អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណ​ជីប រ៉ា​ហ្សា​ក់​ធ្វើសំណើរ​ចុងក្រោយ​ឲ្យ​ពន្យា​ពេល​កាត់ក្តី​ជុំវិញ​មូលនិធិ 1MDB

ព្រឹត្តិការណ៍ថ្មីៗ
0
250
(​ទីក្រុង​ចា​កាតា​)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើសំណើ​ចុងក្រោយ សុំ​ឲ្យ​មានការ​ពន្យា​ពេល​កាត់ក្តី​ក្នុង​សំណុំរឿង​អាស្រូវ​មូលនិធិ 1MDB​។​ ​លោក Najib នឹងត្រូវ​កាត់ទោស​ជា​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​ជុំវិញ​ការចោទប្រកាន់ថា លោក​បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​លួច​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី 1MDB នៅក្នុង​ការលួចបន្លំ​មួយ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក​។​ ​លោក​ណា​ជីប​ត្រូវបាន​ចោទថា​បាន​លួច​យកលុយ​រាប់ពាន់​លាន​ដុល្លារ ពី​មូលនិធិ​នេះ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ម៉ាឡេស៊ី ហើយ​ចំណាយ​លើ​អ្វី​គ្រប់យ៉ាង​ពី​អចលនទ្រព្យ​ទៅជា​ស្នាដៃ​សិល្បៈ​ដ៏​មានតម្លៃ​ថ្លៃ​។​ចាប់តាំងពី​អស់អំណាច លោក​ណា​ជីប​ត្រូវបាន​គេ​ចាប់ខ្លួន​ម្តង​ហើយ​ម្តងទៀត និង​ទទួលរង​ការចោទប្រកាន់​សរុប​ចំនួន ៤២​ករណី​ដែល​ទាក់ទង​នឹង​មូលនិធិ 1MDB ប៉ុន្តែ​លោក​ណា​ជីប​បាន​បដិសេធ​។​ ​ការកាត់ក្តី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ គឺ​ស្ថិតនៅលើ​បទចោទប្រកាន់​ចំនួន ៧​ករណី ទាក់ទង​នឹង​ការចោទប្រកាន់ថា លោក Najib បាន​ប្រមូលប្រាក់ ៤២ លាន​រីង​ហ្គី​ត (១០,៣ លាន​ដុល្លារ​អាមេរិក​) ពី SRC International ដែលជា​អតីត​អង្គភាព​នៃ​មូលនិធិ 1MDB ។​ ​ប៉ុន្តែ​មេធាវី​របស់គាត់​បានដាក់​ពាក្យស្នើសុំ​ពន្យារពេល​ក្នុងការ​រង់ចាំ​ការប្តឹង​ឧទ្ធរណ៍​ទាក់ទង​នឹង​បច្ចេកទេស​ទាក់ទង​នឹង​ការចោទប្រកាន់​រវាង​តុលាការ​ផ្សេងៗ​។ តុលាការ​ឧទ្ធរណ៍​គ្រោង​នឹងដាក់​ពាក្យសុំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​៕​