រុស្ស៊ី និង​ចិន​នឹង​ចុះហត្ថលេខា​លើ​ការផលិត​ឧទ្ធម្ភាគចក្រ​ធុន​ធ្ងន់​

ព្រឹត្តិការណ៍ថ្មីៗ
0
351
​យោងតាម​សារព័ត៌មាន​រុស្ស៊ី​ស្ពុ​ត​និក ចិន និង​រុស្ស៊ី​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​ការផលិត​ឧ​ទ្ធ​ម្ភា​ចក្រ​ធុន​ធ្ងន់ ក្នុង​រយៈពេល ៣០​ទៅ ៦០​ថ្ងៃ​។ នេះ​បើតាម​លោក Viktor Kladov ដែលជា​នាយក​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គោលនយោបាយ​ក្នុង​តំបន់ នៅឯ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី Rostec ដែល​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​។​ ​លោក​និយាយថា កិច្ចសន្យា​លើ​ការផលិត​ឧ​ទ្ធ​ម្ភា​ចក្រ​នេះ​ត្រូវបាន​រៀបចំ​រួចហើយ​ឥឡូវនេះ វា​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ខែក្រោយ ឬ​ក្នុង​រយៈពេល ២​ខែ​ទៀត​។​ ​លោក​តាម​នាយក​រូបនោះ ឧ​ទ្ធ​ម្ភា​ចក្រ​ធុន​ធ្ងន់​នឹង​អាច​ផ្ទុក​ទម្ងន់​បាន​រហូតដល់ ១៥​តោន​។ បន្ថែម​លើស​នេះ លោក​ថា រុស្ស៊ី​គ្រោង​នឹង​បើក​រោងចក្រ​នៅ​ប្រទេស​ឥណ្ឌា ដែល​នឹងធ្វើ​ការត្រួតពិនិត្យ​អាជ្ញា​បណ្ណ​ម៉ាស៊ីន​ឧ​ទ្ធ​ម្ភា​ចក្រ Mi-17៕​