ក្រុមហ៊ុនទូរស័ព្ទដៃ​ OPPO នឹងផ្តល់ឱកាសពិសេសដល់ទស្សនិកជនក្នុងកម្មវិធី​​ I Can See your voice នាថ្ងៃអាទិត្យនេះ!

សិល្បៈកម្សាន្ត
0
408
កម្មវិធីពិសេស និង សើចសប្បាយៗ កក្រើកឆាកតន្រ្តី ក្រោមការឧបត្ថម្ភដ៏ធំដោយក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានមកដល់ទៀតហើយនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ វេលាម៉ោង៥ល្ងាច នៅផ្សារទំនើប AEON SEN SOK (ហង្សមាស Studio ជាន់ទី២)ដែលមានឈ្មោះថា I can see your voice Special Concert by OPPOដោយការប្រគុំតន្រ្តីដ៏កក្រើកឆាកតន្រ្តីនេះ នឹងមានការចូលរួមច្រៀងជាកិត្តិយសរបស់កំពូលតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ពេជ្រ សោភា និងជាតារាតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO Cambodia  និងតារាចំរៀងដ៏មានប្រជាប្រិយភាពភ្នែកតូច មុខស្រស់ លោក Step ក៏ជាតារាតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO Cambodia ដែរ មិនតែប៉ុណ្ណោះក៏នឹងមានការចូលរូមពីសំណាក់តារាចំរៀងល្បីៗដទៃទៀត ព្រមទាំងមានកំពូលអ្នកវិភាគកម្មវិធី I Can see your voice ដែលជាតារាកំប្លែង តារាសម្តែង និង វត្តមានរបស់បេក្ខជន បេក្ខនារីដែលមានសំលេងពិរោះៗជាច្រើនរូបទៀត ដែលនឹងចូលរួមក្នុងកម្មវិធីនេះផងដែរនៅថ្ងៃអាទិត្យរួមគ្នា មិនធ្វើឲ្យលោកអ្នកមិនខកបំណងទេ។

អ្វីដែលកាន់តែអស្ចារ្យ និង ប្លែកជាងនេះទៅទៀតនោះ លោកអ្នកមិនត្រឹមតែអាចចូលរួមទស្សនាកម្មវិធី Concert នេះដោយផ្ទាល់   ប៉ុណ្ណោះទេ លោកអ្នកនឹងមានឱកាសចាប់កាន់សាកល្បង និងឃើញផ្ទាល់នូវរូបរាងដ៏ស្រស់សង្ហានៃការតាំងបង្ហាញទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO នោះ OPPO Reno series ដែលកំពុងតែមានភាពល្បីល្បាញខ្លាំងនៅលើសកលលោក និង នៅព្រះរាជាណាចក្រកម្ពុជា ដែលមានទូរស័ព្ទ Reno ធម្មតា និង Reno 10X Zoom ដែលជាកំពូលស្មាតហ្វូន មានបង្កប់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលអាចថតរូបបានកាន់ឆ្ងាយ  Zoomកាន់តែច្បាស់ និងអាចថតវីដេអូ 4K ជំនួសកាមេរ៉ាទំនើបៗបានផងដែរ។ដូច្នេះកុំភ្លេចចូលរួមទស្សនាផ្ទាល់ដោយសេរីទាំងអស់គ្នា នៅថ្ងៃអាទិត្យនេះ I can see your voice Special Concert by ​OPPOក្នុងកម្មវិធី ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ Page នេះ https://www.facebook.com/836026053109187/posts/2515729851805457/