ម្តាយ​ចិត្ត​ឫស្សា ជ្រមុជ​ទឹក​សម្លាប់​កូនស្រី​អាយុ​៤​ឆ្នាំ រួច​ដុត​បំបែក​សាកសព ដើម្បី​បំបាត់ភស្តុតាង​

ព្រឹត្តិការណ៍ថ្មីៗ
0
305
​ម្តាយ​ចិត្តខ្មៅ​ដ៏​ឫស្សា​ម្នាក់ បាន​ជ្រមុច​ទឹក​កូនស្រី​អាយុ​៤​ឆ្នាំ​ក្នុង​អាងទឹក​រហូតដល់​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ជាទីបំផុត និង​បាន​យក​សាកសព​កូនស្រី ដាក់​លើ​តុ​កាហ្វេ​នៅក្នុង​សួនច្បារ រួច​ដុតចោល​យ៉ាង​ព្រៃផ្សៃ​បំផុត ដើម្បី​បំបាត់ភស្តុតាង​។ ​អ្នកស្រី Carly Ann Harris អាយុ​៣៨​ឆ្នាំ ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​សម្លាប់​កូនស្រី Amelia Brooke Harris បន្ទាប់ពី​ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​ក្រៀមក្រំ​នេះ កើតឡើង​នៅក្នុង​ផ្ទះ​របស់គាត់ ស្ថិតនៅ​តំបន់ South Wales ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​៨ ខែមិថុនា​។​ ​ក្រុម​រដ្ឋអាជ្ញា បាន​និយាយថា នៅវេលា​ម៉ោង​៩ និង​១៥​នាទី​យប់ អ្នកជិតខាង​ម្នាក់ បានឮ​សំឡេង​ដូចជា​ក្មេងស្រី​ស្រែកថា “​ម៉ាក់ ម៉ាក់ ម៉ាក់​”​។ រយៈពេល​៤៥​នាទី​ក្រោយមក អ្នកស្រី Harris បាន​លេច​មុខមក ហើយ​និយាយថា “Amelia​បាន​ទៅ​ឋានសួគ៌​ហើយ កុំ​ងាកក្រោយ នាង​បាន​ទៅ​ឋានសួគ៌​ហើយ ទេ​ពា្ត​បាន​យក​នាង​ទៅហើយ​”​។ សាក្សី​ម្នាក់ បានឃើញ​តុ​កាហ្វេ និង​ឃើញ​ជើង​ក្មេងស្រី ដែល​ត្រូវ​ភ្លើង​ឆេះ​។​ ​ក្រុម​ចៅក្រម បាន​បញ្ជាក់ថា អ្នកស្រី Harris បានចាត់ទុក​ខ្លួនឯង​ថា​ជា “​មនុស្ស​ចម្លែក​” បន្ទាប់ពី​ការចាប់ខ្លួន​របស់គាត់ ដោយ​គាត់​បាន​និយាយប្រាប់​នគរបាល​ថា “​ខ្ញុំ​សមតែ​ស្លាប់​”​។​ ​វែបសាយ​Wales Online​បាន​រាយការណ៍​ថា ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ បាន​បដិសេធន៍​មិន​ទទួលទោស​លើ​ករណី​ឃាតកម្ម និង​សម្លាប់​នោះទេ​អំឡុង​ការ​កាត់​ទោល​លើក​មុន​របស់គាត់​កាលពី​ខែសីហា​។​ ​ប៉ុន្តែ​អំឡុង​សវនាការ​របស់​ក្រុម​រដ្ឋ​អាជ្ញាធរ​នៅ​តុលាការ Newport Crown Court ព្រឹក​នេះ ក្រុម​ចៅក្រម បាន​បញ្ជាក់ថា គាត់​បាន​ជ្រមុច​ក្មេងស្រី Amelia ទៅក្នុង​ទឹក​ដោយ​ចេតនា​។​ ​រដ្ឋអាជ្ញា Michael Jones QC បាន​និយាយថា អ្នកស្រី Harris បានដាក់​កូនស្រី​របស់​គាត់​ទៅក្នុង​អាង​ដែលមាន​ទឹក​ពេញ ហើយ​និង​បានធ្វើ​ឲ្យ​នាង​លង់ទឹក មុនពេល​យក​កំណាត់​រុំ​សព​នាង​។ បន្ទាប់មក នាង​បាន​យក​សព​ក្មេងស្រី​តូច​ម្នាក់​នៅ​ទៅ​ជាន់​ក្រោម ដាក់​សាកសព​បស់​នាង​នៅលើ​តុ​កាហ្វេ ដែល​ស្ថិតនៅ​សួនច្បារ​ខាងក្រោយ​ផ្ទះ ហើយ​ដុត​វា​ចោល​។​ ​តុលាការ​បានបង្ហាញ​ទៀតថា អ្នកស្រី Harris ត្រូវបាន​គេ​មើលឃើញ​គាត់​ឈរ​នៅ​ខាងក្រៅ​ផ្ទះ ហើយ​និង​ស្រែក​ទៅកាន់​អ្នកជិតខាង​ថា “​ព្រះ​ជា​ម្ចាស់​នឹង​នៅ​ជាមួយនឹង​រូបនាង ។ ទេ​ពា្ត បានមក​យក​នាង​ហើយ​”​។​ ​លោក Jones បាន​និយាយថា អ្នកជិតខាង​បាន​ទូរស័ព្ទ​ទៅកាន់​លេខ​៩៩៩ នៅវេលា​ម៉ោង​ប្រហែល​១០.​និង​១៥​នាទី​យប់​។ សាកសព​របស់​ក្មេងស្រី Amelia ដេក​នៅលើ​តុ ហើយ​ពួកគេ​អាច​ហិតខ្លិន​ឈ្ងៀម​របស់​សាកសព ។ ក្រុមនគរបាល​ក៏បាន​មកដល​កន្លែងកើតហេតុ និង​ធ្វើដំណើរ​ទៅកាន់​សួនច្បារ ក្រោយ​ទទួលបាន​ព័ត៌មាន​ថា ម្តាយ​ចិត្ត​ឫស្សា បាន​ដុត​កូន​របស់ខ្លួន​៕