្រូវបាន​បញ្ជូនទៅ​ហោះ​ពីលើ​ផ្លូវទឹក​នេះ​កាលពី​ថ្ងៃ​អង្គារ​។​ ​កាសែត The South China Morning Post បាន​រាយការណ៍ ដោយបាន​ស្រង់​ពី​ក្រសួងការពារជាតិ​តៃវ៉ាន់​ថា «​យន្តហោះ​ចម្បាំង​នេះ​ចេញពី​ភាគខាងត្បូង​នៃ​ចិនដីគោក ហើយ​បាន​ហោះ​កាត់​តាមផ្លូវ​ទឹក​បា​ស៊ី ក្រោយមក​ហោះ​ទៅកាន់​ប៉ា​ស៊ី​ហ្វី​ក​ខាងលិច​»​។ ក្រសួង​ក៏បាន​ធានា​អះអាង​ដល់​ប្រជាជន​តៃវ៉ាន់​កុំ​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​ចំពោះ​យន្តហោះ​ទាំងនេះ​។​ ​ក្រសួង​បន្តថា «​ទន្ទឹមនេះ ដើម្បី​ឆ្លើយតប កងកម្លាំង​យោធា​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​ក្រុម​នាវាចម្បាំង​ទៅតាម​ដាន ដើម្បី​ធានា​នូវ​សុវត្ថិភាព​ដល់​តំបន់​សមុទ្រ និង​ដែនអាកាស​»​។ ក្រសួង​បន្ថែមថា ក្រោយ​សមុទ្រ​ដ៏​វែងឆ្ងាយ យន្តហោះ​ចម្បាំង​ចិន​បាន​ត្រឡប់​ទៅកាន់​មូលដ្ឋាន​របស់ខ្លួន​វិញ​។​ ​ការបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ហោះ​រំលង​ផ្លូវទឹក​បា​ស៊ី​ពី​សំណាក់​ទីក្រុង​ប៉េកាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តៃវ៉ាន់​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់់​ពិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដើម្បី​ឆ្លើយ​ទៅនឹង​ការ​គម្រាម​បង្រួបបង្រួម​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំងយោធា​។​ ​គួរ​កត់សម្គាល់ថា ចាប់តាំងពី​លោកស្រី​ប្រធានាធិបតី​សៃ​អ៊ីង​វិ​ន បាន​ឡើងកាន់តំណែង​ពី​ឆ្នាំ ២០១៦​មក ចិន​បានធ្វើ​សមយុទ្ធ និង​ធ្វើការ​ល្បាត​នៅ​ជិត​កោះ​តៃវ៉ាន់​មិន​ដាច់​សោះឡើយ ក្រែង​មានការ​ប្រកាស​ឯករាជ្យ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ពី​សំណាក់​កោះ​មួយ​នេះ​។​ ​សមយុទ្ធ​ចុងក្រោយ​របស់​ចិន​ធ្វើឡើង​នាពេលនេះ បាន​កើតឡើង​ក្រោយពី​ប្រធាន​ប្រតិបត្តិការ​កងទ័ពជើងទឹក​អាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍ John Richardson បាន​និយាយថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​អាច​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ទៅកាន់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ​សហរដ្ឋអាមេរិក​ធ្លាប់បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ទៅធ្វើ​ការ​ល្បាត​នៅ​ដែនទឹក​តៃវ៉ាន់​កាលពី​ឆ្នាំ ២០០៧​។ ទោះបីជា​បាន​ខកខាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តែ​នោះ​ក៏ពិតមែន ក៏​អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​ទៅ​ទៅនោះ​ដែរ ដើម្បី​កុំ​ឲ្យ​ចិន​បានចិត្ត​ចេះតែ​វ៉ាងទី និង​កាន់តែ​ទំនើង​។​ ​ក្រៅពី​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ អាមេរិក​ក៏បាន​លូកដៃ​កាន់តែខ្លាំង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ចិន​បាន​ព្រមាន​ថា រឿង​តៃវ៉ាន់​អាមេរិក​កុំ​លូកដៃ​ឲ្យ​សោះ​។ កាលពី​ខែ​មុន មន្ត្រី​យោធា​កំពូល​ចិន​បាន​គម្រាមថា ចិន​គួរតែ​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ទាំងឡាយណា ដែល​ព្រហើន​ចូល​ដែនទឹក​របស់ខ្លួន​។ ជាការ​ឆ្លើយតប ក្រោយ​ការព្រមាន​នេះ នាវាចម្បាំង​អាមេរិក ២​គ្រឿង​បាន​ផុស​ឡើង​នៅលើ​ផ្ទៃ​ទឹក​ដែនសមុទ្រ​អន្តរជាតិ ដើម្បី​ឲ្យ​ចិន​បាញ់​ល​មើល ថា​ហ៊ាន​បាញ់​មែន​អត់​៕ ​