អាមេរិក​បញ្ជូន​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​ទម្លាក់​គ្រាប់បែក​ក្បែរ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាញ់​ផ្លោង​មី​ស៊ី​លម​ក​ក្បែរ​សម្ព័ន្ធមិត្ត​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
652
​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ២១ មីនា នេះ​ថា កងកម្លាំង​សហរដ្ឋអាមេរិក​បានដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ B-52 ដែលមាន​សមត្ថភាព​ទ​ម្លា​ក់​គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន ៦​គ្រឿង​ទៅកាន់​តំបន់​អ៊ឺរ៉ុប ដើម្បី​រៀបចំ​សមរភូមិ​សង្គ្រាម​ក្លែង​មួយ ដែល​នឹងធ្វើ​ការហ្វឹកហាត់​ការហោះហើរ ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ ដើម្បី​បញ្ជូន​សារ​គម្រាម​ទៅកាន់​ទីក្រុង​មូ​ស្គូ​។​ ​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​មហា​កំណាចរ​ញ្ជូ​យ​ពិភព​គុន​នេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​រុស្ស៊ី​បាន​រំឭក​ពិធី​មួយ ស្តីពី​ការកាន់កាប់​តំបន់​ឧបទ្វីប​គ្រី​មា​រយៈពេល ៥​ឆ្នាំ​។​ ​កងកម្លាំង​ទទួលបន្ទុក​កិច្ចការ​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ B-52 ក្រុម​អាកាសយានិក និង​គ្រឿង​បរិក្ខា​គាំទ្រ​មកពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទី​២ ដែល​បាន​ចាក​ចេញពី​មូលដ្ឋាន​កងទ័ពអាកាស Barksdale ស្ថិតនៅ​ទីក្រុង Louisiana បានធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន RAF Fairford កាលពី​ចុង​សប្តាហ៍​នេះ និង​បាន​ចូលរួម​នៅក្នុង​បេសកកម្ម​ហ្វឹ​ហាត់​ជាច្រើន​នៅ​ទូទាំង​អ៊ឺរ៉ុប​។ នេះ​បើតាម​សេវាកម្ម​។​ ​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​បាន​និយាយថា «​កាលពី​ថ្ងៃ​ចន្ទ​យន្តហោះ​ទម្លាក់​គ្រាប់បែក B52 ចំនួន ៤​គ្រឿង​បានធ្វើ​ការហោះហើរ​ទៅកាន់​កន្លែង​ជាច្រើន​នៅ​ទ្វីបអឺរ៉ុប​រាប់បញ្ចូល​ទាំង​សមុទ្រ​ន័​រ​វ៉េ​ស មុ​ទ្រ​បាល់​ទិ​ក អេ​ស្តូ​នី​និង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រិ​ក​។ យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 មកពី​មូលដ្ឋាន​ទ័ពអាកាស​អ៊ែន​ឌើ​សិន និង​មូលដ្ឋាន RAF Fairford ក៏បាន​ធ្វើការ​ហ្វឹកហ្វឺន​ហ្វឹកហាត់​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​អឺរ៉ុប​ផងដែរ ខណៈដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​បាន​ហោះ​ទៅ​ភាគ​ខាងកើត​នៃ​ឧបទ្វីប Kamchatka ក្បែរ​រុស្ស៊ី​។​ ​សារព័ត៌មាន​រុស្ស៊ី​បាន​និយាយថា ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​សន្ធឹកសន្ធាប់​របស់​សហ​រដ្ឋ​អាមេរិក បាន​ផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន​វិញ បន្ទាប់ពី​ក្រុម​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​យ៉ាង​ប្រសេចប្រសាច​បាន​ផ្គុំ​កម្លាំង និង​បាន​ស្ទាក់ដំណើរ​តាម​ពីក្រោយ​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​។ យ៉ាងណាមិញ មិនទាន់មាន​សេចក្តីថ្លែងការណ៍​ពិស្តា​ណាមួយ​ពី​កងកម្លាំង​សហរដ្ឋអាមេរិក​នៅឡើយ​ទេ នៅត្រឹម​រសៀល​ថ្ងៃទី​២១ មីនា​។​ ​កងទ័ពអាកាស​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា «​ការហោះហើរ​ពី​តំបន់​ឥណ្ឌូ - ប៉ាស៊ីហ្វិក និង​អឺរ៉ុប​បានបង្ហាញ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត និង​ដៃគូ​តាមរយៈ​ការបង្កើត​កម្លាំងយោធា​ទូទាំង​ពិភពលោក​»​។​ ​ការបង្ហាញ​ពី​ការបញ្ជូន​យន្តហោះ​ទម្លាក់​ទៅ​ក្បែរ​ប្រទេស​រុស្ស៊ី​នេះ បានធ្វើ​ឡើង​ស្របពេល​ដែលមាន​របាយ​ការណ៍​អំពី​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពី​សំណាក់​រុស្ស៊ី នៅក្នុង​តំបន់​ឧបទ្វីប​គ្រី​មា​។​ ​សារព័ត៌មាន News Week អាមេរិក​បានចេញ​ផ្សាយ​កាលពី​ថ្ង​ទី​២២ មីនា​ថា កងកម្លាំង​រុស្ស៊ី​បាន​រៀប​ជើង​ព្រួល​កងកម្លាំង​ទ័ពអាកាស និង​កងកម្លាំង​ការពារ​ដែនអាកាស​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​នៅ​ព្រំដែន​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​។ យន្តហោះ​ចម្បាំង​រុស្ស៊ី​រាប់សិប​គ្រឿង បាន​ចូល​ប្រ​ឡុ​ក​នៅក្នុង​សមរភូមិ​ត្រៀម​ទុក​មួយ ដោយ​យន្តហោះ​ទាំងនោះ​ត្រូវបាន​បញ្ជា​ឲ្យ​ទម្លាក់​គ្រាប់បែក ទៅកាន់​តែ​កៀក​ព្រំដែន​សម្ព័ន្ធមិត្ត​អាមេរិក​។ ឃើញ​ស្ថានភាព​បែបនេះ វត្តមាន​ក្រុម​អ្នក​ប្រយុទ្ធ​យន្តហោះ​ទម្លាក់​គ្រាប់បែក​សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការចូល​អន្តរាគមន៍​ណាមួយ ប្រសិនបើ​មានការ​វាយប្រហារ​ពី​សំណាក់​ទីក្រុង​មី​ស្គូ​មកលើ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​។​ ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក មូ​ស្គូ​បាន​ឡើងក​ម្តៅ​ខ្លាំង​បន្ទាប់ពី​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។ ទន្ទឹមនេះ រុស្ស៊ី​ព្រមាន​ថា ការដកខ្លួន​នេះ អាមេរិក​កំពុងតែ​យក​លេស ដើម្បី​ផលិត​នុយក្លេអ៊ែរ​ប្រឆាំង​មកលើ​ខ្លួន​។ រុស្ស៊ី​គម្រាមថា ប្រទេស​អ៊ឺរ៉ុប​ណាក៏ដោយ ឲ្យ​តែ​ហ៊ាន​ដាក់​ត​ម្លើ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​នឹង​ហោះ​ទៅរក​ប្រទេស​ទាំងនោះ​ភ្លាម​។ ​ក្រោយ​ការ​គម្រាម​នេះ អាមេរិក​បានផ្តល់​កិច្ចសន្យា​ដាក់​ត​ម្លើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ប្រទេស​ប៉ូ​ឡូយ​។ ក្រៅពីនេះ រុស្ស៊ី​បាន​រាយការណ៍​ដោយ​ចោទថា សហរដ្ឋអាមេរិក​បាន​ដាក់​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​៕ ​