ពិតជា​ញាក់សាច់​មែន OPPO Reno Upgrade ឡើង​កប់​ពី 10X Hybrid Zoom ទៅជា 60X Digital Zoom បច្ចេកវិទ្យា Zoom ដ៏​មហិមា​

បច្ចេកវិទ្យា
0
273
​បន្ទាប់ពី​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់ Fan របស់ OPPO ស្ទើរ​ទូរ​ទាំង​ពិភពលោក​ច្រើនឡើងៗ ក្រុមហ៊ុន OPPO ក៏​កាន់តែ​បង្កើន​នូវ​ការ​វិវឌ្ឍន៍​នូវ​កម្រិត​បច្ចេកវិទ្យារ​បស់​ខ្លួន​កាន់តែ​អស្ចារ្យ​នឹង ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​កោតសរសើរ​ហួសការ​ស្មាន ។​ ​ ​ពិត​ហើយ​កន្លងមក​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ធ្លាប់បាន​ប្រកាសថា ខ្លួន​នឹងធ្វើ​ការ Upgrade បច្ចេកវិទ្យា​របស់ខ្លួន​ពី OPPO Reno 10x zoom ទៅជា 20X Digital Zoom ប៉ុន្តែ​វា​ហួស​ពី​ការរំពឹងទុក​របស់​អ្នកប្រើប្រាស់ ដោយ OPPO បាន Upgrade ទូរស័ព្ទ Reno 10x zoom របស់ខ្លួន​រហូតដល់​ទៅ​កម្រិត 60X នៃ Digital Zoom លើសពី​ការរំពឹងទុក ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ជាពិសេស​បច្ចេកវិទ្យា Zoom ដ៏​មហិមា​នេះ​នឹង​ត្រូវដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​បំផុត​នៅ​កោះ​តៃវ៉ាន់ ប្រទេស​ចិន មុន​ពេលដែល​ទៅកាន់​តំបន់​អឺរ៉ុប ។​ តាម​ការចុះផ្សាយ​របស់​បណ្ដាញ​សង្គម​ចិន​ដែលមាន​ឈ្មោះថា Weibo លោក Brain Shen ដែលជា​អនុប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន OPPO ក្នុងប្រទេស បានបញ្ជាក់​ដោយផ្ទាល់​ថា ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO Reno 10X Zoom នឹង​អាច​តម្លើង​បច្ចេកវិទ្យា Zoom បាន​ទៅដល់ 60X (Digital Zoom) ឯណោះ ដែល​ទាំងអស់នេះ អាច​ចាត់ទុកជា​ព័ត៌មាន​ពិតប្រាកដ​ហើយ មិនមែនជា​ព័ត៌មាន​បែកធ្លាយ​នោះទេ​។ ​លើក​នេះ OPPO លេង​ខ្លាំងៗ​យកតែ​ម្តង ស្មានតែ​វា Zoom បានតែ​ត្រឹមតែ​10 ទៅ​20​ដង​ទេ មាន​ឯណា​ពួកគេ​លេង​តម្លើង​កម្រិត Zoom​នៅលើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO Reno 10X Zoom ដោយ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​នោះឡើយ ដែល​វា​បានធ្វើ​ឲ្យ​ដៃគូរ​ប្រកួតប្រជែង​របស់​ពួកគេ​ចង់​ដាច់​ចង្កេះ​ថែម​ទៀតផង ដោយសារតែ​គុណសម្បត្តិ​សេន​ស័​រ​កាមេរ៉ា 3 គ្រាប់​របស់​វា​នៅ​ផ្នែក​ខាងក្រោយ​នៃ​ម៉ូ​ឌែ​ល OPPO Reno 10X រួមមាន​ដូចជា សេន​ស័​រ​ទំហំ 48MP ជា​កាមេរ៉ា​ដើម + 13MP ជា Len​កាមេរ៉ា​ប្រភេទ Telephoto + 8MP សម្រាប់​ជំនួយ​លើ​ការថត​ជា​លក្ខណៈ Ultra-Wide Angle បន្ថែមទៀត ឡើង​ញាក់សាច់​ទ្រើ​តៗ​ហើយគ្នា​យើង​អើយ​។ ចំណែកឯ Len ប្រភេទ Periscope ដែល​អាចធ្វើ​ឲ្យ Zoom បាន​ដល់​ទៅ 10 ដងនោះ ក៏មាន​ភ្ជាប់​មកជា​មួយ OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​ដោយ​វា​អាចធ្វើ​ឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ កាន់តែ​ព​ង្រឹ​ក កាន់តែច្បាស់​ផងដែរ​។ ដូច្នេះ​យើងទាំងអស់គ្នា​រង់ចាំ​មើល​ថា​តើ OPPO នឹងមាន​គម្រោង​នាំចេញ Reno 10x zoom របស់ខ្លួន​ទៅកាន់​តំបន់​ណា​ជា​បន្តទៀត បន្ទាប់ពី​ដំណើរ​ការលក់​ក្នុងប្រទេស​របស់ខ្លួន​នោះ​! ដូច្នេះ​សូម​ទស្សនា​វីដេអូ​បែកធ្លាយ​ពី​គេហទំព័រ Weibo ស្តីពី​ការ Zoom 60​ដង​របស់ Reno ដូចខាងក្រោម ៕