មាន F11 Pro ទៀត​?

បច្ចេកវិទ្យា
0
263
​រយៈពេល ពីរ បី ថ្ងៃនេះ មាន​ព័ត៌មាន​បែកធ្លាយ​មួយ​បានបង្ហាញ​នូវ​រូបភាព Poster មួយ​សន្លឹក​ថា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន OPPO ដែល​ត្រូវបាន​លេច​ធ្លាយ តាម​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត ដោយ​ក្នុង​រូបភាព​នោះ គឺ​បានបង្ហាញ​រូបរាង​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ម៉ូ​ឌែ​ល​ទៀត ដែលមាន​ឈ្មោះថា F11 Pro ដ៏​ទាក់ទាញ​ជាមួយ​អេក្រង់​លាតសន្ធឹង គ្មាន​ចន្លោះ​ឆក ហើយ​មាន​ភាពស្រដៀងគ្នា​បន្តិច​ទៅនឹង​ម៉ូ​ឌែ​ល OPPO Find X អញ្ចឹង​ដែរ​។ ចំណែក​ការ​រចនា​កាមេរ៉ា​នៅ​ខ្នង​ខាងក្រោយ​វិញ គឺ​ស្ថិតនៅ​ចំ​ជួរ​កណ្តាល​តែម្តង ក្នុង​រាង​បញ្ឈរ​ចុះក្រោម ជាមួយនឹង​កាណុង​កាមេរ៉ា​ភ្លោះ អមដោយ Flash LED នៅ​ខាងលើ​ថែម​ទៀតផង វា​មើលទៅ​ហាក់​មាន​ទ្រនាប់​សេន​ស័​រ ស្កេ​ន​ម្រាមដៃ នៅ​ខាងក្រោម​កាមេរ៉ា​ដូច្នោះ​ដែរ​។ ជាពិសេស គឺថា​នៅក្នុង​រូបភាព Poster នោះ បាន​សរសេរ​បញ្ជាក់បន្ថែម​ទៀតថា​ទំហំ​កាមេរ៉ា​ខាងក្រោយ​ខ្នង​វា​នោះ​មាន​ទំហំ 48 MP និង​មាន​ពាក្យស្លោក​ជា​ភាសារ​អង់គ្លេស​ថា Brilliant portrait in low light ដែល​មានន័យថា កាមេរ៉ា​ខាងក្រោយ នៃ​ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​មួយ​គ្រាប់​ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល ដែល​វា​អាច​នឹង​ប្រើប្រាស់​សេន​ស័​រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម​។ ស្របពេល​ជាមួយគ្នា​នោះដែរ ស្រាប់​តែមាន​រូបភាព​វីដេអូ​មួយ​បាន​លេច​ធ្លា​យមក​ថ្មី​ថែមទៀត​ជាមួយ​ការបង្ហាញ​តួ​ខ្លូន បង្ហាញ​ផ្នែក​ខ្នង​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន OPPO ម៉ូ​ឌែ​ល F11 Pro ថ្មី​ហ្នឹង​តែម្តង​ដែលមាន​ពីរ​ពណ៌​ដ៏​ទាក់ភ្នែក​អ្នក​ដែល​បាន​មើល​វីដេអូ​នេះ​។ ដោយមាន​រូបភាព Poster និង វីដេអូ​សំ​អះ​សំអាង ដូចគ្នា​បែបនេះ ទើប​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មួយចំនួនធំ​បាន​សន្ម​ត់​ថា​វា​ជា F11 Pro តែម្តង​។ តាមរយៈ​រូបភាព​ដែល​បាន​ថត​នេះ គឺ​បានបង្ហាញ​ពី​ជម្រើស​ពណ៌​លើ OPPO F11 Pro ចំនួន 2 ពណ៌​ជា​ប្រភេទ Gradient Color រួមមាន ពណ៌​ខៀវ និង​ពណ៌​ស្វាយ​លាយ​ពណ៌​ទឹកប៊ិច បន្តិចៗ​ដែល​មើលទៅ​ស្រលះ​ភ្នែក​តែម្តង​។ ដើម្បីអោយ​ដឹង​ច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖(​ដាក់​រូបភាព​វីដេអូ https://www.youtube.com/watch?v=vy17010v-pk)​។​ ​និយាយ​រួមទាំង​អស់នេះ គ្រាន់តែ​ជា​រូបភាព​ព័ត៌មាន​បែក​លេច​ធ្លាយ ដែល​បានបង្ហាញ​ពី​រចនាបថ និង រូបរាង​ពិត ព្រមទាំង​ជម្រើស​ពណ៌ លើ​ទូរ​សព្ទ OPPO ម៉ូ​ឌែ​ល F11 Pro ថ្មី​ប៉ុណ្ណោះ ប៉ុន្តែ​យើងខ្ញុំ​ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន និង កំណត់​បាន​ពិតប្រាកដ​បានទេ ថា​វា​នឹងមាន​ត្រឹមតែ 2 ពណ៌​បែបនេះ ឬ​មាន​ច្រើន​លើសពីនេះ​ទៀត និង មាន​រូបរាង​បែបនេះ​ពិតប្រាកដ​ឬ​អត់ ព្រោះ​វា​ជា​ព័ត៌មាន​បែកធ្លាយ​ដែល​ចែកចាយ​បន្ត​គ្នា​ប៉ុណ្ណោះ ដើម្បីអោយ​កាន់តែដឹង​ច្បាស់ មានតែ​រង់ចាំ​តាមដាន ការបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើប​អាច​ជឿជាក់​បាន​៕ ​