រុស្ស៊ី​អភិវឌ្ឍន៍​រថក្រោះ​ដ៏​ទំនើប ដោយ​បំពាក់​ជាមួយ​បង្គន់​

ព្រឹត្តិការណ៍ថ្មីៗ
0
350
​រថក្រោះ​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី ត្រូវបានធ្វើ​ទំនើបកម្ម​នៅក្នុង​វិធី​មួយ ដែល​នឹង​ជួយ​សម្រួល​ដល់​អ្នកបើក​របស់ខ្លួន​។ នេះ​បើតាម​សារព័ត៌មាន News Week នៅ​ថ្ងៃទី​៩​មីនា​នេះ​។​ ​ប្រព័ន្ធ​ក្រោះ Armata ដែល​គាំទ្រ​រថពាសដែក​ធុន​ធ្ងន់​ដូចជា​រថក្រោះ​ថ្មី​ធុន T-14 ឥឡូវនេះ​បាន​បន្ថែម​បង្គន់​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ការបញ្ចេញចោល ដោយ​មិនចាំបាច់​ត្រូវ​បង្ហាញ​គេ​ខ្មាស់ នៅពេល​កំពុង​ប្រយុទ្ធ​។ លោក Ilya Baranov ដែលជា​នាយក​នៃ​គុណភាព និង​បច្ចេកវិទ្យា​នៅឯ​ការិយាល័យ​ដឹកជញ្ជូន​អគារ Urals បាន​ពិពណ៌នា​ការច្នៃប្រឌិត​នេះ​ថា​ជា​គុណភាព​ដ៏​ធំធេង​នៃ​ការធ្វើ​ឲ្យ​ជីវិត​បុគ្គលិក​ប្រសើរឡើង​។​ ​លោក​បា​រ៉ាណូ​វ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Tass ថា «​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ពួកគេ​គឺថា ពួកគេ​មិនអាច​បន្ថយ​តួនាទី​ធម្មជាតិ​របស់​ពួកគេ​បាន​នោះទេ​។ លោក​ថា មានតែ Armata ដែល​បាន​ដោះស្រាយ​ភាពលំបាក​ទ្វេដង​នេះ​»​។​   ​លោក​បន្ថែមទៀតថា «​តាំងពី​ដំបូង​មក​រថក្រោះ​នេះ​ផ្តល់នូវ​លទ្ធភាព​សម្រាប់​នាវិក​អនុវត្ត​បេសកកម្ម​ប្រយុទ្ធ​យូរអង្វែង ហេតុដូច្នេះ​ហើយ​ទើប​គេ​ហៅថា​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត ឬ​គ្រាន់តែ​និយាយ​បន្ទប់ទឹក​តែប៉ុណ្ណោះ​»​។​ ​ទោះជា​យ៉ាងណាក៏ដោយ បង្គន់​មិនមែនជា​លក្ខណៈ​តែមួយគត់​ដែល​ធ្វើឱ្យ T-14 ជំនាន់​ក្រោយ​ក្លាយជា​សត្រូវ​ដ៏​គួរឱ្យខ្លាច​នោះទេ​។ បន្ថែម​ពីលើ​គ្រាប់បែក​ផ្លោង​កំណត់​គោលដៅ​ដែលមាន​ថាមពល​ខ្ពស់ និង​គ្រាប់​ផ្ទុះ​នៅលើ​អាកាស ដែល​អាច​បាញ់​ដោយ​កាណុង ១២៥​មី​លី​ម៉ែត្រ រថក្រោះ​នេះ​អាច​ត្រូវបាន​បំពាក់​ជាមួយ​កាំភ្លើង​ម៉ាស៊ីន PK 7,62 មី​លី​ម៉ែត្រ និង​ប្រវែង 12,7 មី​លី​ម៉ែត្រ​ដោយ​ប្រើ​តេ​លេ​។ ខណៈដែល​ស្ថិតក្រោម​ការវាយប្រហារ​ពី​សំណាក់​សត្រូវ ប្រព័ន្ធ​សកម្ម Afghanit នឹងមាន​សកម្ម ភាព ដែល​អាច​បាញ់​ស្ទាក់​គ្រាប់​រ៉ុក្កែត និង​គ្រាប់កាំភ្លើង​ប្រឆាំង​រថក្រោះ​ដទៃទៀត​។​ ​រថក្រោះ T-14 ត្រូវ​បានដាក់​ណែនាំ​ជា​លើកដំបូង​នៅ​ក្បួន​ដង្ហែរ​ទិវា​ជ័យជំនះ​ឆ្នាំ ២០១៥ របស់​ទីក្រុង​ម៉ូស្គូ ដែល​រំឭក​ខួប ៧០​ឆ្នាំ ចាប់តាំងពី​សហភាពសូវៀត​បានទទួល​ជ័យជំនះ​លើ​អាល្លឺម៉ង់​។ ​រុស្ស៊ី​បាន​លេច​ឡើងជា​មហា​យក្ស​យោធា​នៅលើ​ពិភពលោក​តាមរយៈ​កម្លា​ង​រថក្រោះ​ដ៏​សម្បើម ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​៕