មនុស្ស​ឆ្លង​ជាតិ​អះអាងថា សង្គ្រាម​ដ៏​អាក្រក់​បំផុត​បាន​ផ្ទុះឡើង​រវាង​មនុស្ស និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍ថ្មីៗ
0
267

            បុរស​ម្នាក់​ដែល​អះអាងថា ជា​មនុស្ស​ឆ្លង​ជាតិ​ដល់​ឆ្នាំ​៣៧០០ បានធ្វើការ​ព្រមាន​ពី​សង្គ្រាម​ដ៏​អាក្រក់​បំផុត​រវាង​មនុស្ស និង​មនុស្ស​យន្ត​។ លោក​បាន​និយាយថា លោក​បានសម្លាប់​មនុស្ស​យន្ត ដោយ​ដៃ​របស់លោក អំឡុង​សង្គ្រាម​ដ៏​អាក្រក់​នោះ​។​ ​លោក​បាន​អះអាង​បែបនេះ អំឡុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Apex TV គឺជា​ប៉ុស្តិ៍​ក្នុង Youtube ដែលមាន​ជំនាញ​ខាង​វិភាគ និង​សំយោគ​លើ​ទ្រឹស្តី​និយម​ចម្លែក​ជាច្រើន ហើយ​និង​មាន​អ្នក Subscribe​ជិត​៨​សែន​នាក់​។

​                 លោក Mike មាន​ដើមកំណើត​នៅ​ក្រិ​ក បានកើត​នៅក្នុង​ប្រទេស​បារាំង និង​បានរស់នៅ​ទីនោះ​រហូតដល់​លោក​អាយុ​១៤​ឆ្នាំ មុនពេល​ផ្លាស់​ទៅ​រស់នៅក្នុង​ប្រទេស​កាណាដា​។ ពេល​រស់នៅក្នុង​ប្រទេស​កាណាដា លោក​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​វិទ្យាសាស្ត្រ ហើយ​និង​បាន​ចូល​បម្រើ​ការងារ​នៅក្នុង​មន្ទីរពិសោធន៍​សន្តិសុខ​ជាតិ​កាណាដា នៅ​វ័យ​១៨​ឆ្នាំ ជា​កន្លែង​ដែល​លោក​បាន​អះអាងថា លោក​បាន​ចូលរួម​គម្រោង និង​ប្រតិបត្តិ​ការសម្ងាត់​ជាច្រើន​។​​លោក​បាន​និយាយថា យើង​បានធ្វើ​ពិសោធន៍​ជាមួយ​មា​ស៊ីន​ពេលវេលា​។ យើង​បាន​បញ្ជូន​ក្រុម​ងារ​បារ​ជាច្រើន​ធ្វើដំណើរ​ទៅកាន់​អនាគត​។ លោក​បាន​ចូលរួម​ជាមួយ​ក្រុម​មួយ​នេះ និង​ធ្វើដំណើរ​ជាមួយ​ពួកគេ​។​ ​               លោក​បាន​និយាយថា នៅក្នុង​ឆ្នាំ​៣៧០០ លោក​បានធ្វើ​ដំណើរ​១៨​លើក មាននូវ​មនុស្ស​យន្ត​ជាច្រើន​ប្រភេទ ខ្លះ​គ្រាន់តែ​ជា​ម៉ាស៊ីន​ប៉ុណ្ណោះ ប៉ុន្តែ​ខ្លះទៀត​ដើរ​ដោយ​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត​របស់​មនុស្ស ហើយ​មនុស្ស​យន្ត​ខ្លះទៀត​មាន​រូបរាង​ដូចជា​មនុ​ស្សលោក​សុទ្ធសាត​តែម្តង​។​​លោក​បញ្ជាក់ថា មាននូវ​កងទ័ព​មនុ​ស្ស​យន្ត​ផងដែរ ដែលមាន​កម្លាំង​ខ្លាំងក្លា និង​មាន​អាវុធ​គ្រប់​ដៃ ហើយ​និង​ធ្វើការ​ជា​ម៉ាស៊ីន​ពិឃាត​មនុស្ស​យ៉ាង​អស្ចារ្យ ហើយ​មនុស្ស​យន្ត​ខ្លះ ថែមទាំង​មាន​កាំភ្លើង​ឡាស៊ែ​ក្នុង​ដៃ​ថែម​ទៀតផង​។ ​               លោក Mike​បាន​និយាយថា នៅក្នុង​ឆ្នាំ​៣៧០០ សង្គ្រាម​រវាង​មនុស្ស និង​មនុស្ស​យន្ត បានចាប់ផ្តើម​ឡើង ហើយ​វា​គឺជា​សង្គ្រាម​មួយ​ដែល​គ្មាន​នរណាម្នាក់​ធ្លាប់​ឃើញ​ពីមុនមក​នោះទេ​។ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​៣៧០០ មនុស្ស​យន្ត​ទាំងអស់​នៅលើ​ផែនដី ចាប់ផ្តើម​បើក​ការវាយប្រហារ​របស់​ពួកគេ​។ ក្រោយ​រលក​ដំបូង​នៃ​ការវាយប្រហារ មនុស្ស​ប្រហែល​៣០​ភាគរយ ត្រូវបាន​បំផ្លាញ​គ្មាន​សល់​។​ ​ពួកវា​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត និង​ប្រព័ន្ធ Wireless ដើម្បី​ទាក់ទង​គ្នា ពេល​បើក​ការវាយប្រហារ​ព្រម​គ្នា​។ រឿង​តែមួយគត់​ដែល​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ភាគច្រើន គឺ​មនុស្ស​យន្ត មិនអាច​រកឃើញ​លេខ​កូដ នៃ​ប្រព័ន្ធ​វាយប្រហារ​មី​ស៊ី​ល​នុយក្លេអ៊ែរ​។ បើសិនជា​ពួកវា​រកឃើញ​ពិតមែន ច្បាស់​ណាស់​ថា​វា​លែង​ក្លាយជា​សង្គ្រាម​ទៀតហើយ តែ​ផ្ទុយទៅវិញ វា​ក្លាយ​ជាការ​ប្រល័យ​ពូ​ជា​សាសន៍​ផ្តាច់​ពូជ​មនុស្ស​តែម្តង​៕​