ក្តៅៗ​! ជប៉ុន​គ្រោង​នឹង​អភិវឌ្ឍន៍​គ្រាប់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​ឆ្ងាយ និង​មធ្យម​ដើម្បី​ប្រឆាំង​ចិន​

ព្រឹត្តិការណ៍ថ្មីៗ
0
334
​សារព័ត៌មាន NHK របស់​ជប៉ុន​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ មីនា​នេះ​ថា ជប៉ុន​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល​ប្រដែ​ត​រយៈ​ចម្ងាយ​ឆ្ងាយ និង​រយៈ​ចម្ងាយ​មធ្យម​។ គ្រាប់​មី​ស៊ី​ល​ជប៉ុន​ទាំងពីរ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន នៅលើ​ប្រជុំ​កោះដាច់​ស្រយាល​របស់ខ្លួន​នៅ​ភាគ​ខាងលិច និង​តំបន់​ដែល​ស្ថិត​នៅក្បែរ​តំបន់​ប៉ាស៊ីហ្វិក​។​ ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជា​ប៉ុន លោក Takeshi Iwaya បានបង្ហាញ​ផែនការ​នេះ​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​អង្គារ​នេះ​។​   ​លោក​បាន​និយាយថា នាវាចម្បាំង​បរទេស​ឥឡូវនេះ​ត្រូវបាន​បំពាក់​ដោយ​អាវុធ​ប្រឆាំងនឹង​យន្តហោះ​ចម្បាំង​រយៈ​ចម្ងាយ​ឆ្ងាយ​។ លោក Iwaya បាន​និយាយថា លោក​ចង់ឃើញ​មី​ស៊ី​ល​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ ត្រូវបាន​ដាក់ពង្រាយ​នៅលើ​យន្តហោះ​របស់​ជប៉ុន ដើម្បី​ធានា​សុវត្ថិភាព​ដល់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​។​លោក Iwaya បាន​បន្ថែមទៀតថា ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​មី​ស៊ី​ល​ធុន​ស្រាល បានចាប់ផ្តើម​រួចទៅហើយ​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​និយាយថា កាំជ្រួច​មី​ស៊ី​ល​ក្នុងស្រុក​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ​ចម្បាំង​ថ្មី ដែល​នឹង​ជំនួស​យន្តហោះ​ចម្បាំង F2 ឬ​ស្មើនឹង F-16 ដែល​នឹង​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០៣០ ។ អ្នកវិភាគ​មើលឃើញថា ជប៉ុន​កំពុង​ប្រែ​មុខមាត់​យោធា​របស់ខ្លួន​ឲ្យ​ក្លាយទៅជា​មហាអំណាច​ដ៏​រឹងមាំ​មួយ នៅ​ចំពោះមុខ​ចិន បន្ទាប់ពី​ការប្រកាស​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប F-35 របស់​អាមេរិក​រាប់រ​យ​គ្រឿង​។​ ​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ម្សិលម្ង៉ៃ ជប៉ុន​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់ដៃគ្នា​អភិវឌ្ឍន៍​ប្រព័ន្ធ​រ៉ា​ដា Agis ដើម្បី​ប្រឆាំង​ទៅនឹង​អាវុធ​ល្បឿន​លឿន​ជាង​សម្លេង​ចិន និង​រុស្ស៊ី ខណៈដែល​ជប៉ុន​កំពុងតែ​រក​ការ​គម្រាមកំហែង​ពី​សំណាក់​ចិន រុស្ស៊ី និង​កូរ៉េខាងជើង​។ ក្រៅពីនេះ ប៉ុន្មាន​សប្តាហ៍​មុន ជប៉ុន​បានប្រកាស​ពី​ការដាក់​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល Agis Ashore ផងដែរ​៕ ​