មក​ស្គាល់​ស្ត្រី​លើកដំបូង​គេ​ដែល​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បាន​បញ្ជូន​ទៅកាន់​ទី​អវកាស​

ព្រឹត្តិការណ៍ថ្មីៗ
0
280
​ការប្រកួតប្រជែង​នៅលើ​ទី​អវកាស ស្មើនឹង​ការប្រកួត​ប្រដាល់​ទម្ងន់​យក្ស​ពិភពលោក​ដែរ​។ ប្រទេស​មហាអំណាច​អវកាស​ទាំង​២ សហរដ្ឋអាមេរិក និង​អតីត​សហភាពសូវៀត បាន​ប្រឈម​ដាក់គ្នា​នៅលើ​វេទិការ​ពិភពលោក ជាមួយនឹង​ការធ្វើដំណើរ​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័ និង​ដណ្តើម​គ្នា​គ្រប់គ្រង​ដែន​អវកាស ហើយ​នៅពេល​នោះដែរ អតីត​សហភាពសូវៀត បាន​បញ្ជូន​ស្ត្រី​លើកដំបូង​គេ​ទៅកាន់​ទី​អវកាស គឺ​នាង Valentina Tereshkova ដើម្បី​ជួយ​សម្រេច​មហិច្ឆតា​អវកាស​របស់​របស់ខ្លួន​។​ ​នាង Valentina Tereshkova កើត​នៅក្នុង​ភូមិ​ដ៏​តូច​មួយ​ឈ្មោះ Maslennikovo ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​រុស្ស៊ី​។ ឪពុកម្តាយ​របស់​នាង មាន​ដើមកំណើត​មកពី​បេឡា​រូស ដោយ​បម្រើ​ការងារ​ជា​តៃកុង​ត្រាក់ទ័រ និង​ជា​កម្មករ​រោងចក្រ​។​ ​នាង​បានចាប់ផ្តើម​ចូលរៀន​នៅ​វ័យ​៦​ឆ្នាំ និង​បាន​ឈប់​ទៅវិញ​នៅ​អាយុ​១៦​ឆ្នាំ ដោយ​បញ្ចប់​ការសិក្សា​លើ​មុខវិជ្ជា​ឆ្លង​ឆ្លង​ព័ត៌មាន​។ កាល​នៅ​ជា​យុវតី នាង​បានចាប់ផ្តើម​ធ្វើការ​នៅ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ហើយ​បន្ទាប់មក បាន​ចំណាយពេល​៧​ឆ្នាំ បម្រើការ​នៅ​រោងចក្រ​តម្បាញ​។​ ​ដោយ​គ្មាន​សញ្ញាប័ត្រ​ផ្លូវការ​នោះ នាង​បាន​ចុះឈ្មោះ​រៀន​នៅ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេក​ទេស ហើយ​នៅ​ទីបញ្ចប់​នាង​ក៏​ទទួលបាន​សញ្ញាប័ត្រ​។ អំឡុង​ពេលនោះ ឪពុក​របស់​នាង បាន​ស្លាប់​អំឡុងពេល​ធ្វើសង្គ្រាម​ឲ្យ​រុស្ស៊ី នៅក្នុង​សង្គ្រាមលោកលើកទី​២ ដែល​ការបាត់បង់​នេះហើយ កាន់តែ​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ខ្លាំង​ថែម​មួយកម្រិត​ទៀត​។ ដោយមាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​តារា នាង​ក៏​ចង់​ធ្វើ​អ្វីមួយ​បន្ថែមទៀត ដូច​ជាការ​ផ្សងព្រេង ។ តាំងពី​នាង​នៅ​ក្មេង​មកម្ល៉េះ នាង​ចាប់អារម្មណ៍​លើ​ការ​លោតឆ័ត្រ​យោង ដូច្នេះហើយ នាង​ក៏បាន​ចូលរួម​ជាមួយ​ក្លិប​អវកាស​ក្នុងស្រុក​។​ ​នៅ​ទីនោះ នាង​មាន​ទម្លាប់​មួយ​គឺ​លោត​ពីលើ​អាកាស​។ ក្លិប​បានផ្តល់​វគ្គប​ណ្តុះ​បណ្តា​ពិសេស​ដែល​នាង​ត្រូវការ​ដើម្បី​ចូលរួម​ការប្រកួត​លោត​ឆ័​ត្រ​យោង​លើកដំបូង​របស់​នាង​។ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​១៩៥៩ នៅ​វ័យ​២២​ឆ្នាំ នាង Tereshkova បានបញ្ចប់​ការ​លោត​ពីលើ​អាកាស​របស់​នាង​។​ ​នាង​ស្រលាញ់​ការ​លោត​ពីលើ​អាកាស​ខ្លាំងណាស់ ហើយ​នៅ​រយៈពេល​២​ឆ្នាំ​បន្ទាប់ នាង​បាន​លោតឆ័ត្រ​យោង​ជិត​១០០​លើក​ទៅហើយ ត្រឹម​អាយុ​២៤​ឆ្នាំ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនទាន់​គ្រប់គ្រាន់​នោះទេ នាង​មានបំណង​ប្រាថ្នា​មួយទៀត ចូលរួម​ការងារ​ជាមួយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​។​ ​ឱកាស​ទទួល​បានការ​ងារ​មួយ​នេះ មាន​តិចតួច​ខ្លាំងណាស់ ដោយសារតែ​នាង​គ្មាន​ការអប់រំ ឬ​ចំណេះដឹង​ខាង​អវកាស ប៉ុន្តែ​នាង​ក៏បាន​ដាក់ពាក្យ ពេល​ដឹងថា ទីភ្នាក់ងារ​អវកាស​រុស្ស៊ី ស្វែងរក​ស្ត្រី​ម្នាក់​បញ្ជូន​ទៅកាន់​ទី​អវកាស​។​ ​ក្រោយ​ការត្រៀមខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ វា​ដល់ពេល​ដែល​នាង Tereshkova បញ្ចប់​បេសកកម្ម​របស់​នាង​។ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​១៩៦៣ នាង Tereshkova បាន​ឡើងលើ​ជើង​ទម្រ Baikonur Cosmodrome​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​បាន​ចូលទៅក្នុង​យានអវកាស Wostok 6 ដែលមាន​១​បន្ទប់​សម្រាប់​មនុស្សម្នា​ក់​។​ ​នាង Tereshkova បាន​ចំណាយពេល​៧០​នាទី​នៅ​ទី​អវកាស វិល​តាម​គន្លង​ផែនដី​៤៩​ជុំ និង​បាន​មើលឃើញ​ថ្ងៃ​រះ​៤៧​លើក​។ នាង​បាន​ទាក់ទង​មកកាន់​យានអវកាស​រុស្ស៊ី​មួយគ្រឿង​ផ្សេងទៀត​ផងដែរ គឺ​យាន Wostok 5 តាម​វិទ្យុទាក់ទង ហើយ​វា​បានក្លាយ​ជាការ​ទំនាក់ទំនង​នៅលើ​ទី​អវកាស​លើកដំបូង​គេ មិន​ធ្លាប់​ដែល​ធ្វើឡើង​កាលពីមុន​។​ ​នៅ​វ័យ​២៦​ឆ្នាំ នាង Tereshkova មិន​ត្រឹមតែ​ក្លាយជា​ស្ត្រី​លើកដំបូង​គេ​ទៅ​ដល់ទី​អវកាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​បាន​ក្លាយជា​អវកាសយានិក​វ័យក្មេង​ជាងគេ​បំផុត ត្រូវបាន​បញ្ជូនទៅ​ទី​អវកាស​ផងដែរ​៕