កញ្ញា ណូ​ម័​រ ប្រាប់​ពី​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​រៀបការ​

សិល្បៈកម្សាន្ត
0
342
​ពិធី​ការិនី​ដែលមាន​ឈ្មោះ អន រ៉ាស៊ី​សុ​មេត្តា ហៅ​កញ្ញា ណូ​ម័​រ នោះបាន​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​ជាមួយនឹង​ពិធីករ​ទូរទស្សន៍ VJ សុភា ក្រោយពី​បាន​ស្វែងយល់​ចិត្ត​មួយរយ​:​។​ ​តារា​សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​រូប​ស្រស់ កញ្ញា ណូ​ម័​រ បានសម្រេច​ដឹក​ដៃគូ​ស្នេហ៍​ជា​អ្នកសិល្បៈ​ដូចគ្នា​ចូល​រោងការ​ក្រាប​ផ្ទឹម​ដល់​កន្ទេល​នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ កន្លង​ទៅហើយ​ដែល​រៀបចំ​ទទួលភ្ញៀវ​ចំនួន ៧០ តុ នៅឯ​មជ្ឈមណ្ឌល Capital Wedding Hall សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​តាម​ការរៀប​របស់​អ្នក​ទាំងពីរ​ពួកគេ​បាន​ស្គាល់គ្នា​ជាង​៣​ឆ្នាំ​មកហើយ ដំបូង​គ្រាន់តែ រាប់អាន​គ្នា​ធម្មតា​ទេ ប៉ុន្តែ​ទើបតែ​មានចិត្ត​ស្រលាញ់គ្នា​១​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។ វី​ជេ សុភា លោក​បញ្ជាក់ថា លោក​ស្គាល់គ្នា ក្នុង​ការងារ ដោយ​លោក​គឺជា​អ្នកគ្រប់គ្រង​កម្មវិធី​ចំណែក ណូ​ម័​រ ជា​ពិធី​ការិនី ។ លោក​ថា ធ្វើការ​ជាមួយគ្នា​យូរៗ​ទៅ ចេះ​សហ​ការណ៍​គ្នា ឃើញ​ទង្វើ​ល្អ​រៀងៗ​ខ្លួន ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ក៏​ចាប់ផ្ដើម​បង្កើតជា​ស្នេហ៍​ជាមួយគ្នា​តែម្ដងទៅ​។​