ទូរស័ព្ទ F11 Pro របស់​ក្រុមហ៊ុន OPPO បាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជំនាន់​ថ្មី VOOC 3.0 ពិសេស​ខ្លាំង​បំផុត

បច្ចេកវិទ្យា
0
269
​ ​តើ​អ្នក​បាន​ធ្វើជា​ម្ចាស់​ទូរស័ព្ទ F11 Pro រួចហើយ​ឫ​នៅ​? តើ​លោកអ្នក​ពេញចិត្ត​នឹង​ចំណុច​ពិសេស​អ្វីខ្លះ​របស់ F11 Pro ? បន្ទាប់ពី​ការលក់​ចេញ​ទូរស័ព្ទ F11 Pro នៅ​ទូទាំងប្រទេស​កម្ពុជា​រួចមក យើង​សង្កេតឃើញថា​ចំណុច​១​ពិសេស​ខ្លាំង​បំផុត ក្នុងចំណោម​ចំណុច​ពិសេស​ជាច្រើន​របស់ ម៉ូ​ឌែ​ល​នេះ គឹ​វា​មាន បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជំនាន់​ថ្មី VOOC 3.0 ដែល​វា​អាចជួយ​ដល់​ការ​សាក​ថ្ម​ទូរស័ព្ទ​លឿន​ជាង​បច្ចេកវិទ្យា VOOC ជំនាន់​មុន​រហូតដល់​ទៅ​រយៈពេល​២០​នាទី​។ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 នេះ មិន​ត្រឹមតែ​ជា​បច្ចេកវិទ្យា​ដែល​អាច​សាក​ថ្ម​ទូរស័ព្ទ​បាន​លឿន​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ ទោះបីជា​ពួកគេ​កំពុងតែ​លេង​ហ្គេម​បណ្តើរ សាក​ថ្ម​បណ្តើរ ឬ ដំណើរការ​កម្មវិធី​ផ្សេងៗ​ក្តី ព្រោះ​បច្ចេកវិទ្យា​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន TÜV SÜD, ដែល​វា​មាន​ស្រទាប់​ការពារ​ចំនួន​៥ ស្រទាប់​នៅ​ខាងក្នុង ដែល​ធ្វើ​ឲ្យ​អតិថិជន​រាប់រយ​លាន​នាក់ មិនអាច​បដិសេធ​ចំពោះ​ម៉ូ​ឌែ​ល​ត្រកូល F មួយ​នេះ​បានឡើ់យ​។ ​តើ​អ្វី​ទៅជា​ក្តីកង្វល់​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​នា​សម័យ​ទំនើប​នេះ​? តើ​វា​ជា​ទូរស័ព្ទ​សាក​ថ្ម​ឆាប់​ពេញ រួច​ឆាប់​អស់​ថ្ម​វិញ​? ឬ ជា​ទូរស័ព្ទ​ដែល​សាក​ថ្ម​ឆាប់​ពេញ រួច​ប្រើប្រាស់​បានយូរ​? ​យោងតាម​ការ​ឲ្យ​ដឹង​របស់ ក្រុមហ៊ុន OPPO បាន​បញ្ជាក់ថា F11 Pro មិន​ត្រឹមតែ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​កម្លាំង​ថ្ម​រហូតដល់​ទៅ 4000 mAh ធំ​ជាង​ម៉ូ​ឌែ​ល​មុនៗ សាក​ថ្ម​យូរ​ប៉ុណ្ណា ក៏​មិនមាន​កម្តៅ​បណ្តាល​ឲ្យ​ក្តៅ​ដៃ​លោកអ្នក​ដែរ ហើយ​ថ្ម​ដែល​សាក​ពេញ​ហើយ ជាធម្មតា​អាច​ប្រើប្រាស់​បាន​រយៈពេល 15​ម៉ោង និង 30​នាទី ហើយ​ចំពោះ​ការប្រើប្រាស់​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធី​ណេ​ត​វិញ​គឺ​មិនអាច​កំណត់​បានទេ វា​អាស្រ័យទៅលើ​ការប្រើប្រាស់​របស់លោក​អ្នក​។ ​ម្យ៉ាងវិញទៀត​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជា​ជំនួយការ​ដ៏​ល្អ​សម្រាប់​លោកអ្នក​បាន​យ៉ាង​ទាន់ពេលវេលា និង គ្រប់​ទីកន្លែង ដែល​អាច​ឲ្យ​លោកអ្នក​ទទួលបាន​នូវ​ភាពជោគជ័យ​ទាំង​ការងារ និង ការទំនាក់ទំនង​ទូទៅ​ផងដែរ​។ ឧទាហរណ៍​៖ ប្រសិនបើ F11 Pro របស់លោក​អ្នក​អស់​ថ្មី ហើយ​សល់​ត្រឹមតែ​២% នៅពេលដែល​លោកអ្នក​ក្រោកពីដំណេក នោះ​លោកអ្នក​អាច​សាក​ថ្ម​ទុកចោល បន្ទាប់មក​លោកអ្នក​អាច​ចេញទៅ​ហាត់ប្រាណ​១៥​នាទី ងូតទឹក​ពេលព្រឹក រៀបចំខ្លួនប្រាណ​ទៅធ្វើ​ការ និង បរិភោគ​អាហារ​ពេលព្រឹក នោះ​ទូរស័ព្ទ F11 Pro របស់លោក​អ្នកនឹង​ទទួលបាន​ថ្ម​ទូរស័ព្ទ​ជិត​ពេញ ភ្លាមៗ ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ ដោយ​មិនចាំបាច់​ខ្វាយខ្វល់​នឹង​បញ្ហា​ទូរស័ព្ទ​អស់​ថ្ម ឬ ត្រូវតែ​យក Power Bank តាម​ខ្លួន​រហូត​នោះទេ ។ នេះហើយ​ជា​ចំណុច​ពិសេស​មួយ ក្នុងចំណោម​ចំណុច​ពិសេស​ជាច្រើន ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ F11 Pro មាន​ភាព​លេចធ្លោ​ខ្លាំង និង មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង ក្រៅ​ស្រុក​នៅលើ​តម្លៃ​ដែល​អាច​ទទួលយកបាន 339$ ប៉ុណ្ណោះ ៕https://www.facebook.com/OPPOCAMBODIA/videos/293224248244181/