សហរដ្ឋអាមេរិក​ត្រៀម​ចាត់វិធានការ​ក្តៅ​លើ​រុស្ស៊ី ខណៈដែល​ប្រទេស​នេះ​បាន​ផ្គើន​សហរដ្ឋអាមេរិក​ពី​វត្តមាន​យោធា​របស់ខ្លួន និង​កំពុង​ត្រៀម​ដាក់​តម្លើង​មី​ស៊ី​ល S-300

ព្រឹត្តិការណ៍ថ្មីៗ
0
327
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា រុស្ស៊ី​នឹងត្រូវ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ការជួយ​ជ្រុំ​ជ្រែង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា ខណៈដែល​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​ទីក្រុង​មូ​ស្គូ​កំពុង​ប្រឈមមុខ​ដាក់គ្នា​ក្នុង​សំណុំរឿង​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។​ ​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា លោក Elliot Abrahams បាន​ថ្កោលទោស​រុស្ស៊ី​ពី​ការដាក់​ពង្រាយ​យន្តហោះ​យោធា និង​វត្តមាន​ក្រុម​កងទ័ព​រុស្ស៊ី​ជាង ១០០​នាក់​ទៅកាន់​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា ដើម្បី​ជួយ​គាំទ្រ​ដល់​របប​លោក​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​។​ ​លោក Abrams បាន​ប្រាប់​សារព័ត៌មាន BBC ថា «​យើង​មាន​ជម្រើស​ជាច្រើន​ដែល​ត្រូវធ្វើ​រវាង​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​»​។ «​មានរឿង​ជាច្រើន​ដែល​យើង​អាច​ធ្វើបាន​នៅក្នុង​លក្ខ​ណ្ឌ​ផ្នែក​សេដ្ឋកិច្ច មានរឿង​ជាច្រើន​ដែល​ត្រូវធ្វើ​នៅលើ​បញ្ជី ដូច្នេះ​រុស្ស៊ី​នឹងត្រូវ​ចំណាយ​លើ​រឿងនេះ​»​។​ ​ក្រោយមក​លោក Abrams បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​វា​នឹង​ជា​កំហុស​មួយ​សម្រាប់​ប្រទេស​រុស្ស៊ី ដើម្បី​គិតថា ពួកគេ​មិនបាន​ទទួល​អ្វី​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នោះទេ​។ លោក​ក៏បាន​បញ្ជាក់​ពី​ការសង្ស័យ​របស់​សហរ​ដ្ឋ​អាមេរិក​ដែលថា ទីក្រុង​មូ​ស្គូ​កំពុង​ជួយ​ដល់​របប​នេះ​ជាមួយនឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ដែល​ទំនងជា​បានធ្វើ​ឡើង​នៅ​ខណៈពេលដែល​មានការ​ផ្តាច់​ចរន្តអគ្គិសនី ដែល​ការ​ដាច់​អគ្គិសនី​នេះ គឺ​មកពី​ការខ្វះខាត​ឥន្ធនៈ ដោយសារតែ​ការ​រិត​ត្បិត​របស់​សហរដ្ឋអាមេរិក​នេះឯង​»​។​ ​ប្រព័ន្ធ​មី​ស៊ី​ល S-300 គឺជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​ផលិតឡើង​កាលសម័យ​សូ​វៀត ប្រើ​ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​របស់​គូសត្រូវ និង​ស្ទាក់​បាញ់​យន្តហោះ​ច​ម្បាំ​របស់​សត្រូវ ហើយ​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ទិញ​មី​ស៊ី​ល​ប្រភេទ​នេះ​កាលពី​ឆ្នាំ ២០០៩ ក្រោយ​ការដឹកនាំ​ដោយ​ប្រធានាធិបតី Hugo Chavez​។ កាលពី​ថ្ងៃអាទិត្យ រូបភាព​ពី​ផ្កាយរណប​របស់​ក្រុមហ៊ុន ImageSat International របស់​អ៊ីស្រាអែល​បាន​ចែករំលែក​នូវ​រូបភាព​ដែល​ទំនងជា​បង្ហាញថា វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​បានដាក់​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល S-300 រួចរាល់ បន្ទាប់ពី​ប្រទេស​នេះ​បានធ្វើ​សមយុទ្ធ​មួយខែ​មុន និង​ក្រោយ​ការចរចា​ទទួល​បរាជ័យ​។​ ​ការវាយតម្លៃ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា «​ក្រុមហ៊ុន​ផ្កាយរណប​របស់​អ៊ីស្រាអែល ImageSat បន្ត​ការតាមដាន​ថតរូប​នៅ​ចន្លោះ​ខែកុម្ភៈ និង​ខែមីនា​ឆ្នាំ ២០១៩​នេះ​ស្រប​ជាមួយនឹង​ប្រទេស​នេះ​មាន​វិបត្តិ និង​ការបង្កើន​ការ​ប្រុយ​ប្រយ័ត្ន​នៅក្នុង​អង្គភាព​គ្រាប់​មី​ស៊ី​ល S-300»​។ ការវាយតម្លៃ​បន្តទៀតថា «​ខណៈដែល​កិច្ចចរចា​នៅតែ​បន្ត មាន​មានឱកាស​នៅត្រង់ថា បរាជ័យ​របស់ខ្លួន​នឹង​វិវត្តន៍​ទៅរក​ការប្រឈមមុខ​ផ្នែក​យោធា​»​។​ ​ការដាក់​ពង្រាយ​មី​ស៊ី​ល S-300 របស់​រុស្ស៊ី​នៅ​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា បាន​លេចឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ព្រមាន​ពី​វត្តមាន​យោធា និង​យន្តហោះ​យោធា​រុស្ស៊ី​ពីរ​គ្រឿង​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។ លោក​ត្រាំ​បានទាមទារ​ឲ្យ​រុស្ស៊ី​ត្រូវតែ​ដកទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​នេះ​។ លោក​រដ្ឋមន្ត្រី​កា​របរ​បរទេស​សហរ​ដ្ឋ​អាមេរិក​បាន​និយាយថា រុស្ស៊ី​កំពុងតែ​យកជើងរាទឹក នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។ ផ្ទុយទៅវិញ រុស្ស៊ី​បាន​និយាយថា ខ្លួន​ពិត​បាន​បាក​ដាក់ពង្រាយ​ទ័ព​ទៅកាន់​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​មែន ប៉ុន្តែ​វត្តមាន​ទ័ព​របស់ខ្លួន គឺជា​វត្តមាន​ស្របច្បាប់ ម្យ៉ាងទៀត​វត្តមាន​ទ័ព​នេះ គឺ​ដើម្បី​តែ​ការពិគ្រោះ​យោបល​យោធា​តែប៉ុណ្ណោះ វា​មិន​ពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​យោធា​នោះទេ​។​ ​ដូចគ្នានេះដែរ កាលពី​ចុង​ឆ្នាំមុន រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​យោធា​ពីរ​គ្រឿង និង​បាន​ដកចេញ​វិញ បន្ទាប់ពី​មានប្រតិកម្ម​ធ្ងន់ៗ​ពី​សហរដ្ឋអាមេរិក​៕