តារាចម្រៀង​ស្រី​កូរ៉េ Goo Hara ប៉ុនប៉ង​ធ្វើអត្តឃាត​ក្រោយ​អតីត​មិត្ត​ប្រុស​គំរាម​ទម្លាយ​វីដេអូ​លើ​គ្រែ​របស់​ពួកគេ​

សិល្បៈកម្សាន្ត
0
501
​កូរ៉េខាងត្បូង​៖ យោងតាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន Yanhap News បាន​ឲ្យ​ដឹងថា នាង Goo Hara ដែលជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​របស់​កូរ៉េខាងត្បូង និង​ជា​អតីត​សមាជិក​ក្នុង​ក្រុម​តារាង​ចម្រៀង​ស្រី Kara ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ការប៉ុនប៉ង​ធ្វើអត្តឃាត បន្ទាប់ពី​អតីត​មិត្ត​ប្រុស​របស់​នាង គំរាម​ទម្លាយ​វីដេអូ​លើ​គ្រែ​របស់​ពួកគេ​នោះ​។​ ​តារាចម្រៀង​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​នៅក្នុង​គេហដ្ឋាន​របស់​នាង​ស្ថិតនៅ​តំបន់​ជាយក្រុង Cheongdam ស្ថិតក្នុង​រដ្ឋធានី​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​២៦ ខែឧសភា ដោយ​អ្នកចាត់ការ​របស់​នាង បាន​ទៅ​មើល​នាង ពេលដែល​នាង​មិនបាន​លើក​ទូរស័ព្ទ​របស់គាត់​។ នាង​ស្ថិតនៅក្នុង​បន្ទប់​មួយ​ដែល​ពោ​ពេញ​ដោយ​ផ្សែង​។​ ​នាង​បាន​ផ្ញើ​សារ​ឲ្យ​ហេតុ​ផងដែរ​ដល់​ក្រុម​អ្នកគាំទ្រ​របស់​នាង​មុននេះ ក្រោយ​បង្ហោះ​សារ​អក្សរ “Annyeong” លើ​ផេ​ក Instagram របស់​នាង គឺជា​ពាក្យ​មួយ​អាច​មានន័យថា “​សួស្តី ឬ​លា​ហើយ​”​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ តារាង​ចម្រៀង​នៅក្នុង​ក្រុម K-pop ម្នាក់នេះ ត្រូវបាន​គេ​រាយការណ៍​ស្ថិតនៅក្នុង​ស្ថានភាព​នឹងន​វិញ​ហើយ បើទោះបីជា​នាង​មិនទាន់​ដឹងខ្លួន​ក៏ដោយ​។​ ​សូមបញ្ជាក់ថា នាង Goo Hara បាន​ជាប់ផុង​ទៅក្នុង​រឿងរ៉ាវ​បណ្តឹង​ជាច្រើន​ជាមួយនឹង​អតីត​មិត្ត​ប្រុស​របស់​នាង គឺ​លោក Choi Jong Bum ដែល​នាង​បាន​ចោទប្រកាន់ថា បា​វាយ​ធ្វើបាប​នាង និង​គំរាម​បញ្ចេញ​វីដេអូ​រួមភេទ​របស់​ពួកគេ​។ នាង​ត្រូវបាន​គេ​ចោទប្រកាន់​ផងដែរ​ថា បាន​វាយដំ​មកលើ​អតីត​មិត្ត​ប្រុស​របស់​នាង ។​ ​ដោយឡែក កុងត្រា​របស់​តារា​ស្រី​វ័យ​២៨​ឆ្នាំ​ម្នាក់នេះ ជាមួយនឹង​ទីភ្នាក់ងារ​របស់​នាង បានបញ្ចប់​កាលពីដើម​ឆ្នាំនេះ ហើយ​នាង​មិនត្រូវ​បាន​គេ​ផ្តល់​កុងត្រា​ថ្មី​នោះទេ​។ កាលពី​ខែធ្នូ​កន្លងទៅ នាង​បាន​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​នាង​នៅ​ប្រទេស​ជប៉ុន​៕​