ព្រះ​អើយ​…. តើ​ពិតមែន​ដែល​ទេ​ថា OPPO បញ្ចេញ​មុខងារ Zoom 60X ?

បច្ចេកវិទ្យា
0
321
​កន្លងមក​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ធ្លាប់បាន​ប្រកាសថា ខ្លួន​នឹងធ្វើ​ការ Upgrade បច្ចេកវិទ្យា​របស់ខ្លួន​ពី OPPO Reno 10x zoom ទៅជា 20X Digital Zoom​។​ប៉ុន្តែ​វា​ហួស​ពី​ការរំពឹងទុក​របស់​អ្នកប្រើប្រាស់ ដោយ OPPO បាន Upgrade ទូរស័ព្ទ Reno 10x zoom របស់ខ្លួន​រហូតដល់​ទៅ​កម្រិត 60X នៃ Digital Zoom លើសពី​ការរំពឹងទុក ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ជាពិសេស​បច្ចេកវិទ្យា Zoom ដ៏​មហិមា​នេះ ។​ ​យោងតាម Page ផ្លូវការ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO នៅ​កម្ពុជា​បាន​បង្ហោះ​រូបភាព​មួយ ដោយ​សរសេរថា តើ 60X ជា​អ្វី​? ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ចូល​រូ​ម Comment និង Share បន្ត​គ្នា​នៅលើ​បណ្តាញ​សង្គម ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ​គឺ នៅ​ខាងក្រោម​ពាក្យ 60X មាន​សរសេរ​អក្ស​ថា OPPO Reno Series FURTHER YOUR VISION ដែល​ហាក់ដូច​ចង់​បង្ហាញថា ពាក្យ 60X បាន​នឹង​កំពុង​មកជា​មួយ​ទូរស័ព្ទ​ស៊េ​រិ​ថ្មី Reno ដូច្នោះ​ដែរ​! ​ប៉ុន្តែ​យើង​មិនដឹងថា​វា​មក​ក្នុង​មុខងារ​មួយណា​ឲ្យ​ពិតប្រាកដ​ក្នុង​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​មួយ​នេះឡើយ វា​អាចមក​ក្នុងនាម​ជា​មុខងារ​កាមេរ៉ា Power Zoom ឬ ជា​ទំហំ​អ្វី​ផ្សេងទៀត​ដែល​យើង​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​។ ប៉ុន្តែ​កន្លងមក​យោងតាម​ព័ត៌មាន​បែកធ្លាយ​បរទេស​មួយចំនួន​បាន​ឲ្យ​ដឹងថា OPPO មាន​គម្រោង​នឹង​បង្ហាញ​អ្វីដែល​ប្លែក និង អ្វីដែល​ថ្មី ជាការ​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​អតិថិជន​របស់​ពួកគេ មិន​ឲ្យ​ខកបំណង​ឡើយ​ជាពិសេស​លើ​ការ​រចនា​ទូរស័ព្ទ​ស៊េរី​ថ្មី​ដែលមាន​ឈ្មោះថា OPPO Reno របស់​ពួកគេ​! អ្វីដែល​យើងខ្ញុំ​កាន់តែ​ឆ្ងល់​នោះ Reno របស់ OPPO ធ្លាប់បាន​ប្រកាស​ខ្លួនឯង​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​គឺមាន​ឈ្មោះថា Reno 10X Hybrid Zoom ចុះ​ហេតុអ្វី​បានជា​បំពាក់​មុខងារ 60X មកពីណា​ទៀតហើយ​! ថា​មិនត្រូវ OPPO អាច​លេងល្បែង​បញ្ជោត​ភ្នែក​ឲ្យ​អ្នកប្រើប្រាស់​មាន​ចាប់អារម្មណ៍​លើ​ផលិតផល​ថ្មី​របស់ខ្លួន​ទេ​ដឹង​! ប៉ុន្តែ​បើ​មានមុខ​ងារ Zoom 60X មែន​កប់​ស៊េរី​ហើយ OPPO អើយ​! ព្រោះ​ជាធម្មតា ការ Zoom របស់​ទូរស័ព្ទ​នីមួយៗ​អាច​បាន​ត្រឹម 5X ឬ 10X ប៉ុណ្ណោះ ចុះ​ទំរាំ​តែមាន 60X ទៀត មិនដឹងថា Zoom ដល់​ឋាន​ណា​ទៅ​លោក​ព្រះ​? ហាហា​ហា ។ ​ដូច្នេះ​គ្នា​យើង​ចាំមើល​បន្តទៀតថា 60X របស់ OPPO គឺជា​អ្វី​ឲ្យ​ពិតប្រាកដ​ទៅ​? ហើយ​ថា​តើ​វា​ជា​អ្វី​ឲ្យ​ប្រាកដ​របស់​ក្រុមហ៊ុន OPPO​ទៅ​? ឬ វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ឲ្យ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​មកលើ​ផលិតផល​ថ្មី​របស់ខ្លួន​? ប៉ុន្តែ​កន្លងមក​យោងតាម​ការសង្កេត​រប​ស់​យើងខ្ញុំ​គឺថា​OPPO ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ភាព​វៃឆ្លាត​ខ្លាំងណាស់​ក្នុងការ​បញ្ចេញ​ផលិតផល​ថ្មីៗ​របស់ខ្លួន​ម្តងៗ​នៅលើ​ទីផ្សារ ហើយ​ប្រសិនបើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់ នឹង​ចង់ដឹងថា​អ្វី​ទៅជា​60X​សូម​បន្ត​តាមដាន​Page​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​Link https://facebook.com/OPPOCAMBODIA/