លោក​ត្រាំ​កំពុង​ស្វែងរក​ការបង្កើន​ការផ្តល់​ទឹកប្រាក់​ដល់​លោក​ហ្កៃ​ដូ ជា​វិធីសាស្ត្រ​មួយ ដើម្បី​ទម្លាក់​ម៉ា​ឌូ​រ៉ូ​ដោយ​សន្តិវិធី​

ព្រឹត្តិការណ៍ថ្មីៗ
0
283
​រដ្ឋបាល​លោក​ត្រាំ​កំពុង​ស្វែងរក​មធ្យោបាយ​ក្នុងការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​ជាន់ ហ្កៃ​ដូ ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។ ការផ្តល់​ការគាំទ្រ​នេះ គឺ​តាមរយៈ​លំហូរ​ចូល​នៃ​ទឹកប្រាក់ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​បង្កក​ទ្រព្យសម្បត្តិ ឬ​ប្រាក់កម្ចី​។​ ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​សហរដ្ឋអាមេរិក ៣​រូប​បាន​និយាយប្រាប់​សារព័ត៌មាន CNN ថា គំនិត​ផ្តួចផ្តើម​នេះ​មានបំណង​ជួយ​លោក​ហ្កៃ​ដូ​ឱ្យ​បង់ប្រាក់​ឱ្យ​យោធា និង​រដ្ឋាភិបាល​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង ដើម្បី​កាត់បន្ថយ​ការ​កាន់អំណាច​របស់លោក​ម៉ា​ឌូ​រ៉ូ​។​ ​ប្រភពពី​សារព័ត៌មាន The Hill បាន​និយាយថា​រដ្ឋបាល​កំពុង​ពិចារណា​អំពី​មធ្យោបាយ​ជាច្រើន ក្នុងការ​ទទួលបាន​ជំនួយ និង​ជំនួយ​មនុស្សធម៌​ផ្តល់​ទៅ​ឲ្យ​លោក​មេដឹកនាំ​គណបក្សប្រឆាំង​វ័យ ៣៥​ឆ្នាំ​រូបនោះ​។​   ​ប្រភពព័ត៌មាន និង​អ្នកជំនាញ​បាន​ពន្យល់​ប្រាប់ថា សហរដ្ឋអាមេរិក​នឹងមិន​ទំនងជា​នឹង​ផ្តល់ប្រាក់​ដោយផ្ទាល់​ទៅកាន់​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​នោះទេ ប៉ុន្តែ​រដ្ឋបាល​លោក​ត្រាំ​អាច​ផ្តល់ប្រាក់​ចូលទៅក្នុង​ប្រទេសជិតខាង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​ដូចជា​ប្រទេស​កូ​ឡំ​ប៊ី ហើយ​ក្រោយមក​ផ្តល់​តាម​ព្រំដែន​។ ​រដ្ឋបាល​លោក​ត្រាំ​បានផ្តល់​ការគាំទ្រ​តាមរយៈ​ការផ្តល់​មូលនិធិ​ដល់​លោក​ហ្កៃ​ដូ​ចាប់តាំងពី​លោក​ត្រាំ​បានប្រកាស​ទទួលស្គាល់​លោក​ហ្កៃ​ដូ​ជា​ប្រធានាធិបតី​ស្តីទី​មកម្ល៉េះ​។​ ​លោក​ម៉ា​ឌូ​រ៉ូ​នៅ​ថ្ងៃទី​៣ ឧសភា​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ថត​បង្ហោះ​ជាមួយ​កងទ័ព ដើម្បី​បង្ហាញថា កងទ័ព​នៅតែមាន​ភាព​ស្ម័គ្រស្មោះ​ជាមួយ​លោក​។ ការបង្ហាញ​នេះ ក៏​ដើម្បី​បញ្ជាក់ថា លោក​កំពុង​ស្ថិតនៅ​ក្នុងប្រទេស ដែល​វត្តមាន​របស់លោក​ខុសពី​ការអះអាង​របស់លោករ​ដ្ឋ​មន្ត្រី​ការបរទេស​ស​ហ​រដ្ឋ​អាមេរិក ដែល​លើកឡើងថា លោក​ម៉ា​ឌូ​រ៉ូ​កំពុង​ត្រៀម​បង្វិច​រត់ចោលស្រុក​ទៅ​គុយបា​៕ ​