រឿង​អា​ឡា​ដាំង រកបាន​ប្រាក់ចំណូល​ខ្ពស់​រហូតដល់​១០៥​លាន​ដុល្លារ​អំឡុង​រយៈពេល​៤​ថ្ងៃ​ដំបូង​នៅ​អាមេរិក​ខាងជើង

សិល្បៈកម្សាន្ត
0
355
​អាមេរិក​ខាងជើងៈ រឿង “​អា​ឡា​ដាំង​”​របស់​ក្រុមហ៊ុន​ផលិតកម្ម Disney រកបាន​ប្រាក់ចំណូល​ខ្ពស់​មិន នឹកស្មាន​ដល់ ប្រមាណ ជា​១០៥​លាន​ដុល្លារ​នៅ​អាមេរិក​ខាងជើង អំឡុងពេល​ចាក់​បញ្ចាំង​រយៈពេល​៤​ថ្ងៃ​ដំបូង​នៅ​ចុង​សប្តាហ៍​អំឡុង​ទិវារ​បុណ្យជាតិ Memorial Day ។​ ​វា​គឺ​ប្រាក់ចំណូល​សរុប​នា​ចុង​សប្តាហ៍​អំឡុង​ទិវារ​បុណ្យជាតិ Memorial Day ខ្ពស់បំផុត​ទី​៦ ដោយបាន​ផ្តួល​ការចាក់​បញ្ចាំង​នា​ចុង​សប្តាហ៍​ឆ្នាំ​២០១១ ដែល​រកបាន​ប្រាក់ចំណូល​១០៣.៤​លាន​ដុល្លារ​របស់​ខ្សែភាពយន្ត “The Hangover Part II”​។ ប្រាក់ចំណូល​សរុប​ខ្ពស់​ជាងគេ​បំផុត បាន​កើតមានឡើង​កាលពី​ឆ្នាំ​២០០៧ ពេល​ដែ​ខ្សែភាពយន្ត​“Pirates of the Caribbean: At World’s End” រកបាន​១៣៩​លាន​ដុល្លារ​សម្រាប់​ការចាក់​បញ្ចាំង​រយៈពេល​៤​ថ្ងៃ​ដំបូង​អំ​ឡុងចុង​សប្តាហ៍​ទិវា​បុណ្យជាតិ Memorial Day ។​ ​សូមបញ្ជាក់ថា ខ្សែភាពយន្ត​ដែល​រកបាន​៥០២​លាន​ដុល្លារ​នៅ​ការដាក់​បញ្ចាំង​ទាំង​ទាំង​ពិភពលោក​នេះ មានការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ជាច្រើន​ដួង​ដូចជា តារា​សម្តែង​កាណាដា Mena Massoud ដើរតួ​ជា “​អា​ឡា​ដាំង​” តារា​សម្តែង​អាមេរិក Will Smith​ដើរ​តួច​ជា ទេវ​រក្ស​“​ជី​នូ​” តារា​សម្តែង​ស្រី​អង់គ្លេស Naomi Scott ដើរតួ​ជា “​ចា​ស្ម៊ី​ន​” និង​តារា​សម្តែង​ហូ​ឡង់ Marwan Kenzari ដើរ​តួច​ជា “​ចា​ហ្វា​”​។​ ពាក់ព័ន្ធ​នឹង​ការសម្តែង​ក្នុង​រឿងនេះ​ដែរ លោក​Will Smith​បាន​និយាយថា ដំបូង​ឡើយ​លោក​មានការ​ព្រួយបារម្ភ​ភិតភ័យ​ខ្លាំង​ចំពោះ​ការសម្តែង​ជា​តួអង្គ​ទេវ​រក្ស “​ជី​នូ​”​នៅក្នុង​ខ្សែភាពយន្ត​ហោះ​រឿង “​អា​ឡា​ដាំង​” ក្រោយពី​ការសម្តែង​មួយ​នេះ ធ្វើឡើង​ដោយ​អតីត​តារា​សម្តែង Robin Williams កាលពី​រយៈពេល​២៥​ឆ្នាំមុន ប៉ុន្តែ​នៅ​ទីបញ្ចប់ បែរជា​លោក​ពេញ​ចិត្តនឹង​ការសម្តែង​តួអង្គ​មួយ​នេះ​ទៅវិញ​។​ឮ​ ​លោក Smith បាន​និយាយថា អ្វីដែល​លោក Robin Williams បានធ្វើ​ជាមួយ​តួរ​អង្គ​មួយ​នេះ គាត់​បាន​បន្សល់ទុក​ច​ម្លោះ​ប្រហោង​ច្រើន​ត្រូវបំពេញ​បន្ថែម​ពីលើ​តួអង្គ​ជី​នូ​។ ហេតុដូច្នេះ​ហើយ​លោក ចាប់ផ្តើម​សម្តែង​រាង​ភិតភ័យ​បន្តិច ប៉ុន្តែ​ក្រោយមក លោក​បែរជា​ចាប់ផ្តើម​សម្តែង​តួអង្គ​មួយ​នេះ ជាមួយនឹង​ភាពសប្បាយ​រីករាយ និង​ជំនឿ​ចិត្ត​ខ្ពស់​ទៅវិញ​៕