ព្រាប សុវត្ថិ ដាក់​ថ្ងៃ​ចេញ​សម្ដែង​លើកដំបូង​នៅ​ប្រទេស​កូរ៉េខាងត្បូង

សិល្បៈកម្សាន្ត
0
369
នៅ​ទីបំផុត​គម្រោង​ចេញ​សម្ដែង​ជា​ផ្លូវការ​របស់​តារាចម្រៀង​ល្បីល្បាញ លោក ព្រាប សុវត្ថិ ត្រូវបាន​ប្រកាស​ហើយ ដោយ​លោក​នឹង​ចេញ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េ ជា​លើកដំបូង​នៅ​អំំ​ឡុងចុង​ខែកញ្ញា​នេះ​។ មានការ​ប៉ាន់​ស្មានថា ការសម្ដែង​របស់លោក​នឹង​ទាក់ទាញ​អ្នកទស្សនា​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​អោយ​កក​ក្ដាំង​មិន​អន់​នោះទេ ដោយសារតែ​ក្នុងប្រទេស​កូរ៉េ​ដែល​លោក​ចេញ​សម្ដែង សុទ្ធតែ​ខ្មែរ​រស់​នោះ​។ លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​បុរី​ឡេង ណា​វ៉ា​ត់​ត្រា និង​ជា​អ្នកធានា​ក្នុង​គម្រោង​ចេញ​សម្ដែង​បាន​អះអាងថា លោក​ព្រាប សុវត្ថិ នឹងត្រូវ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៤ និង​២៥ កញ្ញា នេះហើយ ដោយ​លោក​បាន​ចំណាយ​ថវិកា​រៀបចំ​ការប្រគំ​តន្ត្រី​២​កន្លែង​នៅលើ​ទឹកដី​នោះ​២​ថ្ងៃ​ជាប់​គ្នា​តែម្ដង ដើម្បីអោយ​បងប្អូន​ជា​ពលករ​កូរ៉េ​បាន​សប្បាយ​។ ក្នុងនោះ​លោក​ព្រាប សុវត្ថិ ក៏​ប្រកាស​បកស្រាយ​បទ​ចម្រៀង​ពី​ជំនាន់​ចាស់ៗ​មួយចំនួន ដើម្បីអោយ​បងប្អូន​ដែលមាន​អារម្មណ៍​នឹក​ស្រុក បាន​ស្ដាប់​ហើយ​ធូរចិត្ត​។ លោក​ថា លោក​ព្រាប សុវត្ថិ ត្រូវ​ច្រៀង​នៅក្នុង​ទីក្រុង​សេ​អូ​ល​មួយកន្លែង និង​ត្រូវ​ច្រៀង​នៅ​ទីក្រុង​ខ្វាង​ជូរ​មួយកន្លែង ដោយ​ក្នុង​ពិធី​នោះ ក៏មាន​វេទិកា​ឧទ្ទេសនាម​ពី​សំណាក់​រូបលោក​ផ្ទាល់ ដើម្បី​ចែករំលែក​ពី​គម្រោង​អាជីវកម្ម និង​ពី​របៀប​ប្រើ​លុយរាយ​ទៅយក​លុយដុំ ដើម្បីអោយ​បងប្អូន​ខ្មែរ ឬ​ពលរដ្ឋ​កូរ៉េ ដែល​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បានទទួល​ចំណេះដឹង​។ លោក ឡេង ណា​វ៉ា​ត្រា បន្តថា​គម្រោង​ស្ពុ​ន​ស័​រយ​កលោក​ព្រាប សុ​វ​ត្តិ អោយចេញ​សម្ដែង គម្រោង​ចំណាយ​មិនតិច​ម៉ឺន​ដុល្លារ​នោះទេ ដោយសារតែ​កន្លែង​ដែល​លោក​រៀបចំ​អោយមាន​ការប្រគំ​តន្ត្រី​នោះ សុទ្ធតែ​ចំ​តំបន់​ទីក្រុង​ធំ សំបូរ​ខ្មែរ​រស់នៅ នឹងត្រូវ​ចំណាយ​ខ្ពស់​។ លោ​កថា​ខ្លួន​នឹងមាន​គម្រោង​បើក​ការប្រគំ​តន្ត្រី​ធំៗ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​អោយបាន​ញឹកញាប់ ដើម្បីអោយ​បងប្អូន​ខ្មែរ​បាន​ជួប​ជាមួយ​តារា​ល្បីៗ និង​បានទទួល​ចំណេះដឹង​ពី​ការវិនិយោគ​លើ​គម្រោង​ដីធ្លី ដើម្បី​ក្លាយខ្លួនជា​អ្នកមាន​បាន​ដូច​លោក​។ លោក​រំពឹង​យ៉ាងខ្លាំង ថា​វត្តមាន​របស់លោក ព្រាប សុវត្ថិ នឹង​គ​ក្រើ​កនៅ​ថ្ងៃទី​២៤ និង​២៥ កញ្ញា​នេះ ខណៈដែល​សាល​ដែល​លោក​គម្រោង​ដាក់​ភ្ញៀវ​អោយស្ដាប់​បទឧទ្ទេសនាម​របស់លោក ក៏មាន​អ្នកទិញ​សំបុត្រ និង​កក់​ទុក​កៅអី​អស់​ច្រើន​តាំងពី​ថ្ងៃនេះ​ទៅហើយ​៕