កងកម្លាំង​យោធា​រុស្ស៊ី​នឹង​អភិវឌ្ឍន៍​គ្រឿង​សព្វាវុធ ដោយ​ផ្អែកលើ​គោលការណ៍​រាងកាយ​

ព្រឹត្តិការណ៍ថ្មីៗ
0
349
​យោងតាម​សារព័ត៌មាន​ស្ពុ​ត​និក​រុស្ស៊ី​នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ​ថា កងកម្លាំង​យោធា​រុស្ស៊ី​នឹង​ចាប់ផ្តើម​បង្កើត​អាវុធ​ដោយ​ផ្អែកលើ​គោលការណ៍​រាងកាយ និង​ផ្អែកលើ​ប្រព័ន្ធ​សម្រាប់​តាមដាន​វត្ថុ​នៅក្រោម​ទឹក​។ នេះ​បើតាម​ការិយាល័យ​របស់​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក យូ​រី បូរី​សូវ ដែល​ទទួលបន្ទុក​លើ​ឧស្សាហកម្ម​ការពារជាតិ​។​ ​បើតាម​ការិយាល័យ​លោក​បូរី​សូវ ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី Military Innovation Technopolis Era នឹង​ផ្តោតទៅលើ​ការបង្កើត​ថ្មី​ជាច្រើន​ដូចជា​ការបង្កើត​យានអវកាស​តូច អាវុធ​ដែល​ផ្អែកលើ​គោលការណ៍​រាងកាយ​ថ្មី វេទិការ​ព័ត៌មាន​ផែនដី​យោធា ប្រព័ន្ធ​ស្តាប់​សម្លេង​ក្រោម​ទឹក​សម្រាប់​តាមដាន និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស៊ើបការណ៍​សិប្ប​និមិត្ត​សម្រាប់​ឧស្សាហកម្ម​យោធា​។​ ​លោក Borisov នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុមហ៊ុនរ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​រៀបចំ​សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី និង​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ការពារ​នានា លើ​ការស្រាវជ្រាវ​ដែល​បាន​អនុវត្ត​នៅក្នុង​បច្ចេកវិទ្យា​នេះ​។​ ​កាលពី​ខែវិច្ឆិកា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានផ្តល់​ការវាយតម្លៃ​កម្រិត​ខ្ពស់​ដល់​ក្រុមហ៊ុន​យោធា​រុស្ស៊ី​ថ្មី នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​អាណា​ប៉ា ដែល​គ្រោង​នឹង​ចាប់ផ្តើម​ធ្វើការ​ឲ្យ​អស់ពី​លទ្ធភាព​នៅ​ចុងឆ្នាំ ២០១៩​នេះ ហើយ​សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ ដែល​ត្រូវបាន​ណែនាំ​នេះ នឹង​បង្កើត​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ថ្មី​។​ ​ការឈាន​ជើង​ប្រឡូក​លើ​វិស័យ​យោធា​របស់​រុស្ស៊ី​នេះ បាន​លេចឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​រុស្ស៊ី​។ ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ អាច​នឹង​នាំទៅរក​ការប្រណាំង​ប្រជែង​ផ្នែក​សព្វាវុធ​នាពេល​អនាគត​៕​