ប៉ូឡូញ​បញ្ជូន​សំណើ​រទិញ​យន្តហោះ​ចម្បាំង F-35 ជា​ផ្លូវការ ដើម្បី​ចង់​សាក​កម្លាំង S-700 របស់​រុស្ស៊ី​ដែល​អួតថា​បាញ់​កម្ទេច​ភព​បាន​

ព្រឹត្តិការណ៍ថ្មីៗ
0
268
(​ទីក្រុង​វ៉ ស​)៖ សារព័ត៌មាន Defense News នៅ​ថ្ងៃទី​៣០ ឧសភា​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ លោក Mariusz Blaszczak បានប្រកាស​កាលពី​ថ្ងៃទី​២៨ ឧសភា​ថា ក្រសួង​របស់លោក​បាន​បញ្ជូន​សំណើ​ទិញ​យន្តហោះ​ចម្បាំង​ជា​ផ្លូវការ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ទទួលបាន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35A ចំនួន ៣២​គ្រឿង​។​ ​ក្រសួង​នេះ​មាន​គោលបំណង​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ជំនា​ន់ទី​៥ របស់​អាមេរិក​ជំនួស​ឲ្យ​យន្តហោះ​ចម្បាំង​ហួស​សម័យ​របស់​សូ​វៀត​ប្រភេទ Sukhoi Su-22 និង Mikoyan MiG-29​។ ការទិញ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនើបកម្ម​យោធា​របស់​ប៉ូឡូញ ដែល​ទីក្រុង​វ៉ ស គ្រោង​នឹង​ចំណាយ ៤៨​លាន​ដុល្លារ​ទៅលើ​អាវុធ​ថ្មី​ទាំងនេះ​នៅ​ឆ្នាំ ២០២៦​។​ ​កាលពី​ខែមេសា លោក Blaszczak បាន​និយាយថា​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង F-35 នឹងត្រូវ​ចុះហត្ថលេខា​មិនយូរ​ទៀត​នោះទេ ខណៈដែល​គណៈរដ្ឋមន្ត្រី​ប៉ូឡូញ​កំពុង​ចរចា​ស្របគ្នា​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ស្តីពី​ការដាក់​ពង្រាយ​កងទ័ព​សហរដ្ឋអាមេរិក​ជា​អចិ​ន្ត្រៃ​នៅក្នុង​ទឹកដី​ប៉ូឡូញ​។ ប៉ូឡូញ​បើកដៃ​ឲ្យ​សហរដ្ឋអាមេរិក​កសាង​មូលដ្ឋាន​យោធា​ដ៏​ធំ​នៅក្នុង​ប្រទេស​របស់ខ្លួន ដោយ​ផ្តល​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ​ដល់​គម្រោង​សាងសង់​បន្ទាយ​ត្រាំ​។​ ​ការកសាង​មូលដ្ឋាន​យោធា​នៅលើ​ទឹកដី​ប៉ូឡូញ​នេះ ធ្វើឡើង​ដើម្បី​ប្រឆាំង​ទៅនឹង​រុស្ស៊ី ដែល​កំពុង​ពង្រីក​ឥទ្ធិពល​គម្រាមកំហែង​យ៉ាងខ្លាំង​ដល់​បណ្តា​ប្រទេស​នៅជាប់​ព្រំដែន​។ ប៉ូឡូញ​មើលឃើញ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន ទើបបានជា​ប៉ូឡូញ​សុខចិត្ត​ចំណាយ​ប្រាក់​ដាក់​មូលដ្ឋានទ័ព​អាមេរិក​។ វត្តមាន​ក្រុម​យន្តហោះ​ចម្បាំង​បំបាំងកាយ​នៅ​ប៉ូឡូញ កំពុង​បញ្ជូន​សារ​គម្រាម​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី​គ្រប់​ជាន់ថ្នាក់​ចាប់ពី S-300 ដល់ S-700​។ យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី​៥ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-1 និង B-2 អាច​បិទ​រា​ដា​រុស្ស៊ី​បាន​ទាំងស្រុង​។ យ៉ាងណាមិញ បើតាម​ការ​អួត​ក្តែ​ងៗ​របស់​រុស្ស៊ី យន្តហោះ​បំបាំងកាយ​អាមេរិក​មិន​រត់​មិន​រួច​ត្រឹម S-400 មិនតែប៉ុណ្ណោះ S-​កាន់តែ​ធំ​កម្លាំង​កាន់តែខ្លាំង តួយ៉ាង S-700 អាច​បាញ់​កម្ទេច​ភព​មួយ​ទាំងមូល​ចោល​បាន​។ ផ្ទុយ​ពី​ការអះអាង អ៊ីស្រាអែល​ប្រើ​ត្រឹម​យន្តហោះ​ចម្បាំង​ស៊េរី​ទាប F-16 វាយ​ជាង ២០០​ដង ទើប​ឃើញ​ខែល S-200 បាញ់​ធ្លាក់​ម្តង​។ ហើយ​ចាប់តាំងពី S-300 បញ្ជូនទៅ​ស៊ី​រី​ប៉ុន្មាន​ខែ​មកនេះ ស្ងាត់​ដូច​ចោរលួច​សេះ មិនដែល​ឃើញ S-300 ណា​បាញ់ F-16 ត្រូវ​សោះ​។ ជាការ​សន្និដ្ឋាន កុំថាឡើយ S-300 400 ចង់ S-700 ទៀត​ក៏​បាញ់​យន្តហោះ​ចម្បាំង​បំបាំងកាយ​មិនត្រូវ​ដែរ បើ​ចាប់​រលកសញ្ញា​មិនបាន​ផង​ហ្នឹង​៕​