តារា​កំប្លែង នាយ ហុងដា អស់សង្ឃឹម​ក្នុង​ជីវិត​បន្ទាប់​ពីមនុស្ស​ជាទី​ស្រឡាញ់​ចាកចេញម្នាក់​ម្តងៗ​

សិល្បៈកម្សាន្ត
0
309
​ពិតជា​រឿង​គួរឱ្យ​អាសូរ​ណាស់​សម្រាប់​តារា​កំប្លែង នាយ ហុងដា ដែល​ប្រពន្ធក្រោយ​ឈ្មោះ ស៊ឹម ចន្ទី បានទទួល​មរណភាព​កូនប្រុស​ត្រូវ​ជាប់ពន្ធ​ធនាគារ​មិនទាន់បាន​រសាយចិត្ត​អាឡោះអាល័យ​ផង ស្រាប់តែ​ពេលនេះ​នាយ​ជួប​រឿង​ទុក្ខ​ធ្ងន់​មួយទៀត​ដោយ​អ្នកមានគុណ​ជាទី​ស្រឡាញ់​របស់លោក​បាន​បានទទួល​មរណភាព នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​មិញ​នេះ ដោយសារ​ជំងឺមហារីក​សួត​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​រូបលោក និង​ក្រុមគ្រួសារ​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​។​ ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់​តារា​កំប្លែង​រូបនេះ បាន​ឲ្យ​ដឹងថា «​ថ្ងៃនេះ​ខ្ញុំបាទ​នាយ​ហុងដា ជួប​ទុក្ខ​ជា​ទំងន់ ដោយ​លោកឪពុក​ខ្ញុំបាទ បានទទួល​មរណភាព នៅ​ថ្ងៃ​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ខែវិសាខ​ឆ្នាំ​កុល ពស ២៥៦៣»​។​ ​គួរ​បញ្ជាក់ដែរថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​ក៏បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ ដោយសារតែ​ស្ថានភាព​ជីវភាព​កំពុងតែ ខ្វះខាត ត្រូវយក​ប្រាក់​ដើម្បី​ព្យាបាល​ឪពុក លោក​ក៏​សម្រេចចិត្ត​យក​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ ដាក់លក់​ជា​ផ្លូវការ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​ដោយសារតែ​ចង់​ឲ្យ​លោកឪពុក​បានជា​សះស្បើយ​វិញ ក្នុងនាម​ជា​កូនប្រុស​មួយរូប​បាន​លះបង់ កន្លែង​ជ្រកកោន​របស់ខ្លួន និង​គ្រួសារ ប្រកាស​ដាក់លក់​ជាបន្ទាន់ ព្រោះ​ត្រូវ​ការប្រាក់ ដោយសារតែ​ស្ថានភាព​លោកឪពុក​ពេលនេះ​ស្ថិតក្នុង​ភាព​ពិបាក​ខ្លាំង ។ ប៉ុន្តែ​ឥឡូវនេះ​តែ​ជា​អកុសល​ស្រាប់តែ​ឪពុក​របស់លោក​បានទទួល​មរណភាព​នៅថ្ងៃនេះ​ហើយ ៕ ​