វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​លក់​មាស​រាប់សិប​តោន​ទៅ​ឲ្យ​អេ​មី​រ៉ាត់​អារ៉ាប់​រួម ដើម្បី​ប្តូរ​យកលុយ​ទ្រទ្រង់​ជីវិត​រដ្ឋាភិបាល ក្រោយ​ការគៀបសង្កត់​ពី​អន្តរជាតិ​

ព្រឹត្តិការណ៍ថ្មីៗ
0
289
​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា មន្ត្រី​ធនាគារ​ជាន់ខ្ពស់​មួយរូប​នៅក្នុង​ប្រទេស​អា​មេ​រិច​ខាងត្បូង បាន​បង្ហាញថា មាស​បម្រុង​ប្រហែល ១៥​តោន​នឹងត្រូវ​បាន​លក់​ទៅឱ្យ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដើម្បី​ប្តូរ​យកលុយ​អឺរ៉ូ​។​ ​ថ្លែង​ក្នុងនាម​អនាមិក មន្ត្រី​រូបនេះ​បាន​និយាយថា មាស​ប្រហែល ៣​តោន​ត្រូវបាន​ដឹក​យកទៅលក់​នៅ​ថ្ងៃទី ២៦ ខែមករា ហើយ​នៅ​ចុងខែ​កុម្ភៈ​នេះ មាស​សរុប​ចំនួន ២៩​តោន​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​។ ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ទាំងនោះ​មិនត្រូវ​បាន​គេ​លើកឡើង​ទេ​។​ ​តាម​របាយការណ៍​នេះ​បាន​រាយការណ៍​ថា យន្ដហោះ​ដែល​បាន​ប្រតិបត្តិការ​ដោយ​រុស្ស៊ី​បានមក​ដល់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ដើម្បី យក​មាស​បម្រុង​។     សារព័ត៌មាន Novaya Gazeta បាន​រាយការណ៍​ថា យន្តហោះ Boeing 757 ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Yerofei របស់​រុស្ស៊ី បាន​ហោះហើរ​ពី​ទីក្រុង​ម៉ូស្គូ​ទៅកាន់​ទីក្រុង​កា​រ៉ា​ស់​តាម​ទីក្រុង​ឌូ​បៃ ក្រោយ​មាន​ពាក្យ​ច​ចាម​អារាម​ថា យន្តហោះ​នេះ​ត្រូវបាន​ដឹកជញ្ជូន​មាស​ដែលមាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៨៤០​លាន​ដុល្លារ​ពី​ធនាគារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​ ​ការ​ជញ្ជូន​មាស​ប្តូរ​យកប្រាក់​នេះ បាន​កើតឡើង​ចំពេល​ដែល​ប្រទេស​នេះ​កំពុងតែ​ប្រឈម​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ក្រោយ​ការរួម​រឹត​ដោយ​សម្ពាធ​យ៉ាងខ្លាំង​ពី​អន្តរជាតិ​។ សហរដ្ឋអាមេរិក ដែល​គាំទ្រ​លោក​ជាន់​ហ្កៃ​ដូ ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ បាន​ព្រមាន​ដល់​បណ្តា​ធនាគារ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មិន​ឲ្យ​ទទួល​ទិញ​មាស​ម៉ា​ឌូ​រ៉ូ​។ ​ព្រឹទ្ធសភា​អាមេរិក លោក Marco Rubio បាន​ព្រមាន​ស្ថានទូត​អេ​មី​រ៉ាត់​អា​រ៉ា​ប៊​រួម​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ដែក​ណា​ដែល​នាំចេញ​មាស​ម៉ា​ឌូ​រ៉ូ​នឹងត្រូវ​ប្រឈម​ជាមួយ​ទណ្ឌ​គម្ម​អាមេរិក​។ ថ្មីៗ​នេះ ធនាគារ​អង់គ្លេស​បិទ​ខ្ទប់​មាស​ម៉ា​ឌូ​រ៉ូ ១,២​ពាន់​លាន​ដុល្លារ​មិន​ឲ្យ​ដកចេញ​៕​